កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនបន្តទៀតចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៦កញ្ញា២០១៨

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖នៅតំបន់ទំនាបកណ្តាលនិងតំបន់ជួរភ្នំក្នុងប្រទេសកម្ពុជាគឺអាចនឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២៦កញ្ញា២០១៨ហើយនឹងអាចបង្កជាជំនន់ទឹកភ្លៀង។នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី១៩កញ្ញា២០១៨។

ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាការព្យាករនេះគឺផ្អែកលើមូលដ្ឋាននៃការតាមដានទៅលើស្ថានភាពអាកាសធាតុរួចមកឃើញថាប្រព័ន្ធសម្ពាធទាបបន្តអូសកាត់លើអាងទន្លេមេគង្គនិងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបានបន្ថែមថានៅក្នុងនោះគឺចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១កញ្ញាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមក្នុងក្របខណ្ឌទូទាំងប្រទេស។ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦កញ្ញាឆ្នាំ២០១៨អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្នុងក្របខណ្ឌទូទាំងប្រទេសដែលប្រជាពលរដ្ឋកម្ពុជាត្រូវមានការប្រុងប្រយ័ត្ន៕រ៉ាម៉េត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s