ផ្លែពុទ្រាឆ្ងាញ់នៅភូមិពព្រេងឃុំស្ពឺស្រុកចំការលើខេត្តកំពង់ត្រូវបានមហាជនគាំទ្រ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ចាម៖ផ្លែពុទ្រាឆ្ងាញ់នៅភូមិពព្រេងឃុំស្ពឺស្រុកចំការលើខេត្តកំពង់ត្រូវបានមហាជនគាំទ្រនិងមានទីផ្សារល្អ។រីឯកសិករមានជីវភាពល្អប្រសើរផងដែរ។

 

នៅខេត្តកំពង់ចាមមានប្រជាកសិករជាច្រើនគួរសមដែលពួកគាត់បានដាំណាំពុទ្រានៅលើផ្ទៃដីដែលមានទំហំធំល្មមតាមគេហដ្ឋាននិងចំការការដាំដំណាំពុទ្រានេះគឺត្រូវការថែទាំបំប៉នជាប្រចាំទើបដំណាំពុទ្រាផ្តល់ផលមកវិញតាមតម្រូវការដែលចង់បាននិយាយរួមនៅពេលដើមពុទ្រាចេញផ្កានិងបន្តក្តិបគឺត្រូវការថែបំប៉នត្រូវដាក់ជីអាចម៍គោស្រោចទឹកអោយសើមគល់និងបាញ់ថ្នាំសម្លាប់សត្វល្អិតរហូតដល់ដល់ពេលប្រមូលផលចុងក្រោយ។

កាលពីមុនដំណាំពុទ្រាដំណាំពុទ្រានេះពុំមានការចាប់អារម្មណ៍ដាំនិងគាំទ្រពីសំណាក់អតិថិជនទេប៉ុន្តែបច្ចុប្បន្ននេះពុទ្រាត្រូវបានគេដាក់លក់នៅតាមផ្លូវនិងទីផ្សារក្នុងខេត្តកំពង់ចាម។
ឆ្លើយតបកការថែទាំលើដំណាំពុទ្រានិងចំពោះការប្រមូលផលផ្លែពុទ្រានាពេលបច្ចុប្បន្ននេះលោកពូហៃប៉ុឡូអាយុ46ឆ្នាំជាម្ចាស់ចំការដែលមានផ្ទៃដី20អារនិងមានដើមពុទ្រាជាង៤០០ដើមមានទីលំនៅភូមិពព្រេងឃុំស្ពឺស្រុកចំការលើខេត្តកំពង់ចាមបានរៀបរាប់ថា៖”កាលពីឆ្នាំទៅក្នុងមួយថ្ងៃការលក់ចេញពុទ្រារបស់គាត់ចាប់ពី១៥០គីឡូទៅ១៨០គីឡូក្នុងតម្លៃផ្លែតូច១គីឡូ១០០​០០៛ផ្លែធំតម្លៃ៧០០០៛។​តែឆ្នាំនេះពុទ្រារបស់គាត់ពុំសូវមានផ្លែវាចេះតែជ្រុសមកដីអត់កាន់ផ្លែអត់ដូចឆ្នាំទៅទេ។

គាត់សំណូមដល់មន្ទីរកសិកម្មខេត្តសូមជួយចុះមកពន្យល់បង្ហាញវិធីថែទាំផង។​

ពាក់ពន្ធនិងដំណាំពុទ្រានេះដែរលោកគឹមសាវឿនប្រធានមន្ទីរកសិកម្មខេត្តបានប្រាប់រស្មីហង្សមាសយើងថា៖”ពុទ្រានេះភាគច្រើនគេដាំជាលក្ខណៈគ្រូសារមានខ្លះដាំបួនប្រាំដើមតាមផ្ទះមានដាំដល់កន្លះហិតានិងមួយហិតាពុទ្រានេះដែរមានដាំនៅស្រុកស្ទឹងត្រង់ចំការលើកំពង់សៀមកងមាសកោះសូទិនព្រៃឈរជើងព្រៃនិងស្រុកបាធាយ៕ម៉ែនសុវណ្ណ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s