ក្រ​សួង​ទេស​ចរណ៍ ​ចេញ​វិ​ធាន​ការ ការ​ពារសុ​វត្ថិ​ភាព​ទេស​ចរ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

 

ភ្នំពេញៈ ខណៈ​ការ​មក​ដល់​នៃ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​បរ​ទេស​មក​ទស្សនា​កម្ពុជា​កាន់​តែ​កើន​ឡើង​​ក្រ​សួង​ទេស​ចរណ៍​​​ បាន​ដាក់​ចេញ​វិធាន​ការ​ការ​ពារ​​សន្តិ​សុខ ​និង​សុ​វត្ថិ​ភាព​ដល់​​អ្នក​ទេស​ចរ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ ពិ​សេស​​ភ្ញៀវ​ទេស​ចរ​​ចិន​។

សេច​ក្តី​ណែ​នាំ​នេះ​តម្រូវ​ឲ្យ​គ្រប់​ភា​គី​ពាក់​ព័ន្ធ​រាជ​ធា​នី​ ខេត្ត​​ត្រូវ​អនុ​វត្ត​នូវ​វិ​ធាន​ការ​សំ​ខាន់​ៗ​មួយ​ចំ​នួន​ដូច​ជា​ ការ​តាម​ដាន​ស្ថាន​ភាព​អា​កាស​ធាតុ ​ការ​ត្រួត​ពិ​និត្យ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន ​ការ​បំ​ពាក់​ប្រ​ព័ន្ធ​សុ​វត្ថិ​ភាព ​មាន​​លេខ​ទូរ​ស័ព្ទ​​ទំ​នាក់​ទំ​នង​បន្ទាន់​ពេល​មាន​គ្រោះ​ថ្នាក់​ ការ​រៀប​ចំ​ដាក់​ស្លាក​សញ្ញា​សុ​វត្ថិ​ភាព ​និង​គ្រោះ​ថ្នាក់​ផ្សេង​ៗ​​ និង​វិ​ធាន​ការ​​​សម្ភារ​សម្រាប់​សង្គ្រោះ​បន្ទាន់​។

​សេច​ក្តី​ណែ​នាំ​នេះ​ក៏​បាន​ប្រាប់​​ដល់​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​​មិន​ត្រូវ​នាំ​ភ្ញៀវ​ទៅ​កាន់​កន្លែង​​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់ ជា​ពិ​សេស​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ចិន និង​លក្ខ​ខណ្ឌ​មួយ​ចំ​នួន​សម្រាប់​​ជន​បរ​ទេស​ណា​ដែល​ចង់​បើក​បរ​លើ​ផ្លូវ​ថ្នល់។

Content image - Phnom Penh Post

​ទិន្ន​ន័យ​​ក្រសួង​ទេស​ចរណ៍ បាន​ឲ្យ​ដឹង​​​ថា ក្នុង​រយៈ​ពេល ៧ ខែ​​ឆ្នាំ​​នេះ​ភ្ញៀវ​ទេស​ចរ​អន្តរ​​ជាតិ​​​មក​​កម្ពុ​ជា​មាន​​ ៣,៤៥ លាន​នាក់​​​កើន​ឡើង ១១,១ ភាគ​​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០១៧​ ហើយ​ក្នុង​នោះ​ជន​ជាតិ​ចិន​មាន​​​ប្រ​ហែល ​១ ​លាន​នាក់។​

តាម​ការ​ព្យា​ករ​ ឆ្នាំ​នេះ​កម្ពុជា​នឹង​ទទួល​​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ ៦,២ ​លាន​នាក់​។ ឆ្នាំ​ ២០២០ ចំនួន​​ ៧​ លាន​នាក់ និង​​ ១៤ ​លាន​​នាក់​​នៅ​ឆ្នាំ​ ២០៣០។

លោក​ សុខ ផល​ រដ្ឋ​លេ​ខាធិ​​ការ​ក្រ​សួង​​មហា​ផ្ទៃ នា​​ពេល​ថ្មី​ៗ​​នេះ​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​មាន​ជន​ជាតិ​ចិន​ ២១ ​ម៉ឺន​នាក់​ស្នាក់​នៅ​កម្ពុជា កើន​ឡើង​ពី​ជាង​ ១០ ​ម៉ឺន​​នាក់​កាល​ពី​​​ឆ្នាំ​ ២០១៧​ ហើយ​គ្រាន់​តែ​​​ខេត្ត​ព្រះ​សី​ហ​នុ​មាន​ជន​ជាតិ​ចិន​​ជិត​ ៨ ម៉ឺន​​នាក់​កំ​ពុង​រស់​នៅ​។

អា​ជ្ញា​ធរ​រំ​ពឹង​ថា នឹង​មាន​ជន​ជាតិ​ចិន​ ៥ ម៉ឺន​​នាក់​បន្ថែម​​នៅ​ចុង​ឆ្នាំ​នេះ៕LA

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s