ក្រសួងបរិស្ថានបន្ដអប់រំម្ចាស់ការដ្ឋានកុំអោយបង្ហូរទឹកចូលក្នុងសមុទ្រ

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖ក្រសួងបរិស្ថានបន្ដអប់រំម្ចាស់ការដ្ឋានកុំអោយបង្ហូរទឹកចូលក្នុងសមុទ្រដើម្បីកុំបង្កឱ្យមានផលប៉ះពាល់ល្អក់កករដល់ទឹកសមុទ្រនៅតាមឆ្នេរមួយចំនួនដូចនៅពេលនេះទៀត។នេះបើតាមសេចក្ដីប្រកាសអ្នកនាំពាក្យក្រសួងបរិស្ថានបានអោយដឹង។

 

តាមសេចក្ដីបានបញ្ជក់ថា៖ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានជ្រាបថា ស្ថានភាពទឹកសមុទ្រមានសភាពល្អក់នៅតំបន់ឆ្នេរខ្លះនៃខេត្តព្រះសីហនុដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនិងនាំយកទៅជាមួយនូវដីចេញពីការបុកគ្រឹះសាងសង់សំណង់ផ្សេងៗនោះ នៅល្ងាចនេះមានសភាពល្អប្រសើរកាន់តែខ្លាំង ហើយរំពឹងថានឹងវិលទៅរកសភាពដើមវិញក្នុងពេលឆាប់ៗនេះ។

ក្រសួងបរិស្ថានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីអប់រំ និងណែនាំ ម្ចាស់ការដ្ឋានសាងសង់នានាឱ្យគ្រប់គ្រងឱ្យបានល្អនូវដីបុកគ្រឹះ ឬកំណាយគ្រឹះសាងសង់របស់ខ្លួន ដើម្បីកុំឱ្យបង្កឱ្យមានផលប៉ះពាល់ល្អក់កករដល់ទឹកសមុទ្រនៅតាមឆ្នេរមួយចំនួនដូចនៅពេលនេះទៀត។ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋចំពោះការបង្ហាញនូវក្តីព្រួយបារម្ភនាពេលកន្លងទៅ ហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអភិរក្សតំបន់ឆ្នេរសមុទ្រទាំងអស់គ្នា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s