បុរស​ម្នាក់​ កាប់​ទន្ទ្រាន​ដីព្រៃ​ ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ដីព្រៃ​ ត្រូវ​បានគេ​កាប់​ទន្ទ្រាន។ រូបថត សហការី

កោះកុងៈ បុរស​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​បទុមសាគរ​ចាប់​ឃាត់​ខ្លួន ខណៈ​កំពុង​កាប់​រាន​ដីព្រៃ​លិច​ទឹក​កាលពី​ថ្ងៃទី​ ៣ ខែ​កញ្ញា នៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ បើ​ទោះបី​ជា​បុរស​រូប​នេះ​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​ស៊ីឈ្នួល​កាប់​រាន​ដីព្រៃ​ឲ្យ​គេ​ក៏ដោយ​។

លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កោះកុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​ជនខិលខូច​បាន​ផ្សព្វផ្សាយ​ថា ដី​នៅ​តំបន់​នោះ​មាន​ហាងឆេង​ខ្ពស់​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចូល​ទៅ​លួច​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​ការពារ​នោះ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ «​តំបន់​ដី​លិច​ទឹក​ដែល​ជន​ខិលខូច​នាំ​គ្នា​លួច​ចូល​ទៅ​កាប់​ទន្ទ្រាន​នោះ​គឺជា​ដីព្រៃ​លិច​ទឹក​ស្ថិត​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដង​ពែង​ក្នុង​ស្រុក​បទុមសាគរ​ដែល​ជា​ដី​តំបន់​ការពារ​សម្រាប់​សហគមន៍​»​។

បុរស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពេល​កំពុង​កាប់​ទន្ទ្រាន​ដីព្រៃ​នោះ​ឈ្មោះ សេន ម៉ៅ វ័យ ៣៦ ​ឆ្នាំ​។

លោក ​ផល្លា ថ្លែង​ថា​៖ «​តាម​អ្វី​ដែល​គាត់​សារភាព​ជាមួយ​យើង​គាត់​ថា គាត់​ស៊ីឈ្នួល​កាប់​ព្រៃ​ក្នុង​ដី​លិច​ទឹក​នេះ​ឲ្យ​គេ​ទេ​។ ប៉ុន្ដែ​គាត់​ថា គាត់​អត់​បាន​ជួប​អ្នក​ដែល​ជួល​គាត់​ដោយ​ផ្ទាល់​ទេ គាត់​ទទួល​បន្ដ​ពី​គេ​មក​ដែរ​។ ពេលនេះ​យើង​កសាង​សំណុំ​រឿង​បញ្ជូន​គាត់​ទៅ​តុលាការ​រួចរាល់​អស់​ហើយ​។ តុលាការ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​គាត់​ហើយ​»​។

លោក ទូ សាវុធ អភិបាលស្រុក​បទុមសាគរ​បាន​ឲ្យ​ដឹង​ដែរ​ថា ការកាប់​ទន្ទ្រាន​ដីព្រៃ​នៅ​តំបន់​នោះ​បាន​កើតឡើង​ចាប់​តាំងពី​ប្រជាពលរដ្ឋ​ឮ​ថា​ដី​ឡើង​ថ្លៃ​។ «​ប៉ុន្ដែ​ពេលនេះ​សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នេះ​បាន​ស្ងប់ស្ងាត់​បន្តិច​ហើយ បន្ទាប់ពី​យើង​បាន​ចុះ​ទៅ​អង្កេត​តាមដាន និង​បង្ក្រាប​ជា​បន្ដបន្ទាប់​»​។

ប៉ុន្តែ​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់នៅ​ស្រុក​បទុមសាគរ​បាន​អះអាង​ថា ព្រៃ​លិច​ទឹក​នៅ​តាម​បណ្តោយ​មាត់​ព្រែក​កន្ទួត និង​ព្រែកក្រសាំង ឃុំ​អណ្តូងទឹក​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ជនខិលខូច​មួយ​ចំនួន​លួច​កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដើម្បី​ទុក​លក់​ឲ្យ​ឈ្មួញ និង​ត្រៀម​លក់​បន្ត​ទៅ​ក្រុមហ៊ុន​ឯកជន​។

ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា​សកម្មភាព​នៃ​ការចូល​លួច​កាប់​ទន្ទ្រាន​បំផ្លាញ​យក​ដីព្រៃ​លិច​ទឹក​នេះ​កើត​មាន​ឡើង​នៅ​ភូមិ​ប្រៃ ភូមិ​ប្រទាល ឃុំ​អណ្តូងទឹក និង​ភូមិ​ចំការលើ ឃុំ​ថ្មស គឺ​បាន​កំពុង​និង​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ជាង​កន្លះ​ខែ​មក​ហើយ ដោយ​អ្នក​កាប់​ទន្ទ្រាន​ដីព្រៃ​ទាំង​នោះ​ជា​ពលរដ្ឋ​ខិលខូច​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​អាជ្ញាធរ​ថ្នាក់ក្រោម​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s