បង្ក្រាប​អ្នកនេសាទ​ខុសច្បាប់​៤១​នាក់ និង​ចាប់​ឧបករណ៍​ឆក់​ត្រី​៤១​គ្រឿង

ប្រភព ៖ កោះសន្តិភាព

ខេត្តស្វាយរៀង ៖ ឧបករណ៍​ឆក់​ត្រី​ខុស​ចំនួន​៤១​គ្រឿង​ត្រូវ​បាន​កម្លាំង​ចម្រុះ​សហការ​គ្នា​ចុះ​បង្ក្រាប និង​ដកហូត យក​មក​រក្សា​ទុក​ព្រមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ឆក់​ត្រី និង​នេសាទ​ត្រី​ដោយ​ខុសច្បាប់​ដល់ ពលរដ្ឋ​ដែល​មាន លួចលាក់​នូវ​ឧបករណ៍​ឆក់​

ត្រី​សរុប​ចំនួន​៤១​នាក់​។ បើ​តាម​សមត្ថកិច្ច​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា មុន​ធ្វើការ​បង្ក្រាប និង​ដកហូត​ឧបករណ៍​ឆក់​ខាងលើ​នេះ គឺ​មាន​ពលរដ្ឋ​រាយការណ៍​ថា មាន​អ្នក​ភូមិ​ប្រើប្រាស់​ឧបករណ៍​ឆក់​ដើរ​លួច​ឆក់​ត្រី​តាម​បឹង​ប្រឡាយ ទើប​កម្លាំង​អាវុធហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្វាយ​ទាប ដឹកនាំ​ដោយ​លោក កើត សុខា ក្រុមប្រឹក្សា​ឃុំ​គគីរ​សោម ចុះ​បង្ក្រាប​ដកហូត និង​ពលរដ្ឋ​បាន​ប្រគល់​នូវ​ឧបករណ៍​ឆក់​រួម​មាន​៖ ដុំ​ឆក់​ត្រី​៤១​គ្រឿង ប្រ​ម៉ោ​យ​ឆក់​៣២​គូ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ឆក់ ព្រមទាំង​នេសាទ​ត្រី​ដោយ​ខុសច្បាប់​ទៀត​។ ក្រោយ​ពី​ធ្វើ​កិច្ចសន្យា និង​អប់រំ​សមត្ថកិច្ច​បាន​ដោះ​លែង​ប្រជាពលរដ្ឋ​ទាំង​៤១​នាក់​នោះ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s