កម្ពុជា​មាន​គម្រោង​រៀបចំ​ដាក់​ចម្ការ​ព្រៃ​មេ​ពូជ​ឈើ​គ្រញូង​ជិត​២​ពាន់​ហិ​កតា​នៅ​ខេត្តសៀមរាប

ប្រភព ៖ កោះសន្ដិភាព

 

រាជធានី​ភ្នំពេញ​៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​រៀបចំ​ដាក់​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​ដ៏​ធំ​នៅ​ក្នុង​ខេត្តសៀមរាប តាម​រយៈ​ក្រសួងកសិកម្ម សហការ​ជាមួយ​ក្រសួងទេស
ចរណ៍ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​កូរ៉េ​ផង​ដែរ ។

លោក សេង លន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ និង​ជា​អ្នក​ទទួលខុសត្រូវ​ការពារ​តំបន់​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ដាក់​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​ដែល​មាន​ទំហំ ១.៨៨៨​ហិ​កតា នៅ​ភូមិ​ខ្នារ​រង្វាស់ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជា​តំបន់​ទេសចរណ៍​លំហែ កាយ​ធម្មជាតិ​។ ដោយ​មើលឃើញ​ថា តំបន់​នេះ​មាន​សក្កា​នុ​ពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​មាន​សត្វព្រៃ ដើមឈើ​គ្រញូង​ធំ​ៗ និង​ផ្កា​ព្រៃ​ជា​ច្រើន​ប្រភេទ មាន​ភាព​បៃតង​ស្រស់​ស្អាត​ខ្យល់​បរិ​សុទ្ធតែ​ម្តង ។

លោក សេង លន បាន​ឲ្យ​ដឹង​ទៀត​ថា អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​ដល់​តំបន់​នោះ​កាន់តែ​មានការ​ពេញចិត្ត​នោះ គឺ​ភ្ញៀវ​អាច​មើលឃើញ​សត្វព្រៃ​ដោយ​ផ្ទាល់ ឬ​អាច​មើល​តាម​កាមេរ៉ា ដែល​បាន​បំពាក់​នៅ​តាម​គោល
ដៅ​ដែល​កន្លែង​សត្វ​រស់នៅ ។ ក្រៅពី​នេះ​ភ្ញៀវ​ទេសចរ​បាន​ដាំ​កូន​ឈើ​នៅ​ក្នុង​សួន​អនុស្សាវរីយ៍ ដោយ​ខាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សរសេរ​ឈ្មោះ​ដាក់​នៅ​តាម​ដើមឈើ​ដែល​ខ្លួន​បាន​ដាំ និង​មានការ​ថែរក្សា​យ៉ាង​ដិត​ដល់ រួម​ទាំង​ជិះ​កង់ទស្សនា​ផ្កា​ព្រៃ​ជា​ច្រើន​ប្រភេទ ដែល​ភ្ញៀវ​ទេសចរ​បរទេស​មិន​ធ្លាប់​ឃើញ ហើយ​បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​ជនជាតិ​បារាំង និង​កូរ៉េ​បាន​និង​កំពុង​ចុះ​ធ្វើ​ផែនទី​ការពារ និង​ផែនទី​សម្រាប់​វង់​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

លោក​បាន​បន្ត​ថា ក្រៅពី​មេ​ពូជឈើ​គ្រញូង និង​ឈើ​ប្រណីត​ដែល​មាន​ស្រាប់​នៅ​ក្នុង​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក៏​បាន​រៀបចំ​ផ្ទៃដី​ក្នុង​ជំហាន​ដំបូង​ចំនួន​៥​ហិ​កតា សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ដែល​ចង់​ចូលរួម​ការពារ​ព្រៃឈើ​មក​ដាំ​ផង​ដែរ ។

ជាក់ស្តែង​កូន​ឈើ​គ្រញូង និង​ឈើ​ប្រណីត​មួយ​ចំនួន​ដែល​ភ្ញៀវ​ទេសចរ ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ បាន​ដាំ​នៅ​ក្នុង​ចម្ការ​ពូជ​មាន​ចំនួន​៥​ហិ​កតា ចម្ការ​រុក្ខទិវា​ប្រមាណ​ជា​៤០​ហិ​កតា និង​មានកូន​ឈើ​គ្រញូង​រាប់​ពាន់​ដើម​កាលពី​ពេល​កន្លង​មក​នោះ ពេល​នេះ​ធំ​ៗ​ស្អាត​ហើយ ដែល​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រភេទ​ឈើ​ប្រណីត​នេះបាន ព្រោះថា​ប្រភេទ​ឈើ​ប្រណីត​ៗ​បែប​នេះ​នៅ​តំបន់​ផ្សេង​មិនសូវ​មាន​ច្រើន​ដូច​នៅ​ទីនោះ​ឡើយ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s