កសិករនៅ ឃុំជ្រៃបាក់និយមដាំបន្លែគ្មានប្រើប្រាស់ជាតិគីមីទទួលបានការគាំទ្រពីពលរដ្ឋទុូទៅ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ឆ្នាំង៖ ការដាំដុះបន្លែគ្មានជាតិគីមីនៅក្នុងបច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួននៅតាមមូលដ្ឋាននៅក្នុងភូមិឃុំមួយចំនួននិយមដាំដុះ ព្រោះតែមានការយល់ដឹងអំពីសុខភាពដែលជាប្រការចម្ប ង ហើយត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិដ្ឋានគាំទ្រជាច្រើន ដោយបានជួយទិញយកទៅទទួល ទានប្រចាំថ្ងៃ ដោយមិនហត់នឿយពិបាកយកទៅលក់នៅក្នុងទីផ្សារនោះឡើយ។

ជាក់ស្តែង លោកស្រី ច័ន្ទ សុភ័ត្រា អាយុ៣២ ឆ្នាំ រស់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជាកសិករដាំដំណាំគ្រប់មុខនៅក្នុងភូមិដ្ឋានដោយមិនប្រើប្រាស់ជីគីមី បាននិយាយឲ្យដឹងថា ៖ រូបនាង និងឪពុកនាងបានប្រកបមុខរបរដាំដុះដំណាំបែបនេះជាង៣ឆ្នាំមកហើយ។

ច្ចុប្បន្នផលដំណាំដែលរូបនាងនិងឪពុកនាងដាំបាន រួមមានត្រសក់ទ្រើង ប៉េងបោះ ល្ហុង ដើមងប់ ដើមអំពៅ ពោតបារាំង និងទំពាំងបារាំង ដោយការដំណាំទាំងអស់នេះ គឺប្រើប្រាស់តែជីធម្មជាតិនៅក្នុស្រុក មិនប្រើប្រាស់ដាក់ជីគីមីនោះឡើយ។

ដោយឡែកនៅពេលទទួលផល គឺមានអ្នកនៅក្នុងភូមិដ្ឋានបានគាំទ្រជួយទិញដូរប្រចាំថ្ងៃ ដោយមិនបាចយកទៅលក់នៅទីផ្សារនាំអោយលំបាកនោះឡើយ។
លោកស្រី បានបញ្ជាក់ថា ៖ ឪពុកនាងឈ្មោះ ផល្លី គឺជាមន្ត្រីកសិកម្មម្នាក់ចូលនិវត្តន៍ គាត់បានរៀនសូតអំពីបច្ចេកទេសដាំដំដំណាំគ្មានសារធាតុគីមីនេះបានច្បាស់លាស់ណាស់ ហើយសព្វថ្ងៃក៏មានអង្គការមួយចំនួនអោយកម្រៃជួលរូបគាត់ទៅបង្រៀន ការដាំដុះបន្លែគ្មានជីគីមីនេះ ដល់ប្រជាកសិករនៅតាមទីជនបទ និងតាមបណ្តាខេត្តផ្សេងៗទៀតផង ។

ចំណែកការខិតខំដាំដុះដំណាំខាងលើនេះ រួមផ្សំជា មួយការចិញ្ចឹមមាន់ទា និងចិញ្ចឹមត្រីនៅក្នុងស្រះ តាមបច្ចេកទេសកសិកម្មផងនោះ បានធ្វើឲ្យក្រុមគ្រួសា ររបស់នាងមានជីវភភាពធូរធា កាន់តែប្រសើរឡើងផងដែរ។
លោកស្រី ចន្ទ័ សុភ័ត្រា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកដាំដុះបន្លែសូមកុំប្រើជីគីមី ព្រោះដំណាំដែលប្រើប្រាស់ជីគីមីធ្វើអោយអ្នកហូនចុកប៉ះពាល់សុខភាព ដែលនាំឲ្យប្រជាពលរដ្ឋឈឺថ្កាត់នូវជម្ងឺផ្សេងៗ ខាតបង់ថវិកានៅក្នុងគ្រួសារ។

ដោយឡែក ទាក់ទងនិងការដាំដំណាំនៅក្នុងភូមិដ្ឋាន លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមរួមគ្នាដាំដំណាំដាំបន្លែនៅក្នុងភូមិដ្ឋាន កុំប្រើប្រាស់ជីគីមី ដែលនាំឲ្យប៉ះពាល់សុខភាព ។

ម៉្យាងទៀតចំពោះអ្នកដាំដុះបន្លែបង្ការដែលគ្មានជាតិគីមី បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបានគាំទ្រ និងចូលចិត្តទិញហូបណាស់ គឺមិនបាច់យកទៅលក់ដល់ទីផ្សារនាំអោយលំបាកនោះឡើយ ។

គឺអ្នកស្រុកនៅក្នុងភូមិបើគាត់យល់ដឹងច្បាស់ គឺពិតជាមានការគាំទ្រ និងទៅទិញយកមកទទួល ប្រចាំថ្ងៃជាមិនខានឡើយ ហើយបើដាំដុះបានច្រើននៅទីផ្សារធំៗក៏ត្រូវការបន្លែទាំងអស់នេះយកទៅលកសិករដាំបន្លែគ្មានជាតិគីមីនៅក្នុងភូមិព្រៃពូច ឃុំជ្រៃបាក់ ត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គាំទ្រទិញហូបចុកប្រចាំថ្ងៃ មិនលំបាកយកទៅលក់ដូរនៅទីលើផ្សារឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s