ក្រុមជំនាញរកឃើញសត្វត្រដក់តូច ៦ សំបុកជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖ក្រុមជំនាញបានរកឃើញសត្វត្រដក់តូច ៦ សំបុកជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា។នេះជាលើកដំបូងហើយដែលក្រុមការងាររកឃើញសំបុករបស់វា។នេះបើយោងសេចក្ដីប្រកាសរបស់ក្រុុមសមាគមអភិរក្សសត្វព្រៃបានផ្សាយអោយកាលពីម្សិលមិញ។

 

លោក សូត្រ វ៉ាន់ឌឿន អ្នកសម្របសម្រួលផ្នែកស្រាវជ្រាវនិងត្រួតពិនិត្យតាមដានសត្វព្រៃរបស់អង្គការសមាគមអភិរក្សសត្វព្រៃ បាននិយាយថា៖ “ដែនជម្រកសត្វព្រៃកែវសីមាក៏ជាទីជម្រកដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់សត្វត្រដក់តូចក្នុងការរស់នៅនិងបង្កកំណើត ពីព្រោះជាតំបន់សម្បូរទៅដោយប្រភេទព្រៃល្បោះ ព្រៃស្រោង វាលស្មៅ ត្រពាំង អូរ និងចំណីអាហារដែលវាចូលចិត្តដូចជា ត្រី កង្កែប ពពួកល្មូន ក្តាម ខ្យង និងពពួកសត្វល្អិត។

លោកបានបន្ដថា៖”បច្ចុប្បន្ននេះ សកម្មភាពកាប់ទន្រ្ទានព្រៃឈើបានបង្កជាការគំរាមកំហែង និងប៉ះពាល់យ៉ាងខ្លាំងដល់ជម្រក សំបុកពងកូនរបស់ត្រដក់តូចជាពិសេសនៅរដូវពងកូន។ ដូច្នេះការការពារទីជម្រកពងកូនរបស់ពួកវាពិតជាចាំបាច់ខ្លាំងណាស់ដើម្បីធានាដល់ការរស់រាននៃប្រភេទសត្វកម្រមួយនេះ។”

លោកបានអោយដឹងដែរថា៖ក្រុមស្រាវជ្រាវនិងត្រួតពិនិត្យតាមដានរបស់អង្គការអភិរក្សសត្វព្រៃ  នឹងបន្តស្វែងរកសំបុកត្រដក់តូច និងកំពុង ធ្វើការរួមគ្នាជាមួយសមាជិកសហគមន៍ ជាពិសេសមន្ទីរបរិស្ថានខេត្ត និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីការពារសំបុក និងទីតាំងពងកូនរបស់ពួកវា។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s