ស្លាប់ម្នាក់ និងរបួស៤នាក់ ករណីបាក់អគារនៅតំបន់ផាប់ស្ទ្រីតខេត្តសៀមរាប

ប្រភព ៖ ហង្សមាសព័ត៌មាន

សៀមរាប៖មនុស្សម្នាក់បានស្លាប់និង៤នាក់ក្នុងករណីបាក់អគារភោជនីដ្ឋានស៊ុបនាគ នៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខពេទ្យបង្អែតខេត្ត ខាងត្បូងផ្សារចាស់  ផាប់ស្ទ្រីត (pub street)។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាទីតាំងខាងលើបានលក់អោយថៅកែ ថេម ភុល (Temple) ហើយបានរៀបចំជួសជុល លុះពេលយប់ខណៈកម្មករកំពុងដេកលក់ ស្រាប់តែមានហេតុការណ៍បាក់អគារនេះតែម្តង។ ប្រភពដដែលបន្តថាផ្ទះល្វែងជុំវិញផ្សារចាស់ត្រូវបានរក្សាជាផ្ទះបុរាណ។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងត្រួតពិនិត្យ ជុំវិញកន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ៕

ករណីបាក់ស្រុត ការដ្ឋាន ជួសជុល អាគារភោជនីដ្ឋានស៊ុប នាគស្ថិតនៅបរិវេណ ផាបស្ត្រីត(PupStreet) ក្នុងភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថាករណី:ការបាក់អគារស៊ុបនាគកំពុងជួសជុលនេះបានធ្វើអោយកម្មកចំនួន៤នាក់រងរបួសនិងម្នាក់ស្លាប់។ហើយអ្នកទាំង០៥នាក់ខាងលើ​ រស់នៅភូមិ​ ធ្វាស​ ឃុំ​ ត្រីញ័រ​ ស្រុក​ ពួក​ ខេត្ត​សៀមរាប៕អត្ថបទ៖ឃុត សៅ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s