​ទឹក​ធ្លាក់​បុស្ស​ស្បូវ​ស្អាត​ប៉ុណ្ណឹង​ដែរ តែ​ក្លាយ​ជា​កន្លែង​បោះ​បង់​ចោល ​គេ​ត្រូវ​ការ​តែ​ពេល​បុណ្យ​ភ្ជុំ

ប្រភព ៖ ខ្លីៗ

ទឹក​ធ្លាក់​បុស្សស្បូវ ​ជា​ទី​កន្លែង​មួយ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ ដោយ​នៅ​ក្បែរ​នៅ​ប្រាសាទ​ព្រះ​វិហារ​តែ​ម្ដង ​តែ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ហាក់​មើល​រំលង​កន្លែង​មួយ ​ត្បិត​អី​វា​មាន​ទេសភាព​ស្អាត​និង​​មាន​កន្លែង​លេង​ទឹក​ច្រើន​គន្លាក់​ក៏​ដោយ។

បើ​តាម​អ្នក​នៅ​កន្លែង​នោះ ​បាន​ឱ្យ​ដឹង​ថា​ទឹក​ធ្លាក់​មួយ​នេះ ​មាន​មនុស្ស​ទៅ​លេង​ច្រើន​នៅ​តែ​រដូវ​កាល​បុណ្យ​ភ្ជុំ​ប៉ុណ្ណោះ ​ដោយ​ក្រៅ​ពី​នេះ​មិន​សូវ​មាន​អ្នក​ទៅ​ទេ។ ​ប្រភព​នៃ​ទឹក​ធ្លាក់​នេះ ​ហូរ​ចេញ​ពី​ជូរ​ភ្នំ​ដងរែក​ខាង​ទឹក​ដី​ថៃ​មក ​ហើយ​មាន​ជា​ច្រើន​គន្លាក់​ណាស់​មុន​នឹង​ដល់​កន្លែង​ដែល​អាច​លេង​បាន​នេះ។

ដូច​ដែល​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក ​ទៅ​ដល់​ផ្ទាល់​ទឹក​ធ្លាក់​មួយ​នេះ​ពិត​ជា​មាន​សភាព​ស្រស់ស្អាត​មែន ​ហើយ​មាន​កន្លែង​អង្គុយ​លេង​រាប់​រយ​កន្លែង​ឯ​ណោះ ​ខណៈ​ដែល​បច្ចុប្បន្ន​ត្រូវ​គេ​បោះបង់​ចោល​ទៅ​ហើយ ព្រោះ​គ្មាន​នរណា​មក​លេង​នោះ​ទេ។ ដោយ​មាន​ក៏​ត្រឹម​តែ​លក្ខណៈ​គ្រួសារ សៅរ៍​អាទិត្យ ​មាន​បាយ​ម្ហូប មក​ញ៉ាំ​ខ្លួន​ឯង​ប៉ុណ្ណោះ។
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s