ឆ្នេរ​សមុទ្រ​នៅតំប​ន់ពយម៉ាចូ​វក្នុងខេត្តព្រះសីហនុមានគេហ៊ុមព័ទ្ធ​យកជាក​ម្មសិទ្ធិ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ទីតាំងដីនៅតំបន់ពយម៉ាចូវដែលត្រូវបានគេអះអាងមានអ្នកព័ទ្ធរបងយក។ រូប សហការី

ព្រះសីហនុៈ ឆ្នេរ​សមុទ្រ​ក្នុង​តំបន់​ពយ​ម៉ា​ចូវ​ដែល​មាន​ទីតាំង​​ក្នុង​ភូមិ​គគីរ ​ឃុំបិ​ត​ត្រាំង ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​​​គេ​​រាយ​ការណ៍​ថា​មាន​គ្រួសារ​ដ៏មាន​ឥទ្ធិ​ពល​ម្នាក់​កំពុង​សង់​របងថ្ម​ហ៊ុម​ព័ទ្ធ​យក​ធ្វើ​ជា​កម្ម​សិទ្ធិផ្ទាល់​ខ្លួន​ដោយ​ពុំ​ខ្វល់​ខ្វាយ​អំពី​ បម្រាម​របស់​អា​ជ្ញា​ធរ​ខេត្ត​ឡើយ​។

ក្រុម​អ្នក​ភូមិ​សុំមិន​បញ្ចេញ​ឈ្មោះ​​បាន​និយាយ​ថា​ដី​ចំណី​ឆ្នេរ​សមុទ្រ​ក្នុង​តំបន់​នេះ​មិនត្រូវ​បាន​​អាជ្ញា​ធរ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ឲ្យ​នោះ​ទេនិង​​ហាម​ឃាត់​​​លក់​ដូរ​ឬ​ផ្ទេរ​កម្ម​សិទ្ធិ​ទៀ​តផង​បើ​ទោះ​ជា​អ្នក​ភូមិ​ខ្លះបាន​រស់​នៅ​ក្នុង​តំបន់​នោះ​ជាយូរ​ឆ្នាំមកហើយក្ដី។

ប៉ុន្តែ​​ថ្មីៗនេះ មាន​គ្រួសារ​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់​ឈ្មោះ ​ប៉េង ជា បាន​សាង​សង់​របង​ថ្ម​ហ៊ុម​ព័ទ្ធ​យក​អស់​ជា​ច្រើន​ហិក​តា (របង​ដែល​សង់​​ស្រប​តាម​បណ្ដោយ​​ឆ្នេរ​ប្រ​វែង​ជិត​២០០០​ម៉ែត្រ​និង​ជម្រៅ​មាន​ប្រវែង​ចន្លោះ​ពី​៥០​ម៉ែត្រ​ទៅ ​៦០ ​ម៉ែត្រ)។

ជុំវិញ​ករ​ណី​នេះ​ លោក ​សរ​ កក្កដា ​អភិ​បាល​ស្រុក​ព្រៃ​នប់ ​បាន​ទទួល​ស្គាល់​ថា​ ពិត​ជា​មាន​ករណី​នេះ​កើត​មាន​មែន​ ហើយ​ លោក​កំពុង​ចុះ​ពិនិត្យ​អង្កេត ស្រាវ​ជ្រាវ​អំពី​ប្រវ​ត្តិដី និងអត្ត​សញ្ញាណ​របស់​ម្ចាស់​ដី ដើម្បី​ធ្វើ​របាយកា​រណ៍​​ដាក់​ជូន​ទៅ​លោក​អភិ​បាល​ខេត្ត​ពិនិត្យ​និ​ង​សម្រេច​។

លោក​ថ្លែង​ថា៖«ដី​តំបន់​នោះ​គឺ​ជាដី​គម្រោង​អភិវ​ឌ្ឍន៍​តំបន់​ទេស​ចរណ៍​នាគ​រាជរបស់​អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ​ដែល​ត្រូវ​បាន​ហាម​ឃាត់​​ការ​សាង​សង់​លំនៅ​ឋាន​ថ្មី លក់​ដូរ​ឬ​ផ្ទេរ​សិទ្ធិ​ និងមិន​ទាន់​មាន​ការ​ចេញ​ប្លង់​កម្ម​សិទ្ធិ​នោះ​ដែរ​ ពិសេស​ចាប់​តាំង​ពី​រូប​ខ្ញុំ​ឡើង​មក​កាន់​ជា​គណៈ​អភិ​បាល​ស្រុក​ព្រៃ​នប់​នេះ​ខ្ញុំ​មិន​ដែល​បាន​ចេញ​ប្លង់​កម្ម​សិទ្ធិ​ ឬ អនុញ្ញាត​ឲ្យពល​រដ្ឋ​ណា​ម្នាក់​សង់​លំនៅ​ឋាន​ថ្មី​ក្នុង​តំបន់​នោះ​ទេ»​។

បើ​តាម​លោក​ផៃ ប៊ុន វណ្ណៈ ភិបាល​រង​ខេត្ត​ព្រះ​សីហនុ ដី​ក្នុង​តំបន់​នោះ​ដើម​ឡើយ​ជាដី​គម្រប​ព្រៃឈើ​ជាប់​មាត់​សមុទ្រដែល​មាន​ពលរដ្ឋ​តិច​តួច​បំផុត​ចូល​រស់​នៅ​និង​អាស្រ័យ​ផល​នៅ​ក្នុង​តំបន់​នេះ ប៉ុន្តែ​អាជ្ញាធ​រមិនអនុញ្ញាត​ឲ្យ​មាន​ការ​កាប់​រាន ឬ លក់ដូរ​​ទៅ​ឲ្យ​អ្នក​ផ្សេង​ឡើយ។

កាល​​ពីឆ្នាំ​មុន តំបន់​ឆ្នេរព​យ​ម៉ា​ចូវ ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត​ដាក់​បញ្ចូល​ទៅក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេស​ចរណ៍​នាគ​រាជ និង​បាន​ចេញ​បម្រាម​ដល់​ពលរដ្ឋ​មិន​ឲ្យសាង​សង់​លំ​នៅឋា​នថ្មី​នោះ​ទេ។

​ជុំវិញ​ករណី​ ការ​សាង​សង់​របង​ថ្ម​រឹង​មាំ​នៅ​ក្នុង​តំបន់​នោះ​ លោក​វណ្ណៈ ​បាន​អះអា​ងថា មិន​មែន​មាន​តែ​គ្រួសារ​លោក​ ប៉េង​ ជា​មួយ​នោះ​ទេ​គឺ​មាន​គ្រួសារ​២ទៀត​បាន​សាង​សង់​ដែរ។ ប៉ុន្តែ​ក្រុម​កា​រងាររបស់​លោកបានចុះផ្អាក​សកម្ម​ភាព​នៃការ​សាង​សង់​​នោះ​ហើយ​កាល​ពី​ម្សិល​មិញ​។

លោក​បាន​បញ្ជាក់​ថា៖​«យោង​តាម​ការ​ពិនិត្យ​ភាព​ជាក់​ស្ដែង​គ្រួសា​រទាំ​ង៣ដែល​បាន​សង់​របងថ្ម​នោះមាន​ប័ណ្ណក​ម្មសិ​ទ្ធិ​ស្រប​ច្បាប់ដែល​ចេញ​នៅ​ឆ្នាំ១៩៩៩,​ ២០០៦ និង​ ឆ្នាំ ២០១៤​ ហើយ​ពួក​គាត់ ​មាន​ច្បាប់​អនុញ្ញាត​សុំ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ដែល​ចេញ​ដោយ​គណៈ​អភិ​បាល​ខេត្ត​ព្រះ​សីហនុនា​ឆ្នាំ២០១៧។ប៉ុន្តែ​យ៉ាង​ណាក្ដី​យើង​បាន​សុំឲ្យ​ពួក​គាត់​ផ្អាក​សកម្ម​ភាព​ជា​បណ្ដោះ​អា​សន្ន​ហើយ»​។

លោក​បានឲ្យ​ដឹង​ទៀត​ថា យោង​តាម​ប័ណ្ណ​សម្គាល់​អចលន​វត្ថុ​ចេញ​នៅឆ្នាំ​១៩៩​៩ ដែល​មាន​ម្ចាស់​កម្ម​សិទ្ធ​ិឈ្មោះ ​ប៉េង​ ជា មាន​ផ្ទៃដី​សរុប​ជាង​៩​ហិក​តា,ប័ណ្ណ​សម្គាល់​អចល​ន​វត្ថុដែ​ល​បាន​ចេញ​នៅ​ឆ្នាំ​២០០៦​ដែល​មាន​ម្ចាស់​កម្ម​សិទ្ធ​ិឈ្មោះ​ វេច ហុង​ មាន​ផ្ទៃដី​សរុប​ជាង ​២០ ​ហិក​តា​និង​ប័ណ្ណ​សម្គាល់​អចល​ន​វត្ថុ​ដែល​បាន​ចេញ​នៅ​ឆ្នាំ​២០​១៤ដែល​មាន​ម្ចាស់​កម្ម​សិទ្ធិ​ឈ្មោះ​ ឡូវ​ សុគន្ធ មាន​ផ្ទៃដី​សរុប​៤​៩​ហិក​តា​។ លោក ប៉េង ជា មិនអាច​ទាក់​ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s