ប្រជាពលរដ្ឋ២០០គ្រួសារឃុំទទួលអំណោយពីកាកបាទក្រហម

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកណ្ដាល:ជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួនជាង២០០គ្រួសារក្នុងស្រុកកណ្តាលស្ទឹងទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក គង់ សោភណ្ឌ័ អភិបាលរងខេត្ត និងជាប្រ ធានសាខាកាកបាទក្រហមខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខនិងនិងផ្តល់អំណោយមនុស្សធម៌ ដែលទីទ័លក្ររងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងឃុំកណ្តោក និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឺង ចំនួន២០៥គ្រួសារ ក្នុងនោះ១គ្រួសារទទួលបាននូវ អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ អាវយឺត ១ និងថវិកាចំនួន ៥០,០០០ រៀល (ប្រាំម៉ឺនរៀលគត់) ។

ក្នុងឱកាសនោះ លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ិន រ៉ានី ហ៊ុន សែន ប្រធាន តែងបានគិតគូរជានិច្ចរាល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ដែលមានជីវភាពទីទ័លក្រខ្វះខាត អ្នកងាយរងគ្រោះ និង អ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវផលប៉ះពាល់ដោយគ្រោះ ទឹកជំនន់នាឱកាសនេះ ដោយពុំគិតពីវណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ គឺ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀ
ង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។

ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំឭកដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ​៣គឺ ការហូបស្អាត ការផឹកស្អាតនិង ការរស់នៅស្អាត ព្រោះពេលរដូវទឹកលិចសព្វទីកន្លែងទាំងអស់វាតែងជួបនូវបញ្ហាទឹកកខ្វក់ បើយើងប្រើប្រាស់ទឹក នេះពុំបានសម្អាត ឬដាំឲ្យពុះទេ វាអាចកើតនូវជំងឺផ្សេងៗ តួយ៉ាងចូចជាករណីជំងឺរាករូសជាដើម។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានធ្វើការឆ្លើយតប ជូនដល់ប្រជាពលរដ្ឋរង​ផលប៉ះពាល់ បានចំនួន៥លើទូទាំង១១ស្រុក-ក្រុង មានប្រជាពលរដ្ឋទទួលផលសរុប១៦៤២ គ្រួសារ សមាជិក ៦,៦៣៨ នាក់ និងគ្រួសាររងគ្រោះដោយលង់ទឹកស្លាប់សរុប ១៥ គ្រួសារ ក្នុងស្រុក ចំនួន ៤ លើ១១ ក្នុងទូទាំងខេត្ត ហើ យ ចំពោះបណ្តាស្រុកមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ សាខា នឹងចុះឆ្លើយតបជូន ប្រជាពលរដ្ឋបន្តទៀតនៅពេលបន្ទាប់៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s