ជុំវិញ​មន្ទីរពេទ្យ​រុ​ស្ស៊ី កំពុង​តែ​ក្លាយជា​គំនរ​សំរាម និង​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជា​ច្រើន​សុទ្ធតែ​បាន​នាំ​គ្នា​បិទ​ច្រមុះ​គ្រប់​ៗ​គ្នា នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ល​២៧១ និង​ផ្លូវ​លេខ​១៨៧ ដែល​នៅ​ជុំវិញ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដែល​មនុស្ស​ភាគច្រើន​បាន​ហៅ​ថា មន្ទីរពេទ្យ​រុ​ស្ស៊ី​នោះ គេ​បានឃើញ មាន​គំនរ​សំរាម​គរ​ដូច​ភ្នំ ទៅ​ហើយ​ៗ​ក៏​បាន​ជះក្លិន​ស្អុយ​

យ៉ាង​ខ្លាំង​ផង​ដែរ​។ ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មានផ្ទះ នៅ​ក្បែរ​ខាង​បាន​នាំ​គ្នា​ដឹក​សំរាម​យក​មក​បោះចោល​នៅ​ទីនោះ ក្រោយ​ពី​គេ​បាត់​មិនឃើញ​រថយន្ត​ប្រមូល សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី មិន​មក​ដើរ​ប្រមូល​រយៈពេល​៣​ថ្ងៃ​មក​ហើយ​នោះ ហើយ​ក៏​មិន​ដែល​ឃើញ មាន​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចម្ការមន​ណា​ម្នាក់​មក​អើពើ​មើល​ដែរ​នោះ​។

បុរស​ម្នាក់​បាន​រៀបរាប់​ប្រាប់ ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ទី​១៧ ខែ​ក​ញ្ញ ឆ្នាំ​២០១៨​នេះ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង ក៏​ដូច​ជា​អ្នកដំណើរ ជា​ច្រើន​ដែល​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ (​ខាង​មុខ​មន្ទីរពេទ្យ​) និង​ផ្លូវ​លេខ​១៨៧ នៅ​របង​ខាង កើត​មន្ទីរពេទ្យ​រុ​ស្ស៊ី រួម​ទាំង​រូប​គាត់​ផ្ទាល់​ដែល​កំពុង​តែ​បម្រើ​ការងារ​នៅ​ក្បែរ​នេះ​ផង​ដែរ​នោះ​។ បាន​ទទួល​ក្លិនស្អុយ​យ៉ាង​ខ្លាំង ស្ទើរតែ​ដកដង្ហើម​មិន​រួច​ទៅ​ហើយ បើ​ទោះបីជា​រូប​គាត់​មាន​ពាក់​ម៉ាស់ យ៉ាងណា​ក៏​ដោយ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ហេតុ​ដែល​ម​មាន​សំរាម​គរ​ដូច​ភ្នំ​នៅ​តាម បណ្តោយ​ផ្លូវ​លេខ​២៧១ ខាង​មុខ​នឹង​ផ្លូវ​លេខ​១៨៧​នេះ ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មាន​ទីលំនៅ​ៗ​ក្បែរ​ខាង​បាន​នាំ​គ្នា​ដឹក​តាម​ម៉ូតូ ខ្លះ​ទៀត​ជួល​រ៉ឺ​ម៉ក​ដឹក​យក​មក​ចោល​នៅ​ទី​នេះ​ក៏​មាន​។

ក្រោយ​ពី​រូប​គាត់​មិន​បានឃើញ​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី មិន​បាន​មក​ដើរ​ប្រមូល​នៅ តាម​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ​នោះ ហើយ​ក៏​មិន​ដែល​បានឃើញ​មាន​អាជ្ញាធរ មូលដ្ឋាន​ខណ្ឌចម្ការមន​ណា​ម្នាក់​អើពើ​ចុះ​មក​មើល​ឡើយ​។ ជា​ចុង​ក្រោយ​ក្នុង​នាមរូប​លោក​ផ្ទាល់​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​ខាង​ជុំវិញ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក៏​សុំ​សំណូមពរ​រ​ទៅ​ដល់ កម្លាំង​អាជ្ញាធរ​ខណ្ឌចម្ការមន មេត្តា​ជួយ​អន្តរាគមន៍​ទៅ​ខាង​ក្រុមហ៊ុន ស៊ី​ន​ទ្រី ចុះ​មក​ធ្វើការ ប្រមូល​សំរាម​នៅ​ម្តុំ​នេះ​ផង​។ ព្រោះថា​ពេល​នេះ​គំនរ​សំរាម​គរ​ដូច​ភ្នំ​ទៅ​ហើយ មិនតែប៉ុណ្ណោះ ខណៈ​ពេល​ដែល​មេឃ​កំពុង តែ​មាន​ភ្លៀងរលឹម​បែប​នេះ​បាន​ធ្វើ​ឲ្យ​សំរាម​រលួយ និង ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង​ទៅ​ដល់​ពួក​គាត់ ក៏​ដូច​ជា​អ្នកដំណើរ​តាម​ផ្លូវ ហើ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព​យ៉ាង​ខ្លាំង​ផង​ដែរ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s