ទុកជា​មេរៀន​និង​ប្រុង​ប្រយ័ត្ន​…​គ្រោះថ្នាក់​មាន​គ្រប់ពេល

ប្រភព ៖ កោះសន្ដិភាព

 

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា តូប​លក់ដូរ​មួយ​កន្លែង​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​០៤ កញ្ញា ស្ថិត​នៅ​ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​ត្រូវ​បាន​ស្គាល់​​ប្តី​ឈ្មោះ​ជា ផា អាយុ​៣៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សៀង វាសនា អាយុ​៣៩​ឆ្នាំ ។

ប្រភព​បន្ត​ថា ករណី​នេះ​ត្រូវ​សមត្ថកិច្ច​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​កូន​ម្ចាស់ផ្ទះ​ចាក់​សាំង​ចូល​ដប រួច​ប៉ះ​នឹង​កង្ហា​ល់​នៅ​ក្បែរ​នោះ ទើបធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ឆាបឆេះ​តែ​ម្តង ។

ជាមួយ​និង​ការ​ឆាបឆេះ​នោះ ពលរដ្ឋ​នៅ​ក្នុង​ភូមិ​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដោយ​ដងទឹក​ជះ តែ​មិន​អាច​ជួយ​បាន​ឡើយ ព្រោះ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង ជាមួយ​និង​ប្រេងសាំង​មាន​ជា​ច្រើន​លី​ត្រក្នុងផ្ទះកើតហេតុ ។

ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ស្រុក​ចុះ​មកអន្តរា​គមន៍​ដែរ តែ​អ្វី​ៗ​បាន​ឆេះ​អស់​បាត់​​ទៅ​ហើយ ។

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s