ម្តាយចុងធ្វើទារុណកម្មដាក់កូនដើម យ៉ាងព្រៃផ្សៃ គេចខ្លួនបាន២ថ្ងៃត្រូវ សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តបន្ទាយមានជ័យ៖ ម្តាយចុងធ្វើទារុណកម្មដាក់កូនដើម យ៉ាងព្រៃផ្សៃ សើ្ទស្លាប់ ស្ទើររស់ រត់បាន២ថ្ងៃត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅតុលាការ នៅទី១៨ ខែ កញ្ញា ឆ្នាំ ២០១៨។

 

នាងចុងខាងលើឈ្មោះលី ស្រីនីត អាយុ១៦ឆ្នាំជាកម្មករអូសរទេះស្នាក់នៅផ្សាររុងក្លឿទឹកដីថៃនិងមានទីលំនៅភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត។ជនសង្ស័យបានវាយធ្វើបាបក្មេងស្រីឈ្មោះណាត ស្រីម៉ី អាយុ5ឆ្នាំឲ្យជាំមុខជាច្រើនកន្លែងនិងស្នាមរបួសចំណុច ក ហើមបបូរមាត់ ដែលធ្វើបាបក្នុងព្រៃខាងក្រោយផ្សារឥណ្ឌូចិន ចំណុចផ្សាររ៉ុងក្លឿ ឃុំ ខ្លងលឹក ស្រុកអរញ្ញប្រាថេត ខេត្តសាកែវ ជាប់ជាយដែនច្រកទ្វារអន្តរជាតិប៉ោយប៉េត។

ជួបសំភាសន៍ជាមួយតាយាយក្មេងរងគ្រោះបានប្រាប់ថា ក្មេងស្រីរងគ្រោះរស់នៅជាមួយពួគគាត់នៅស្រុកអរញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ នៅថ្ងៃកើតហេតុកាលពីថ្ងៃទី១៦ ខែកញ្ញា ពីថ្ងៃមុននេះ លោកបានមកតប័ណ្ណព្រំដែននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយចៅស្រីដែលរងគ្រោះក៏សុំមកដែរ ហើយកូនប្រសារឈ្មោះសុខ ឆាយ ត្រូវជាឪពុកបង្កើតរបស់នាង សុំយកនាងទៅលេងបន្ទប់ស្នាក់ក្នុងផ្សាររ៉ុងក្លឿ ។

ហើយបានផ្ញើនាងនឹងម្តាយចុង រួចទៅអូសរទេះ ត្រលប់មកវិញ បានសួររកកូន ម្តាយចុងនោះកុហកថា ទៅតាមយាយបាត់ហើយ តែសួរយាយ យាយថាមិនបានមកទេ ក៏តាមរកក្មេងរងគ្រោះត្រូវបានសន្តិសុខផ្សាររ៉ុងក្លឿប្រាប់ថា ក្មេងនោះត្រូវគេធ្វើបាបដឹកទៅពេទ្យស្រុកអារញ្ញាបាត់ហើយ។

បញ្ហានេះគេសង្ស័យម្តាយចុង ចិត្តអប្រិយនោះប៉ុនប៉ងសម្លាប់បំបិទមាត់តែសំណាងហើយក្មេងនៅមានជីវិតក៏រត់ចេញពីព្រៃត្រូវអាជីវករខ្មែរប្រទះឃើញនាំគ្នាថតបង្ហោះហ្វេសប៊ុកប្រកាស រកសាច់ញាតិបន្ទាប់មកដឹងដល់សមត្ថកិច្ចថៃក៏អន្តរាគមន៍ហៅរថយន្តសង្រ្គោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញតែម្តង។

លោកវរៈសេនីយ៌ត្រីអោកសំណុកនាយរងការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ថា បន្ទាប់ពីឃើញក្មេងរងគ្រោះត្រូវបានគេបង្ហោះស្វែងរកសាច់ញាតិហើយថាត្រូវម្តាយចុងធ្វើទារុណកម្មលោកក៏ទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្ត ក៏ដូចជានាយការិយាល័យចុះស្រាវជ្រាវសហការជាមួយអង្គការដៃគូរហូតស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១៨ ខែកញ្ញា។

លោកបន្តថា ៖ជនសង្ស័យក្រោយសួរនាំបានសារភាពថានាងពិតជាបានធ្វើទារុណកម្មលើក្មេងរងគ្រោះខាងលើពិតប្រាកដ​មែន។នាងរៀបរាប់ថាដោយមានជម្លោះក្នុងគ្រួសារផងគាប់ជួនប្តីយកកូនដើមទៅលេងឈ្លៀតឱកាសប្តីមិននៅនាងខឹងក៏នាំក្មេងស្រីខាងលើទៅក្នុងព្រៃខាងក្រោយផ្សាររុងក្លឿវាយធ្វើបាបនិងយកស្មៅញ៉ុកមាត់នាងកុំឲ្យស្រែកឮដល់គេ។នាងចិត្តអប្រិយ៌រូបនេះបន្តថានាងបានយកដៃឆ្វេងច្របាច់កជនរងគ្រោះនិងទះមាត់ជាច្រើនដៃរហូតដួលសន្លប់នាងក៏ទុកក្មេងនោះចោលនៅកន្លែងកើតហេតុ។

លោកវរសេនីយ៌ត្រីអោកសំណុកបញ្ជាក់ថាជនសង្ស័យត្រូវបានឃាត់ខ្លួនតាមបទបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យហើយពេលនេះបានបញ្ជូនពីក្រុងប៉ោយប៉ែតទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិច្បាប់៕ ផូប៊ុនថន

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s