ដាំអំពិលយកត្រួយជួយបង្កើនជីវភាពគ្រួសារ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកណ្ដាល:ដោយសង្កេតឃើញថាអំពិលជាដាំណាំមិនត្រូវការជីនិងថ្នាំពុលគីមីហើយមានតម្រូវការខ្ពស់គួរសម​និងតម្លៃមិនសូវឡើងចុះផងនោះកសិករមួយគ្រួសារងាកមកដាំដែល១ថ្ងៃអាចរកចំណូលពី១៥ទៅ២០ដុល្លារ។


កសិករ ប្រាក់ សុមុន្នី អាយុ៦០ នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា កាលពីមុនគាត់ក៏ដាំបន្លែបង្កាដូចគេឯងដែរ ប៉ុន្តែ ដោយសារវ័យកាន់តែចាស់ កម្លាំងខ្សោយ លោកក៏សម្លឹងទៅរករបរផ្សេង ដែលមិនសូវប៉ះពាល់ជាមួយជីក៏ដូចជាថ្នាំពុ លគីមី។ គាប់ជួនសង្កេតមើលឃើញថា ត្រួយអំពិលជាបន្លែមានតម្រូវការគួរសមនៅទីផ្សារនិងតម្លៃនោះទៀតសោត ពុំសូវជាឡើងចុះដូចប្រភេទបន្លែផ្សេងៗផងនោះ ហើយក៏មិនទាន់មានអ្នកដាំ ដោយពឹងទៅលើការដើរបេះតាមបែបធម្មជាតិនោះ។

លោកក៏ងាកមកធ្វើការសាកល្បងដាំ នៅលើផ្ទៃដី៤១០០ម៉ែត្រការ៉េនេះ ហើយសព្វថ្ងៃដាំបានជាង១ពាន់ដើមមកហើយដែរ និងជាង៣ឆ្នាំមកហើយ ដែលជាមធ្យមបេះបាន៦ទៅ៧គីឡូក្រាមជារៀងរាល់ថ្ងៃ ដោយក្នុង១គីឡូក្រាមមិនក្រោមពី១០.០០០រៀលនោះទេ ហើយបើមិនសូវសំបូរអាចបាន១គីឡូក្រាមដល់ទៅ១៥.០០០រៀលទៅ២០.០០០រៀល (ពីរម៉ឺនរៀល) ក៏មានដែរ។

កសិករដដែលបានបន្ថែមថា អំពិលមិនពិបាកដាំនោះទេ ហើយក៏មិនត្រូវការជីឬក៏ថ្នាំពុលគីមីនោះដែរគ្រាន់តែប្រើជីលាមក​គោបន្តិចបន្តួច និង១០ថ្ងៃស្រោចទឹកម្តង ( នៅរដូវប្រាំង ) ជាការស្រេច និងអាចបេះបានជាប្រចាំថ្ងៃ ដូចជាហាត់ប្រាណអញ្ចឹង ពោលគឺបានទាំងប្រាក់និងចំណេញទាំងសុខភាព  ។

លោកក៏បានឱ្យដឹងដែរថា មុនដំបូងមានមនុស្សមិនតិចទេនាំគ្នាសើច នៅពេលដែលឃើញគាត់ដាំអំពិលយកត្រួយ ប៉ុន្តែ នៅពេលដែលឃើញគាត់បានផលលក់បានប្រាក់ បែរជាសសើរពីគំនិតរបស់គាត់ទៅវិញ ហើយបើនិយាយពីការថែទាំងវិញ គឺស្រួសណាស់ កាលពីអំពិលនៅតូចៗគ្រាន់តែជំរះ ឬកាត់ស្មៅប៉ុណ្ណោះ ព្រោះដំណាំនេះមិនអាច ប្រើថ្នាំយកបាញ់សម្លាប់ស្មៅបាននោះទេ វានាំឱ្យប៉ះពាល់ដល់អំពិល ។
លោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកណ្តាល បានមានប្រសាសន៍ថា លោកពិតជាសាទរនៅពេលដែលឃើញកសិករ មានគំនិតច្នៃប្រឌិតចេះសង្កេតអំពីតម្រូវការទីផ្សាររបស់បន្លែ និងងាកមកដាំប្រភេទបន្លែដែលកំពុងមានតម្រូវការនិងបានថ្លៃ ពិសេសប្រភេទបន្លែសុវត្ថិភាពនិងបន្លែសរីរាង្គហើយនេះក៏ជាគំរូល្អមួយផងដែរ។ ព្រោះវាមិនត្រឹមតែជួយកាត់បន្ថយការខាតបង់ និងជួយបង្កើនចំណូលនោះទេ វាថែមទាំងជួយឱ្យកសិករដែលជាអ្នកផលិតនិងអតិថិជនដែលជាអ្នកទទួលទាន ទទួលបានសុភាពល្អ ថែមទៀតផង៕វណ្ណៈ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s