សមត្ថកិច្ច​ប្រគល់​ឲ្យ​វិញ​ហើយ រឿង​ចាប់​ឈើ​ធ្នង់​៥​កំណាត់​របស់​ពលរដ្ឋ

ប្រភព ៖ កោះសន្ដិភាព

ខេត្តស្វាយរៀង ៖ បែកធ្លាយ​រឿង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឈើ​៥​កំណាត់​ប្រភេទ​ឈើ​ធ្នង់ របស់​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​ធ្វើ​គ្រឿងផ្ទះ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​អន្តរាគមន៍​បាន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ហើយ​។ នៅ​ថ្ងៃ​ទី​១១ កញ្ញា ២០១៨​នេះ លោក ម៉ៅ សា​មឿ​ន មេឃុំ​ធ្មា​បាន​បញ្ជាក់​ថា

គឺ​មានការ​ឃាត់​ឈើ ធ្នង់​៥​កំណាត់​មែន​ពី​កម្លាំង​សមត្ថកិច្ច ដោយ​ឈើ​នេះ​មាន​គោលបំណង​ដឹក​ទៅ​ខេត្ត​ត្បូងឃ្មុំ គឺ​ពុំ​មានច្បាប់ អនុញ្ញាតិ និង​ខ្លាចក្រែង​ជា​ការ​ជួញដូរ ប៉ុន្តែ​ដោយ​មានការ​សហការ និង​សម្របសម្រួល​ពី​អាជ្ញាធរ​ឃុំ ស្រុក​ខេត្ត​រួច​មក​ប្រភេទ​ឈើ​ប្រណីត​នេះ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់ផ្ទះ​វិញ​រួចរាល់ និង​រក្សា​ទុក​នៅផ្ទះ របស់​គាត់​ប្រើប្រាស់​តាម​តម្រូវការ​។

បើ​តាម​ស្ត្រី​ម្ចាស់​ឈើ​ឈ្មោះ អ៊ុ​ច យ៉ា​ន អាយុ​៦៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ត្នោត ឃុំ​ធ្មា ស្រុក​រំដួល ខេត្តស្វាយរៀង ជា​ម្ចាស់​ឈើ​ធ្នង់​នេះ ក៏​បាន​បញ្ជាក់​ច្បាស់​ថា ឈើ​នេះ​គាត់​កាប់​នៅ​ក្នុង​ដី​លំនៅ​ដ្ឋា​ន​របស់​គាត់ ហើយ​មាន​បំណង​ដឹក​យក​ទៅ ប្រគល់​ឱ្យ​កូន​នៅ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ធ្វើ​ផ្ទះ​ខណៈ​ពេល​ដឹក​ចេញពីផ្ទះ​បាន​ប្រហែល​២​គីឡូម៉ែត្រ​ក៏​មានការ​ឃាត់​សួរនាំ​ពី​សមត្ថកិច្ច និង​មិន​អនុញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​ទៅ​ឆ្ងាយ​ទេ ក្រោយ​ពី​ផ្តល់​ព័​ត៌​ទៅ​លោក​មេឃុំ និង​អាជ្ញាធរ​ស្រុក​រួច​មក ភ្លាម​ៗ​នេះ​ក៏​មានការ​សម្របសម្រួល​ពី​អ​ជ្ញា​ធរ​ឃុំ ស្រុក និង​ខេត្ត​ទើប​ឈើ​នេះ​បាន ប្រគល់​ជូន​ស្ត្រី​ជា​ម្ចាស់​វិញ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​។

បច្ចុប្បន្ន​ឈើ​នេះ​រក្សា​ទុក​ក្នុងផ្ទះ​របស់ ស្ត្រី​ម្ចាស់​ឈើ​ខាងលើ​មិន​មានការ​រឹបអូស​យក​ទៅ​ណា​ឡើយ​។ សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ កញ្ញា ២០១៨ កន្លង​ទៅ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត ជា​ប្រភេទ​ឈើ​ធ្នង់​៥​កំណាត់​នេះ នៅ​ត្រង់​ចំណុច ភូមិ​បឹង​កែក ឃុំ​ធ្មា ស្រុក​រំដួល ដោយ​សមត្ថកិច្ច​សង្ស័យ​ខ្លាចក្រែង​មានការ​ជួញដូរ​ឈើ ព្រោះ​ជា​ឈើ​ប្រណីត​ក្រោយ​ពី​ធ្វើការ​ឃាត់​សួ​នាំ​ម្ចាស់​ឈើ​ប្រាប់​ថា​ដឹក​យក​ទៅ​ឲ្យ​កូន​នៅ​ខេត្ត​ត្បូងឃ្មុំ​ធ្វើ​ផ្ទះ​ពេល​សួរ​រក​ច្បាប់​ដឹក​ជញ្ជូន​គ្មាន​ទើប​ឃាត់​ទុក​តែ​ម្តង​។ ក្រោយ​ពី​សម្របសម្រួល​ពី​លោក​មេឃុំ និង​អាជ្ញាធរ​ស្រុក​រួច​មក បច្ចុប្បន្ន​នេះ​ឈើ​ទាំង​អស់នោះ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s