អាជ្ញាធរត្រៀមជួយពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យដែលប្រឈមដោយទឹកជំនន់

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តបន្ទាយមានជ័យ៖ប្រធានក្រុមប្រឹក្សាខេត្តសុំអោយមន្ដ្រីមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ឋបង្កើនការយកចិត្តទុកដាក់ចំពោះតំបន់ដែលប្រឈមដោយទឹកជំនន់និង

ត្រូវត្រៀមការពារសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។នេះបើតាមមន្ដ្រីខេត្តបានលើកឡើងកិច្ចប្រជុំសាមញ្ញលើកទី៥១កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ដោយយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យនៅឆ្នាំ២០១៨កន្លងទៅផ្ទៃដីដែលប៉ះពាល់ខូចខាតដោយរាំងស្ងួតមានដំណាំស្រូវប៉ះពាល់សរុប៦.៥៣៨ហិតាបានថយមកត្រឹម៥.៤៦៩ហិចតាវិញដោយមានភ្លៀងធ្លាក់។ ហើយរងគ្រោះដោយទឹកជំនន់ប៉ះពាល់ខូចខាតដំណាំស្រូវមុន៤.៤៤១ហិចតា និងខូចខាតទាំងស្រុង២.៩៤៤ហិតា លើ១.៥៣៧ហិចតា ហើយត្រូវបានកម្លាំងនិងមន្ត្រីរាជការប្រជាការពារភូមិជួយចុះជួយច្រូតកាត់បានចំនួន២៥០ហិចតា។

ក្នុងកិច្ចប្រជុំលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ដោយបានការយកចិត្តទុកដាក់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់ចំពោះប្រជាកសិករក្នុងស្រុក/ក្រុងដែលរងគ្រោះដោយទឹកជំនន់បណ្តាលលិចស្រូវស្រាលហើយបាននាំយគ្រឿងបរិភោគជូនកម្លាំងនិងមន្ត្រីរាជការដែលបានចុះជួយច្រូតស្រូវប្រជាកសិករនៅស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណ។

លោកបានថ្លែងអំណគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលបានកម្ម៉ងអោយសហគ្រាសធ្វើម៉ាស៊ីនច្រូតស្រូវលិចទឹកការពារបម្រង់ជួយដល់ប្រជាកសិករងួយស្រួលហើយអាជ្ញាធរខេត្តត្រូវបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលប្រឈមដោយទឹកចំនន់ដូចជានៅក្រុងប៉ោយប៉ែត៕(ប៊ុន ធឿន)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s