ក្លិប​កម្សាន្ត​ 2ND ​ត្រូវ​អគ្គិភ័យ​ឆេះ​​ខ្ទេច​សង្ស័យ​មកពី​ទុស្សេ​ខ្សែភ្លើង

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ក្លិប​កម្សាន្ត​ 2ND​ ដែល​ត្រូវ​ភ្លើង​ឆេះ​កាលពី​ព្រឹក​ម្សិលមិញ​។ ហេង ជីវ័ន

ភ្នំពេញៈ ​ក្លិប​កម្សាន្ត​ 2ND ​មួយ​​ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៥១ ​កែង​ផ្លូវ​ ២៥៤ ​ក្នុង​សង្កាត់​​ចតុមុខ​ក្បែរ​វត្ត​លង្ការ​នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ទាំង​ស្រុង​កាលពី​ព្រឹក​ម្សិលមិញ​ដោយ​សង្ស័យ​មកពី​ការឆ្លង​ចរន្ដ​អគ្គិសនី​។ ​នេះ​បើ​តាម​លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ល្ងាច​ម្សិលមិញ​។

លោក​បាន​ថ្លែង​ថា ឧប្បត្តិហេតុ​នេះ​អាច​មកពី​ឆ្លង​ចរន្តអគ្គិសនី ប៉ុន្តែ​ក្រុម​ពន្លត់​អគ្គិភ័យ​​ជួយ​ពន្លត់​រលត់​អស់​នៅ​ម៉ោង​ប្រហែល​ ៩ ​និង​ ៣០ ​នាទី ហើយ​ក៏​ពុំ​មាន​អ្នក​គ្រោះថ្នាក់​ពី​ហេតុការណ៍​នេះ​ដែរ​។

លោក នេត វន្ថា បញ្ជាក់​ថា​៖ «​មូលហេតុ​ដែល​ធ្វើឲ្យ​ឆេះ​នេះ​ជំហាន​ដំបូង​យើង​សន្និដ្ឋាន​ថា ទុស្សេ​ខ្សែភ្លើង ចំណែក​ទ្រព្យសម្បត្ដិ​ខូចខាត​អស់​ខ្ទង់​ជាង​ ១ ​លាន​ដុល្លារ ព្រោះ​ក្លិប​នេះ​លំដាប់​​ខ្ពស់​មួយ​ដែរ​នៅ​ភ្នំពេញ​»​។

លោក​បាន​បន្ថែម​ថា​ប្រតិបត្ដិការ​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​សមត្ថកិច្ច​បាន​ប្រើ​ឡាន​ទឹក​ ៣៦ ​គ្រឿង​​ និង​អេស្កាវ៉ាទ័រ​ ១ ​គ្រឿង ខណៈ​សមត្ថកិច្ច​ចូលរួម​អន្តរាគមន៍​មាន​រាប់រយ​នាក់​។

ជាមួយ​គ្នា​នេះ​ដែរ​លោក វន្ថា បាន​ស្នើ​ដល់​ពលរដ្ឋ​ម្ចាស់​សំណង់​​ម្ចាស់​ខុដូ​ និង​ម្ចាស់​អគារ​ត្រូវ​មាន​​ការប្រុងប្រយ័ត្ន​ដោយ​ត្រូវ​បង្ការ​​ ឬ​បំពាក់​ប្រព័ន្ធ​បង្ការ​អគ្គិភ័យ​​ឲ្យ​បាន​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​ងាយស្រួល​អន្តរាគមន៍​ពេល​មាន​អគ្គិភ័យ​កើតឡើង​ដែល​អាច​ជួយ​ពន្លត់​ទាន់​ពេលវេលា​។

តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៨ ​នេះ អគ្គិភ័យ​បាន​កើតឡើង​ ៤៤៤ ​ករណី​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ ១៧ ​នាក់​ និង​ឆេះ​ផ្សារ​ ១ ខណៈ​​ឆ្នាំ​ ២០១៧ អគ្គិភ័យ​បាន​កើតឡើង ៥១៤ ​លើក​នៅ​ទូទាំង​​ប្រទេស​បណ្ដាល​ឱ្យ​មនុស្ស​ ២២ ​នាក់​ស្លាប់ និង​ ១២៨ ​នាក់​រងរបួស​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s