សមត្ថកិច្ចចម្រុះចុះរៀបចំសណ្តាប់ធ្នាប់នៅមុខផ្សារលើក្នុងក្រុងកំពង់ឆ្នាំង

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ឆ្នាំង៖ សព្វថ្ងៃនេះ នៅរៀងរាល់ព្រឹកនៅមុខផ្សារលើក្នុងក្រុងកំពង់ឆ្នាំង មានអាជីវករលក់ដូរមួយចំនួនបានប្រជែងគ្នាលក់ដូរនៅលើផ្លូវកៅស៊ូសាធារណៈ ធ្វើអោយកកស្ទះចរាចរណ៍និងធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពរបស់ក្រុងកំពង់ឆ្នាំង ។

 

ថ្មីៗនេះលោកអភិបាលខេត្តមានប្រតិកម្មយ៉ាងខ្លាំង ហើយព្រមាន និងបញ្ជារអោយសមត្ថកិច្ចចំរុះ និងអាជ្ញាធរក្រុងកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៨ នេះទៅ ត្រូវតែរៀបចំសណ្តាប់ធ្នាប់មុខផ្សារលើអោយបានត្រឹមត្រូវ ដើម្បីសម្រួលចរាចរណ៍អោយមានភាពល្អប្រសើរឡើងវិញ នឹងបើធ្វើមិនកើតទេនោះ គួរតែចុះចេញពីតំណែងទៅ ទុកអោយគេមានសម ត្ថភាពមកធ្វើវិញម្តង ។
. លោក ម៉េង ហួត នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា៖ តាមគោលការណ៍របស់អាជ្ញាធរខេត្ត គឺមិនអនុញ្ញាតអោយមានការលក់ដាក់ទំនិញលក់ដូរនៅលើផ្លូវសាធារណៈមុខផ្សារលើឡើយ។

ប៉ុន្តែកន្លងមកសមត្ថកិច្ចពិនិត្យឃើញមានអាជីវករលក់បន្លែ លក់ត្រី លក់សាច់ជ្រូក មួយចំនួនដែលមានទីតាំងលក់ដូរនៅខាងក្នុងផ្សារហើយ បែរជាមកលក់ដូរនៅលើផ្លូវកៅស៊ូមុខផ្សារទៅវិញ បូករួមទាំងអ្នកមកពីជនបទដាក់បន្លែបង្កាលក់ដូរបន្ថែមទៀតនោ ការល ក់ដូរបានហៀរពេញទ្រូងផ្លូវយ៉ាងអនាធិបតេយ្យ។

លោក មាស ម៉េងហួត បានបញ្ជាក់ទៀតថា៖ សមត្ថកិច្ចចម្រុះធ្លាប់បានហៅអាជីវករមួយចំនួននោះមកធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរអនាធិបតេយ្យបែបនេះជាច្រើនលើកច្រើសាររួចមកហើយ ប៉ុន្តែពួកគេនៅតែមិនគោរពគោលការណ៍របស់ខេត្ត មិនគោរពកិច្ចសន្យារបស់ខ្លួន ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៨ នេះអាជីវករលក់សាច់ជ្រូកម្នាក់បានឈ្លោះជាមួយ ក្រុមចំរុះ និងរកវាយគ្នាទៀតផង ដោយបា នលើកឡើងថា បើអ្នកផ្សេងៗមកដាក់ឥវ៉ាន់លក់បានគាត់ក៏លក់បានដូចគ្នា និងសុំមើលផងនៅផ្សារឧត្តុង្គ ផ្សារត្រីព្រែកភ្នៅមិនដែលឃើញគេដេញអ្នកលក់ដូរទេ មានតែខេត្តកំពង់ឆ្នាំងទេម៉េចក៏ខ្លាំងម៉្លេះគឺចុះមកដល់កំទេចប្រមូលយកដឹកឥវ៉ាន់លក់ដូរឡើងឡានតែម្តង។ ករណីនេះក្រុមចម្រុះថានឹងធ្វើរបាយការណ៍ជូនលោកអភិបាលក្រុងកំពង់ឆ្នាំង បើម្បីមានវិធានការណ៍។

ដោយឡែក លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង ដែលចុះមកធ្វើការរៀបចំសណ្តាប់ធ្នាប់ជាមួយក្រុមចំរុះ បានឲ្យដឹងថា៖ តាមគោលការណ៍របស់អាជ្ញាធរក្រុង និងអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យអាជីវករលក់ដូរនៅលើផ្លូវកៅស៊ូឡើយ គឺអោយលក់ត្រឹមតែលើខឿនមុខផ្សារលើតែប៉ុណ្ណោះ ប៉ុន្តែកន្លងមកបើគ្មានសមត្ថកិច្ចមករៀបចំជាប្រចាំនោះទេ គឺពួកគាត់នៅតែដាក់ទំនិញលក់ដូរលើផ្លូវកៅស៊ូមុខផ្សារជារៀងរាល់ថ្ងៃ ។

ដូច្នេះចំពោះវិធានការក្នុងពេលនេះ សមត្ថកិច្ចចំរុះនឹងបន្តចុះមករៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ បើអ្នកលក់ដូរណាមិនគោរពការណែនាំទេនោះ ក្រុមចំរុះនិងដកហូតឥវ៉ាន់និងទំនិញលក់ដូរយកទៅរក្សាទុកនៅសាលាក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការអប់រំ និងផាកពិន័យ៕ អត្ថបទ៖ឈៀង ថារិទ្ធ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s