ខេត្ដ​ក្វាង​ស៊ី ផ្ដល់ប្រាក់ ១ លាន​ដុល្លារ​​ ទិញ​អង្ករ​ផ្កាម្លិះ ​ជួយ​ពលរដ្ឋ​រងគ្រោះដោយ​​ទឹកជំនន់

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ទិដ្ឋភាពទឹកជំនន់នៅខេត្តស្ទឹងត្រែងកន្លងមក។ រូបថត ក្រសួងធនធានទឹកនិងឧតុនិយម

ភ្នំពេញៈ លោក ​លូ ស៊ីន​សឺ (Lu Xinshe) លេខាធិការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​កុម្មុយ​នីស្ត​ចិន ​នៃ​តំបន់​ស្វ​យ័ត​ជន​ជាតិ​ជ័​ង​ក្វាង​ស៊ីប្រទេសចិន​បាន​ផ្តល់​ទឹក​ប្រាក់​​ប្រមាណ ​១ ​លាន​ដុល្លារ​ តាម​រយៈ​លោក​នាយ​ក​រដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បី​ទិញ​អង្ករ​ផ្កា​ម្លិះ​ជួយ​ពល​រដ្ឋ​កម្ពុជា​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ ​នេះ​បើ​តាម​គេហ​ទំព័រ​ផ្លូវកា​របស់​លោក​នាយករ​ដ្ឋ​មន្ដ្រី​កាលពី​ថ្ងៃ​ទី​ ១០ ​ខែ​កញ្ញា​។

ការផ្តល់​ជំនួយ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​លោក ​លូ ស៊ីន​សឺ ចូលជួប​សម្តែង​ការ​គួរ​សម​និង​សំណេះ​សំណាល​ការងារ​ជាមួយ​លោក​នា​យក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ជាទី​កន្លែង​លោក​នា​យក​រដ្ឋមន្ដ្រី​ទៅ​ចូលរួម​តាំង​ពី​ព័រ​ណ៍ ចិន-អា​ស៊ាន​លើក​ទី​១៥​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១០​ខែ​កញ្ញា​។

លោក​នា​យក​រដ្ឋមន្ដ្រី​កម្ពុជា បាន​សម្តែង​ការ​រីករា​យនិ​ង​អ​រគុណ​ចំពោះ​សមាន​ចិត្ត​របស់​រដ្ឋាភិ​បា​លនិង​ប្រជា​ជន​ខេត្ត​ក្វាង​ស៊ី ចំពោះ​អំ​ណោយ​ជា​អង្ករ​តម្លៃ​ ១​ លាន​ដុល្លារ​​នេះ​។

លោក​បាន​បញ្ជាក់​ថា លោក​នឹង​យក​អង្ករ​ទាំង​នេះ​ទៅ​ប្រគល់​ជូន​កាក​បាទ​ក្រហម​កម្ពុជា​ដើម្បី​ធ្វើ​សកម្ម​ភាព​មនុស្ស​ធម៌ ចែក​ជូន​ដល់​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ ​កម្ពុជា​។

លោក​ កែវ ​វី​ អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ​បាន​លើក​ឡើង​ថា ​ការ​ផ្ដល់​ជូន​​អំណោយ​សប្បុរស​ពី​ប្រ​ទេស​ចិន​នេះ គឺ​ចំ​ពេល​ដែល​ប្រ​ទេស​កម្ពុជា​កំពុង​ប្រ​ឈម​នឹង​គ្រោះ​មហន្ដ​រាយ​ពី​ទឹក​ជំនន់​តែ​ម្ដង​។

លោក​បាន​ថ្លែង​ថា៖​«យើង​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ចំពោះ​ការផ្ដល់​អំណោ​យ​សប្បុ​រសធម៌​នេះ។ អំណោយ​នេះស​ម្ដេ​ច​នឹង​ផ្ទេរ​ទៅ​កាក​​បាទ​ក្រហម​កម្ពុជា ដើម្បី​យកទៅ​​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​មហន្ដ​រាយ​ទឹកជំនន់»។

បើ​តាម​លោក​ កែវ វី គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​១១​ខែ​កញ្ញា​នេះ ​បូក​សរុប​ទាំង​គ្រោះ​មហន្ដ​រា​យដោ​យ​​ទឹក​ជំនន់​ ទន្លេ​មេគង្គ​ និង​ជំនន់​ទឹក​ភ្លៀង​នៅ​កម្ពុជា​បាន​ប៉ះ​ពាល់​២២​ខេត្ដ លើក​លែង​តែ​ខេត្ដ ​មណ្ឌល​គិរី​ ឧត្ដរ​មាន​ជ័យ និង​ខេត្ត ​សៀមរាប​ ប៉ុណ្ណោះ​។

លោក​បាន​បង្ហាញ​ថា ក្នុង​នេះ ស្រុក-ក្រុង ដែល​រង​គ្រោះ​មាន​៩១​, ឃុំ-សង្កាត់​ចំនួន​៤១១​, ពលរដ្ឋ​រង​គ្រោះ​សរុប​ចំនួន ១២១ ៧២០ គ្រួ​សារ, ជម្លៀស​ទៅ​ទីទួល​សុវត្ថិ​ភាព​ចំនួន ១១ ២០៤៦, គ្រួសាររ​ងគ្រោះ​ស្លាប់​ចំនួន ៤៤ នាក់ និង​ របួស មាន​ ៩៣ នាក់។

រីឯផ្ទះ​ដែល​លិ​ច​ទឹក​មាន​ចំនួន​ ៧៤ ៤០៣​ ខ្នង, ​ផ្ទះ​រុះរើ​ព្រោះ​បាក់​ច្រាំង​ទន្លេ​មាន​ចំនួន ២០០៥ ​ខ្នង​, សា​លារៀន​លិច​ទឹក​មាន​ចំនួន​ ៣០៦​ កន្លែង,​ វត្ដ​អារាម​លិ​ច​ទឹក​មាន​ចំនួន ១៣១​ វត្ដ​, មន្ទី​រពេទ្យ​លិ​ច​ទឹក​មាន​​ចំនួន​ ២២​ កន្លែង​និង​គោ​ក្របី​ជម្លៀស​ទៅ​ទីទួល​សុ​វត្ថិ​ភាព​មាន​ចំនួន​ ២៩៩​៣១​ក្បាល៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s