ចោទ​ថា ២​នាក់​ប្តី​ប្រពន្ធ​រំលោភ​យក​ដី​វត្ត

ប្រភព​ ៖ កោះសន្តិភាព

ខេត្តកំពង់ស្ពឺ ៖ ព្រះ​គ្រូ​ចៅអធិការ​វត្ត ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​គណៈកម្មការ​អាចារ្យវត្ត ព្រមទាំង​ពុទ្ធបរិស័ទ​គ្រប់​វេន (១០​ភូមិ​) ជាង​៦​ពាន់​នាក់​កើត​ទុក​មិន​សុខចិត្ត​ដោយសារ​តែ​បុរស​២​នាក់​ប្តី​ប្រពន្ធ​រំលោភ​បំពាន​យក​ដី​របស់​វត្ត​អង្គ​លំ​ទង ស្ថិត​ក្នុងភូមិ​ត្រពាំង​ទូក ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​មាន​ក្បាលដី​២៨​ម៉ែត្រ បណ្តោយ​ប្រវែង​១០០​ម៉ែត្រ តាំងពី​កំឡុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ ។

បើ​ទោះបីជា​មានការ​សម្របសម្រួល​ពី​ថ្នាក់​ភូមិ ឃុំ ស្រុក ម្តង​ជា​ពីរ​យ៉ាងណា​ក៏​ដោយ ក៏​ភាគី​បុរស​២​នាក់​ប្តី​ប្រពន្ធ​នៅ​តែ​ចង់បាន​ដី​របស់​វត្ត​ទាំង​បំពាន​ច្បាប់ ធ្វើការ​សំណូមពរ​ដល់​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មេត្តា​ជួយ​រក​យុត្តិធម៌ និង​ទាមទារ​ដី​វត្ត ដែល​ជា​ដី​របស់​រដ្ឋ​មក​អោយ​លោក​គ្រប់គ្រង​វិញ​ផង​។

បើ​តាម​សម្តី​របស់​លោក​ឈិ​ន សុវណ្ណ​មុន្នី អាយុ​៣៧​ឆ្នាំ ជា​អតីត​ចៅអធិការ​វត្ត​អង្គ​លំ​ទង​បាន​និយាយ​ថា ដី​ទំហំ​ទទឹង​២៨​ម៉ែត្រ បណ្តោយ​១០០​ម៉ែត្រ​នេះ​ត្រូវ​បាន​បុរស​ឈ្មោះ​សក់ សំ​អុល​អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​នូ​ច គឹ​ម​ហ៊​ន អាយុ​៤៦​ឆ្នាំ រំលោភ​បំពាន​យក​កាល​កំឡុង​ឆ្នាំ​២០១៦ ហើយ​កាលដែល​លោក​នៅ​ជា​ព្រះ​ចៅអធិការ​វត្ត​នោះ​បាន​យក​បង្គោល​ចំនួន​៣​ទៅ​បោះ​ធ្វើ​ជា​ព្រំ​ផង​ដែរ​នៅ​ខាង​ដើម​១ កណ្តាល​១ និង​ខាង​ចុង​១​ទៀត​ផង ។

បើ​ទោះបីជា​អាជ្ញាធរ​ឃុំ​-​ស្រុក​ធ្វើការ​សម្របសម្រួល​យ៉ាងណា​ក៏​ភាគី​ខាង​បុរស​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នោះ​មិន​ព្រម​ប្រគល់​ដី​អោយ​វត្ត​វិញ​ឡើយ​។ លោក​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មន្ទីរ​ធម្មការ​ខេត្ត លោក​អភិបាលខេត្ត​មេត្តា​ជួយ​ដោះស្រាយ​រឿង​គេ​រំលោភ​យក​ដី​របស់​វត្ត​អង្គ​លំ​ទង​ផង​។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s