រួមគ្នាសម្អាតបរិស្ថានដើម្បីកិត្យានុភាពជាតិនិងសុខមាល ភាពប្រជាពលរដ្ឋ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកណ្ដាល:សំរាមគឺជាប្រភពមេរោគនាំឱ្យបាត់បង់សោភ័ណភាពដូច្នេះយើងត្រូវតែរួមគ្នាដើម្បីលើកកម្ពស់ការយល់ដឹងជាពិសេសផលវិបាកនៃការកើនឡើងសំរាមនៅលើផែនដីនិងរួមគ្នាថែរក្សាកុំឱ្យមានការបំពុលបរិស្ថានដោយសារសំរាម។


ឯកឧត្តម ម៉ៅ ភិរុណ បានលើកឡើងយ៉ាងដូច្នេះ ទៅកាន់មន្ត្រីរាជាការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងទិវាសម្ពាតពិភពលោក កាលពីថ្ងៃទី១៥ កញ្ញា ២០១៨កន្លងទៅនេះ ហើយឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ទិវានេះធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងខេត្តកណ្តាល និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី តម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហានេះឲ្យបានប្រសើរឡើង។ ដែលគោលបំណងនៃទិវានេះ ក៏ស្របទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ឯកឧត្តមបាមបន្តទៀតថា បញ្ហាសំរាម សំណល់រឹង បើយើងមិនបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ឲ្យបានល្អត្រឹមត្រូវនោះទេ វាប្រាកដជាបង្កផលប៉ះពាល់ មកដល់យើងវិញជាក់ជាមិនខាន ព្រោះបញ្ហាសំរាម ធ្វើឲ្យមានក្លិនស្អុយមេរោគបង្កជម្ងឺ ខ្ពើមរអើម ប៉ះពាល់ដល់យើង អ្នកជិតខាងយើង និងអ្នកដំណើរឆ្លងកាត់ បណ្តាលឲ្យខូចសុខភាព ធ្វើឲ្យបាត់បង់សោភ័ណភាព អាប់ឱនកិត្តិយសគ្រួសារ មូលដ្ឋាន សង្គមជាតិ និងបាត់បង់ចំណូលពីវិស័យទេសចរណ៍ គ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាទម្លាប់មិនល្អនៅក្នុងសង្គម និងគ្រួសារ បង្កឲ្យមានការបំពុលដល់បរិស្ថាន ដូចជា បំពុលទឹក ដោយសារធ្លាក់ចូលក្នុងប្រភពទឹកនានា និងកកស្ទះប្រព័ន្ធលូជាដើម។

ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការចូលរួមរបស់មហាជនក្នុងការធ្វើ អនាម័យ បរិស្ថាន ការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេសបរិស្ថានបានល្អត្រឹមត្រូវ គឺជាការចូលរួមលើកស្ទួយ កែលម្អគុណភាពបរិស្ថាន សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទភូមិដ្ឋាន វត្តអារាម សាលារៀន រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌលសេដ្ឋកិច្ច ។ល។ ឲ្យស្រស់ស្អាតផូរផង់ និងបៃតង ជានិច្ច រួមចំណែក លើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋយើងឲ្យបានប្រសើរឡើង។យុវសិស្ស លី រតនា បានសម្តែងនូវអារម្មណ៍រីករាយថា ប្អូនពិតជាសប្បាយចិត្តនឹងការចូលរួមសម្អាតបរិស្ថាននៅពេលនេះ ព្រោះវាមិនត្រឹមតែជួយធ្វើឱ្យមានសោភណ័ភាពស្រស់ស្អាតនោះទេ វាថែមទាំងបានបញ្ច្រៀបឱ្យប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស បានយល់តម្លៃនៃបរិស្ថាន និងរួមគ្នាក្នុងការគ្រប់គ្រងសំរាម តាមរយៈការយកសំរាមទៅដាក់ក្នុងធុង លែងបោះចោលពាសវាលពាសកាល ដែលនាំឱ្យមានការបំពុលដល់បរិស្ថាន ថែមទៀតផង៕វណ្ណៈ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s