អាជ្ញាធរក្រុងកំពង់ឆ្នាំងប្រាប់ពលរដ្ឋប្រុងប្រយ័ត្នពេលទៅលេងរមណីយដ្ឋាន ទួលអំពិល

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ឆ្នាំង៖ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ប្រកាសសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទៅលេងរមណីយដ្ឋាន ទួលអំពិលសូមប្រុងប្រយ័ត្ន ការស្រុតបាក់ផ្លូវបង្កអោយមានគ្រោះថ្នាក់។

ក្នុងពេលនេះទឹកជំនន់ទន្លេបានឡើងលិចផ្លូវលំទៅកាន់រមណីដ្ឋានទេសចរណ៍ទួលអំពិល នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រមាណ៩០%ហើយ ថ្មីៗនេះមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានប្រកាសសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលឧស្សាហ៍ទៅកំសាន្តនៅតំបន់ទេសចរណ៍ទួលអំពិល សូមមានការរប្រុងប្រយ័ត្ន កុំឈប់ម៉ូតូ ឬក៏ឈរនៅលើចិញ្ចើមផ្លូវ ដែលអាចនឹងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដោយសារការស្រុតដីបាក់ផ្លូវលង់ទឹក ។
នៅក្នុងបញ្ហានេះ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតតុ ទាក់ទងនិងទឹកទន្លេឡងនេះ មន្ទីរបានចេញសេចក្តីជូនដំណឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានជ្រាបថា៖ ដោយនៅរដូវវស្សាឆ្នាំនេះស្ថានភាពទឹកទន្លេបានហក់ឡើងខ្លាំង មន្ទីរទេសចរខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិពិសេសប្រជាពល រដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលចូលចិទ្តទៅលេងកំសាន្ត នៅតំបន់ទេសចរណ៍ទួលអំពិល សូមមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះសុវត្ថិភាព គឺកុំចុះលេងទឹក ឬចតម៉ូតូ រថយន្ត និងឈរនៅលើផ្លូវលំទៅទួលអំពិល ព្រោះនឹងអាចបង្កឲ្យរអិល ឬស្រុកធ្លាក់ចូលទៅក្នុងទឹកទន្លេជ្រៅ បង្កឲ្យមានគ្រោះថ្នាក់ ។ ហើយនៅលើផ្លូវចូលទៅទួលអំពិលនេះដែរ អាជ្ញាធរ ដាក់បារាស់មិនអោយបើក ម៉ូតូនិងរថយន្តចូលឡើយ ។

ដោយឡែក តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ កំពស់ទឹកទន្លេនៅស្ថានីយដើមពោធិមាត់ទន្លេផ្សារក្រោម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ទឹកមានកំពស់១០,១៦ម៉ែត្រ ប្រៀបធៀបថ្ងៃខែដូចគ្នានៅក្នុងឆ្នាំ២០១៧ ទឹកមានកំពស់តែ៩,០០ម៉ែត្រ ចំណែកពេលអាជ្្ាធរខេត្តត្រូវប្រកាសអាសន្ន គឺទឹកមានកំពស់១១ម៉ែត្រ ។

លោកស្រី កែ សុផាត ចៅសង្កាត់កំពង់ឆ្នាំង បានអោយដឹងថា៖ ផ្លូវលំទៅទួលអំពិលមានប្រវែង២៧ ០០ម៉ែត្រ គឺទើបនឹងកសាងរួចរាល់នៅឆ្នាំ២០១៧ ដោយសប្បុរសជន នៅក្នុងទីក្រុងភ្នំពេញ អស់ទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លា ចាប់តាំងពីពេលនោះមកទួលអំពិលបានចាប់ផ្តើម មានការអភិវឌ្ឍន៍រីកចំរើន រហូតបានក្លាយជាតំបន់ទេសចរណ៍ដែលមានអ្នកទៅលេងកំសាន្ត និងហូបចុកតាមហាងជារៀងរាល់ថ្ងៃ ។

ប៉ុន្តែជាអកុសល នៅក្នុងពេលនេះទួលអំពិល ត្រូវលិចលង់ដោយសារទឹកទន្លេឡើងធំ ហើយអាចនិងលិចទាំងស្រុងនៅក្នុងសប្តាហ៍ខាងមុខនេះ ប្រសិនបើទឹកនៅតែបន្តឡើងដូចសព្វថ្ងៃ ហើយជាធម្មតាទឹកទន្លេ នឹងចាប់ស្រកទៅវិញនៅខែចេញព្រះវស្សាចុងខែតុលា ទើបតំបន់ទួលអំពិលអាចស្វាគមន៍ភ្ញៀវមកកំលេងសាន្តជាបន្តទៀតបាន៕ អត្ថបទ៖ឈៀង ថារិទ្ធ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s