ពលរដ្ឋ សម្ដែងការហួសចិត្ត ក្រោយពីរដ្ឋបាលក្រុងព្រះសីហនុ ចេញប័ណ្ណព័ត៌មានក្រហមផាកពិន័យ និងដាក់កំហិត ចំពោះការបញ្ចេញសម្រាម

ប្រភព ​​​​​​​​​​​​​​​​​​​៖ ដើមអម្ពិល

ភ្នំពេញ៖ ប្រជាពលរដ្ឋបានសម្ដែងការហួសចិត្ត និងមិនសប្បាយចិត្តយ៉ាងខ្លាំងក្រោយពី​រដ្ឋបាលក្រុងព្រះសីហនុ បានចេញជាប័ណ្ណព័ត៌មាន (ពណ៌ក្រហម​) កំណត់ពេ​​​​​​​​​​លវេលា ឲ្យប្រជាពលរដ្ឋបញ្ចេញសំរាម ពីផ្ទះនិងអគារ ពាណិជ្ជកម្មផ្សេងៗ ព្រមទាំងពេលវេលា ដែលរថយន្តសំរាម ត្រូវទៅដឹកបើមិនអនុវត្តតាម នឹងទទួលរងការផាកពិន័យ។

ប្រជាពលរដ្ឋមួយរូប ឈ្មោះ គង់ ហ៊ាង បានបញ្ចេញមតិរបស់ខ្លួន លើបណ្ដាញសង្គមហ្វេសប៊ុក របស់ផេក បណ្ដាញអ្នកចែកចាយព័ត៌មានថា “ប្រហែលស្រវឹង នឹងសំណែនសំរាម ហើយឬញៀននឹងក្លិនសំរាម? បើមិនបានហិត វាមិនស្រួលក្នុងខ្លួន”។

ចំណែកពលរដ្ឋម្នាក់ទៀត ឈ្មោះ Hongtheng ក៏បានឲ្យដឹងផងដែរថា “ត្រពាំងពាយអស់ហើយ ដឹងតែបើកប្រាក់ខែរដ្ឋ តែមិនដឹងធ្វើការយ៉ាងមេច”។

យោងតាមខ្លឹមសារ នៅក្នុងប័ណ្ណពណ៌ក្រហម ប្រមូលនិងដឹកជញ្ជូនសម្រាម ដែលមានបោះត្រា និងចុះហត្ថលេខា ដោយអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរបរិស្ថាន និងប្រធានក្រុមហ៊ុន ប្រមូលសម្រាមបានឲ្យដឹងថា “ប្រជាពលរដ្ឋ បញ្ចេញសម្រាម ពីម៉ោង៧ ដល់ម៉ោង៤ភ្លឺ ក្រុមហ៊ុនប្រមូលសម្រាម KSWM ប្រមូលនិងដឹកជញ្ជូន សម្រាមពីម៉ោង៤ភ្លឺ ដល់ម៉ោង៧ព្រឹក”។

ប័ណ្ណព័ត៌មានដដែលបានបញ្ជាក់ថា “មាត្រា៤០ប្រជាពលរដ្ឋបញ្ចេញសម្រាម ខុសម៉ោងកំណត់ ខាងលើត្រូវទទួល ការផាកពិន័យថវិកា ពី២ម៉ឺនរៀល ដល់៤០ម៉ឺនរៀល។ ករណីក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសម្រាម ខុសម៉ោងកំណត់ខាងលើ ត្រូវពិន័យទ្វេដង”។

ចំពោះបញ្ហានេះ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៦កញ្ញានេះថា លោកគាំទ្រ ចំពោះចំណាត់ការរបស់រដ្ឋបាល ក្រុងព្រះសីហនុ តែស្នើសិក្សាឲ្យបានលម្អិតឡើងវិញ តើបញ្ហាសម្រាមដោះស្រាយ មិនចេះចប់មិនចេះហើយ បែបនេះ ដោយសារខ្វះការសហការ ពីប្រជាពលរដ្ឋ ឬមកពីក្រុមហ៊ុន ប្រមូលសម្រាម អសមត្ថភាព ក្នុងការបំពេញការងារ។

លោកបានថ្លែងបញ្ជាក់ថា “ការអនុវត្តច្បាប់ជាគោលខ្ញុំសូមគាំទ្រ ប៉ុន្តែការអនុវត្តច្បាប់នោះ មានប្រសិទ្ធភាពលុះត្រាណាតែ ក្នុងនាមអ្នកពិនិត្យមើល ការអនុវត្តន៍នោះយើងរួមគ្នា ធ្វើរួមគ្នាដោះស្រាយបញ្ហានេះ ឲ្យបានល្អប្រសើរ មិនត្រូវអនុវត្ត ទៅលើតែប្រជាពលរដ្ឋ តែក្រុមហ៊ុនខ្វះធនធាន មិនមានរថយន្តអីគ្រប់ ក្នុងការប្រមូលសម្រាមនេះ។

ត្រូវមើលឃើញទាំងអស់ ទាំងខាងប្រជាពលរដ្ឋ និងក្រុមហ៊ុនត្រូវមើលទាំងសងខាង ហើយចំណុចណាអវិជ្ជមានយើង ត្រូវដោះស្រាយជាបន្ទាន់ ហើយអនុវត្តន៍យកច្បាប់ជាគោល”។

ទាក់ទិននឹងបញ្ហាសម្រាមនេះមតិសាធារណៈបានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធគួរ​រឹតបន្តឹង ចំពោះក្រុមហ៊ុនដឹកសំរាម ដែលកំពុងអសមត្ថភាព ក្នុងការប្រមូលសម្រាមមិនគួរម​​ករឹតបន្តឹងពលរដ្ឋបែបនេះទេ។

ប្រជាពលរដ្ឋសង្កេតឃើញថា កន្លងមកដោយសារការអសមត្ថភាព របស់រដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុន ប្រមូលសម្រាម ទើបធ្វើឲ្យទីក្រុងទេសចរណ៍ ដ៏ល្អផូរផង់របស់យើង ក្លាយជាទីក្រុងពោរពេញទៅដោយ សម្រាម គ្មានអនាម័យ និងគ្មានសណ្ដាប់ធ្នាប់បែបនេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s