អង្គការ​មួយ ធ្វើយុទ្ធនាការក្នុងខេត្តបាត់ដំបងដើម្បីលើកកម្ពស់សមភាពយេនឌ័រ

ប្រភព ៖ VOD

អង្គការមួយនៅថ្ងៃនេះ បានដឹកនាំបុរសប្រហែល២០០នាក់​ ​ដើរហែក្បួន និងកាន់បដានៅតាមផ្លូវក្នុងភូមិមួយនាខេត្តបាត់ដំបង ដើម្បីអប់រំប្រជាពលរដ្ឋក្នុងតំបន់នោះឲ្យយល់ដឹង​ពី​សមភាពយេនឌ័។

មន្ត្រីអង្គការដាយកូនៀ (Diakonia) លោក  ជួប ស៊ុយ បានរៀប​រាប់ថា ដើមចមដែលនាំឲ្យអង្គការរបស់លោក ធ្វើសិក្ខាសាលាស្តីពីភាព​ជាបុរស​និងដឹកនាំបុរស​ប្រមាណ២០០នាក់ ដែលមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានាដើរហែក្បួនកាន់បដាបង្ហាញសារអប់រំខ្លីៗនៅភូមិថ្មី ឃុំបន្សាយក្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង គឺដើម្បី​បញ្រ្ជាប​ការយល់​ដឹង​ទាក់​ទង​នឹង​​សម​ភាព​យេនឌ័រទៅកាន់សាធារណៈក៏ដូច​ជាកាត់បន្ថយការ​ប្រើហិង្សាក្នុងគ្រួសារ​ និង​លើកកម្ពស់សិទ្ធិស្ត្រី​ជាដើម។

នៅខេត្តបាត់ដំបងនេះ ដែលសិក្សាតាមដៃគូទៅ យើងមានបញ្ហាច្រើនទាក់ទងអំពើហិង្សា  យើងចង់លើកតម្កើង ឬផ្តល់ព័ត៌មានបញ្ជ្រាប ពីបញ្ហាភាពជាបុរសនៅក្នុងខេត្តនេះ

មន្ត្រីអង្គការដាយកូនៀ (Diakonia) លោក  ជួប ស៊ុយ

តាមការពន្យល់​របស់លោកជួប ស៊ុយ  «សមភាពយេនឌ័រ» មានន័យថា បុរសនឹងស្ត្រីមានសិទ្ធិស្មើភាពគ្នាដោយ​មិនមានការ​រើសអើងឬប្រកាន់ថាការងារនោះ​ជា​របស់​បុរស ឬជារបស់ស្ត្រីនោះឡើយ​។

មកពីស្រុកពួក ខេត្តសៀមរាប លោក ប៉ាក់ ភួង បានរៀប​រាប់ក្នុងកម្មវិធីនេះថា កន្លងមក​លោកមិនដែលធ្វើការងារផ្ទះ ហើយលោកក៏​ធ្លាប់ប្រើហិង្សាលើប្រពន្ធជាដើម។ ប៉ុន្តែលោកថា ក្រោយពីទទួលបានការអប់រំពីអង្គការបន្ទាយស្រី និងអង្គការដាយកូនៀ (Diakonia) ជិត១ឆ្នាំ ធ្វើឲ្យលោកចេះជួយគ្រួសារ និងធ្វើឲ្យជីវភាពរីកចំរើនជាងមុន។

ការកែប្រែរបស់ខ្ញុំមិនដល់រយៈពេលមួយឆ្នាំទេ ខ្ញុំសង្កេត​ឃើញថា ឥរិយាបទរបស់ខ្លួនឯង ទាំងជីវភាព​ខ្ញុំសង្កេតឃើញថា វាមានលក្ខណៈមិនមែន១០០ភាគរយទេ ខ្ញុំយល់ថាប្រហែលជា៩០ភាគរយដែលខ្ញុំផ្លាស់ប្តូរពីផ្នត់គំនិតចាស់មួយដែលខ្ញុំមិនចេះជួយការងារ [ផ្ទះ] ហើយយើងដឹងថា អ្វីដែលគួរធ្វើ ហើយអ្វីដែលជួយសង្គម អ្វីដែលជួយគ្រួសារ យើងបែងចែកឲ្យដាច់ពីគ្នា

ពលរដ្ឋមកពីស្រុកពួក ខេត្តសៀមរាប លោក ប៉ាក់ ភួង

អ្នកចូលរួមកម្មវិធីនេះម្នាក់ទៀតគឺលោក ស៊ីម ប៊ុនសាយ ដែល​មកពីស្រុកបាវិល ខេត្តបាត់ដំបង ថ្លែងថា ក្រោយពីទទួលបានចំណេះដឹងផ្នែក «សមភាពយេនឌ័រ» លោកប្តេជ្ញាយកចំណេះដឹងនេះពង្រឹងក្នុងគ្រួសារឲ្យល្អ និងជួយផ្សព្វផ្សាយដល់អ្នកជិតខាងផងដែរ​។

ខ្ញុំនឹងយកបទពិសោធន៍នេះ ដើម្បីផ្សព្វផ្សាយ​ដល់សហគមន៍[…]មួយទៀត សំខាន់យើងខ្លួនឯងជាអ្នកកែប្រែ។ ហើយធម្មតា អ្នកកែប្រែនេះ មិនមែនកែប្រែភ្លាមបានភ្លាមទេ គឺយើងអាច​កាត់បន្ថយបន្តិចម្តងៗ យើងអាច​ធ្វើទៅបានហើយ

អ្នកចូលរួមកម្មវិធីនេះម្នាក់ទៀតគឺលោក ស៊ីម ប៊ុនសាយ ដែល​មកពីស្រុកបាវិល ខេត្តបាត់ដំបង

សមាជិកក្រុមប្រឹក្សា​ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សៅ សន្តោស​ មានប្រសាសន៍ថា នៅតំបន់​ដែលលោកគ្រប់គ្រង ប្រជាពលរដ្ឋភាគច្រើនមិនទាន់យល់ដឹងច្រើនពី«សមភាពយេនឌ័រ»នោះទេ ប៉ុន្តែលោកថា ក្រោយពីទទួល​បានព័ត៌មានពីអង្គការ ក្រុមការងារបស់លោកនឹង​ជួយផ្សព្វផ្សាយ​ និងពង្រឹងបន្ថែមជូនប្រជាពលរដ្ឋជុំវិញបញ្ហានេះ។

ខ្ញុំនឹងមានគម្រោងរៀប​ចំផែនការប្រជុំក្រុមប្រឹក្សាស្រុក ការិយាល័យដែលពាក់​ព័ន្ធទាំងអស់ ដើម្បីបង្កើតជាសហគមន៍មួយសម្រាប់ជួយដោះស្រាយ​អំពើហិង្សា​ ដើម្បីឲ្យប្រទេសយើងអភិវឌ្ឍន៍ […]ដូចថានារីក៏មានសិទ្ធិ បុរសក៏មានសិទ្ធិ

សមាជិកក្រុមប្រឹក្សា​ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សៅ សន្តោស

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨នេះ អង្គការដាយកូនៀ (Diakonia) និងអង្គការបន្ទាយស្រី បានបើកវគ្គបណ្តុះបណ្តាលអប់រំ និងផ្សព្វផ្សាយ​ពី «សមភាពយេនឌ័រ» ចំនួន​៤ដងមក​ហើយ៕​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s