កម្ពុជាភ្លៀងនឹងនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី១៩ កញ្ញា២០១៨

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖ព្រះរាជាណាចក្រកម្ពុជាភ្លៀងគឺនៅតែបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់ពីពេលនេះរហូតទៅដល់ថ្ងៃទី១៩កញ្ញា២០១៨។ នេះបើយោងតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅពេលថ្មីៗនេះ។

តាមការព្យាកររបស់ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាប្រទេសកម្ពុជាបន្តទទួលការធ្លាក់ភ្លៀងរាយប៉ាយពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩កញ្ញា២០១៨។ ជាពិសេសគឺតំបន់ខ្ពង់រាបភាគឦសានជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាបតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមអាចនឹងភ្លៀងធ្លាក់ច្រើនជោកជាំដែលអាចបង្កជាជំនន់ទឹកភ្លៀង។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាការព្យាករនេះគឺបន្ទាប់ពីក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពនិងឥទ្ធិពលរបស់ព្យុះមួយចំនួន។ ក្នុងនោះ គឺព្យុះទី២២ឈ្មោះមង្ឃុត(Mungkhut)បាននិងកំពុងធ្វើដំណើរទៅដល់ភាគខាងជើងប្រទេសវៀតណាមនៅយប់ថ្ងៃទី១៧កញ្ញា។ ព្យុះទី២៣ឈ្មោះថាបារីចាត(Barijat)និងថយឥទ្ធិពលនៅក្នុងសមុទ្រចិនខាងត្បូងត្រង់ភាគខាងជើងកោះហៃណាំ។ ប្រព័ន្ធសម្ពាធទាបបន្តអូសកាត់លើអាងទន្លេមេគង្គនិងបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា៕រ៉ាម៉េត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s