អគ្គិភ័យ ឆាបឆេះផ្សារព្រៃល្វា​ ខូចខាតអស់ទឹកប្រាក់ជិត ៣០ម៉ឺនដុល្លារ

ប្រភព ៖ ដើមអម្ពិល

តាកែវ ៖ ផ្សារព្រៃល្វា ដែលស្ថិតនៅក្នុងភូមិព្រៃល្វា ខាងកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីរំលងអធ្រាត្រ យប់ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រូ​វ ឆាបឆេះតូប លក់ឥវ៉ាន់ចាប់ហួយ និងសម្ភារចម្រុះខូចខាត ប្រហែលប្រមាណជាង១០០​តូប់។

លោក ជុំ ឈឿន អធិការនគបាលស្រុកព្រៃកប្បាស់ បានថ្លែងថា អគ្គិភ័យនេះបានឆាបឆេះ តូបលក់ចាប់ហួយ និងតូបលក់សម្ភារៈផ្សេង អស់ចំនួន១២៩តូប ដែលស្មើនិង ៥% នៃចំនួនតូបផ្សារទាំងអស់ ហើយក្នុងចំណោមតូប ដែលឆេះគឺខូចខាតប្រហែល ៩០% ។

លោកអធិការស្រុកបានបន្តថា បើគិតជាទំហ៊ំទឹកប្រាក់ គឺមានចំនួនប្រមាណ ២៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយមូលហេតុ នៃការឆាបឆេះជាអគ្កិភ័យនេះ តាមការសន្និដ្ឋានជំហ៊ានដំបូង គឺបណ្ដាលមកពីទូស្សេខ្សែភ្លើង។

គួបញ្ចាក់ថា ក្រោយទទួលបានព័ត៌មាន ពីអគ្គិភ័យឆាបឆេះផ្សារព្រៃល្វា កម្លាំងនគរបាលខេត្ត-ស្រុក សហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ បានចុះអន្តរាគមន៍ ជួយពន្លត់អគ្គិភ័យខាងលើ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១៥រថយន្ត ទើបពន្លត់បានជាស្ថាពរ ៕ ដោយ៖ ដូនកែវ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s