ដាក់​បង្គោល​ភ្លើង​ព្រែក​តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ដើម្បី​កាត់​បន្ថយ ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​លើកកំពស់​សោភ័ណ​ភាព​

រាជធានី​ភ្នំពេញ​អោយ​កាន់តែ​មាន​ភាព​ស្រស់បំព្រង​នៅ​ក្នុង​ពេល​រាត្រី​ផង​នោះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​រំកិល​របាំង​ពុះ​ចែក​ទ្រូងផ្លូវ តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម ចាប់ពី​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ រហូត​ដល់​ស្តុ​ប​ប៊ី​អែ​ស ឬ​មហាវិថី​ព្រះ​មុនី​វង្ស​ប្រវែង​៣៣០០​ម៉ែត្រ ស្ថិត​ក្នុង​ខណ្ឌទួលគោក និង​ខណ្ឌ​៧​មក​រា ដោយ​បង្កប់​បំពង់​ជ័រ​ដាក់​ខ្សែភ្លើង​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ព្រែក​ជា​២​នៅ​កណ្ដាលផ្លូវ និង​ដក​បង្គោល​ភ្លើង​អម​សងខាង​ផ្លូវ​ចេញ​វិញ ។

មន្ត្រី​ដដែល​បន្ត​ថា កា​រដក​បង្គោល​ភ្លើង​អម​សងខាង​ផ្លូវ​ចេញ ហើយ​ជំនួស​ដោយ​បង្គោល​ភ្លើង​ព្រែក​ជា​២​នៅ​កណ្តាល​ទ្រូ​វ​ផ្លូវ​នេះ ក៏​ព្រោះតែ​បង្គោល​ភ្លើង​អម​សងខាង​ផ្លូវ​មាន​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ​ច្រើន ដូច្នេះ​ហើយ​ទើប​មន្ទីរ​សាធារណការ បាន​សម្រេច​រំកិល​របាំង​ពុះ​ចែក​ទ្រូងផ្លូវ តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម ចាប់ពី​ចំណុច​ចុងស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ រហូត​ដល់​ចំណុច​ស្តុ​ប​ប៊ី​អែ​ស ដោយ​បង្កប់​ដាក់​បំពង់​ជ័រ ដើម្បី​រត់​ខ្សែភ្លើង និង​ដំឡើង​បង្គោល​ភ្លើង​នៅ​កណ្ដាលផ្លូវ តាម​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​វិញ​តែ​ម្ដង​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់ លើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​កត្តា​ផ្លូវថ្នល់ និង​ការ​ឆ្លង​ចរន្តអគ្គិសនី​ជាដើម ដោយ​បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ដាក់​បង្គោល​ភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ ងាយស្រួល​ដល់​អ្នកបើកបរ​នៅ​ពេល​យប់ និង​ដើម្បី​សោភ័ណ​ភាព​ក្នុង​រាជធានី​ផង​ដែរ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s