រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី នគរូប​នីយកម្ម​និងសំណង់ ​ចុះពិនិត្យមើលការ​ចាក់ដី​រំលោភចូល​ឆ្នេរសមុទ្រ ព្រម​ទាំងតម្រូវឱ្យអ្នកចាក់​ដី ត្រូវ​តែ​កាយអាចម៌ដីទាំងនោះចេញ​វិញឱ្យអស់

ប្រភព ៖ ហង្សមាសព័ត៌មាន

រដ្ឋមន្ត្រី​ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក​ជា សុផារ៉ា ​បាន​ចុះពិនិត្យសកម្មភាព​ចាក់ដី​រំលោភ​ចូលឆ្នេរសមុទ្រ នៅ​ចំណុចព្រែកត្រែង ​ភូមិ៤ ឃុំអូត្រេះ ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ ​នៅព្រឹក​​​ថ្ងៃអង្គារទី១៨ខែកញ្ញា​នេះ​។​​​

​​ការចុះពិនិត្យ​មើល​នេះ ​គឺ​ជាការអនុវត្តន៍ តាមបទបញ្ជា​ររបស់ប្រមុខ​រដ្ឋាភិបាល ដោយ​តម្រូវ​ឱ្យ​​អ្នក​ដែលចាក់ដីរំលោភ​យកឆ្លេរ​សមុទ្រ ទីនោះ ត្រូវតែ​កាយយកអាចម៌ដី ដែលពួកគេ​បាន​ចាក់​នោះ​ ​ចេញ​​វិញឱ្យអស់​ ដើម្បីរក្សាឆ្នេរសមុទ្រ ទៅជា​ធម្មជាតិ​ដូចដើម​។​​

សេចក្តីប្រកាស ពត៌មាន​របស់​​ក្រសួងដែន​ដី នគរូបនីយកម្ម​និង​សំណង់ ដែលចេ​ញ​ផ្សាយ​ជា​សាធារណៈ នៅ​​រសៀល​ថ្ងៃ​​អង្គារ​ទី​១៨​ខែ​កញ្ញា​​នេះ ​បាន​​បញ្ជាក់ថា៖​​អនុវត្តន៍​តាមបទ​បញ្ជា​របស់​ សម្ដេ​ច​​អគ្គមហា​សេនា​បតី តេជោ ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាលកម្ពុជា​​បា​ន​បញ្ជូន​ រដ្ឋ​មន្ត្រី​ក្រសួ​ង​ដែនដី​​នគរូបនីយកម្ម​និងសំណង់ ទៅត្រួតពិ​និត្យមើល​សកម្មភាព​ចាក់ដី​​រំលោភ​​យកឆ្នេរ​សមុទ្រ នៅស្រុកស្ទឹងហាវនោះ​។​

​ក្នុងនាម​រដ្ឋ​មន្ត្រី​ក្រសួងដែនដី នគរូបនីយកម្ម​និងសំណង់​ នៅ​ខេត្ត​ព្រះសីហនុនោះ លោក​ជា​សុផារ៉ា ​បាន​​បញ្ជាឱ្យអ្នកចាក់ដី​រំលោភ​យកឆ្នេរសមុទ្រ នៅ​ចំណុច​​ព្រែក​​ត្រែង ​ភូមិ៤ ឃុំអូត្រេះ ស្រុក​​ស្ទឹងហាវ​ ត្រូវ​តែ​កាយ​​អាចម៌​ដី​ទាំង​​នោះ​​ចេញ​​វិញ ដើ​ម្បីរ​ក្សា​ទុក​ឆ្នេរ​សមុទ្រ​ធម្មជាតិដូចដើម។​

ក្រសួងដែនដី នគរូបនីយកម្ម​និងសំណង់ ក៏អំពាវនាវ​ ដល់បណ្ដា​ម្ចាស់ដី ​នៅតាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ បាន​ជ្រាប​និងជៀសវាង​នូវសកម្មភាព ​ចាក់ដីរំលោភ​ចូលឆ្នេរសមុទ្រ​ជាបន្តទៅទៀត​៕​​ដោយ៖ហង្ស សាវយុត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s