អភិបាលខេត្ត​ចុះ​ពិនិត្យ​តំបន់ការពារធម្មជាតិ ដែល​ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន​យក​ដី

ប្រភព ៖ កោះសន្ដិភាព

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ដឹកនាំ​មន្ទីរ​ជំនាញ​បរិស្ថាន​ខេត្ត មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ពិនិត្យ​

ដោយ​ផ្ទាល់ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំរ​យ៉ ស្រុក​កោះ​ញែក និង​នៅ​ក្នុង​តំបន់​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ដែល​ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន​យក​ដី ធ្វើ​ជា​កម្មសិទ្ធិ​។ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​បាន​ចាត់វិធានការ​ភ្លាម​ៗ​ផង​ដែរ ដោយ​មន្ត្រី​ជំនាញ​បាន​ដក​បង្គោល​តម្រុយ​ព្រំ ដែល​ដាំ​នៅ​លើ​តំបន់​ការពារ​ដោយ​ខុសច្បាប់​នេះ​។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចុះ​ពិនិត្យ​ផ្ទាល់​របស់​ឯកឧត្តម​អភិបាលខេត្ត និង​មន្ត្រី​ជំនាញ ជា​លទ្ធផល​ឃើញ​មានការ​ចូល​លួច​កាប់​ទន្ទ្រាន​ដី ព្រៃ​ដោយ​ខុសច្បាប់ ហើយ​ឃើញ​មាន​បោះបង្គោល​ព្រំ និង​បាញ់ថ្នាំ​ពណ៌​ក្រហម​ជា​សញ្ញា​សម្គាល់​នៅ​លើ​ដើមឈើ​។ ហើយ​ករណី​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជា​មក​មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវ​ចាត់វិធានការ​ស្រាវជ្រាវ​ដើម្បី​ចាត់វិធានការ តាម​ច្បាប់។

ហើយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម​ខេត្ត និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្តការងារ​ល្បាត និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​កុំ​ឲ្យ​មានការ​លួច​កាប់​រាន​បន្ត​ទៀត​។ លោក​បាន​បន្ថែម​ថា ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​អភិបាលខេត្ត បាន​ពិនិត្យ​និង​ដើរ​ដក​តម្រុយ​បង្គោល​នោះ​ចេញ ហើយ​បាន​បញ្ជា​ឲ្យ មន្ទីរ​បរិស្ថាន​ខេត្ត ធ្វើ​ស្លាក​សញ្ញា​ហាមឃាត់​មិន​ឲ្យ​មានការ​លួច​កាប់​ព្រៃឈើ​ជា​ដាច់ខាត​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s