រដ្ឋករទឹកក្រុងកំពង់ចាម អះអាងថា ទឹកស្អាតរបស់ខ្លួនគ្មានមេរោគបាក់តេរីទេ ដែលអាចផឹកបានភ្លាមៗចេញពីក្បាលរមណេ

ប្រភព ៖ CNC

កំពង់ចាម៖ ដោយសារតែកំណើនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម ចេះតែកើនឡើង តម្រូវការទឹកស្អាតក៏ត្រូវការពង្រីកបណ្តាញបន្ថែមទៀតទៅតាមតំណាក់កាលនីមួយៗ ហើយបើតាមការបញ្ជាក់ពីលោក ព្រាប សូម៉ាឡា ប្រធានអង្គភាពរដ្ឋករទឹក

ខេត្តកំពង់ចាមបានឲ្យដឹងថាកាលពីឆ្នាំ២០១៦កន្លងទៅអង្គភាពរដ្ឋករទឹកទទួលបាននូវប្រព័ន្ធទឹកស្អាតដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់១៣លានដុល្លារ តាមរយះរាជរដ្ឋាភិបាលកម្ពុជា ដែលប្រព័ន្ធផលិតទឹកស្អាតរបស់ប្រទេសជប៉ុន រួមទាំងប្រព័ន្ធទឹកស្អាតដែលមានស្រាប់គឺមានសមត្ថភាពផលិតទឹកស្អាតសរុបបាន១៦៥០០ម៉ែត្រគីបក្នុង១ថ្ងៃ ដោយតម្រូវការបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម និងភូមិមួយចំនួនជាប់ក្រុងកំពង់ចាមគឺប្រើប្រាស់អស់តែប្រមាណ១ម៉ឺនម៉ែត្រគីបប៉ុណ្ណោះក្នុង១ថ្ងៃ ហើយចំពោះតំលៃក្នុង១ម៉ែត្រគីបចាប់ពី៩០០៛ទៅ១៦០០៛។

ប្រធានអង្គភាពរដ្ឋករទឹកបានបញ្ជាក់ទៀតថា ការពង្រីកបណ្តាញទឹកស្អាតគឺកើនឡើងដល់ទៅ៨ឃុំសង្កាត់ដែលនៅជាប់ក្រុងកំពង់ចាម ដែលពីមុនមានត្រឹមតែក្នុងសង្កាត់ទាំង៤ប៉ុណ្ណោះក្នុងក្រុងកំពង់ចាម។ ដោយឡែកនៅក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ខាងមុខរដ្ឋករទឹកនឹងមានការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយបន្ថែមទៀតស្ថិតនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ដែលមានសមត្ថិភាពផលិតទឹកស្អាតក្នុង១ថ្ងៃ១ម៉ឺនម៉ែត្រគីបដែលជាជំនួយឥនទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ហើយរដ្ឋករទឹករំពឹងថានៅពេលនោះចំនួនប្រជាពលរដ្ឋដែលទទួលបានប្រព័ន្ធទឹកស្អាតប្រើប្រាស់នឹងកើនឡើងដល់៩០%ក្នុងឃុំសង្កាត់ទាំង៨នៃក្រុងកំពង់ចាម និងស្រុកកំពង់សៀម។

លោកប្រធានអង្គភាពរដ្ឋករទឹកក៏បានជម្រុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យងាកមកប្រើប្រាស់ បណ្តាញទឹកស្អាត ពីព្រោះទឹកគឺជាបញ្ហាសំខាន់ចំពោះសុខភាពនៃជីវិត ហើយទឹកដែលប្រើប្រាស់ចេញពីរដ្ឋករទឹកគឺពុំមានមេរោគ និងបាក់តេរី និងអាចហូប ឫពិសារបានដោយផ្ទាល់ ជាងនេះទៅទៀតទឹកស្អាតនេះគឺមានការស្ថិតនៅក្រោមការត្រួតពិនិត្យជាប្រចាំពីអង្គការសុខភាពពិភពលោក និងពីរាជរដ្ឋាភិបាលជប៉ុនផងដែរ។

គួរបញ្ជាក់ថាទឹកគឺជាជីវិតដែលមនុស្សគ្រប់រូបត្រូវការ ហើយទឹកនៅលើផែនដីយើងទាំងមូលគឺ៩៧.៥%ជាប្រភេទឹកប្រៃ និង២.៥%ជាប្រភេទទឹកសាប៕(អត្ថបទ៖ ហ៊ាង ថាច )

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s