កម្មករោងចក្រលីដាដេកយាមមុខរោងចក្ររង់​ចាំដំណោះស្រាយពីក្រសួងការងារ

ប្រភព ៖ សំលេងប្រជាធិបតេយ្យ 

ក្រុមកម្មករជាង២៥០នាក់បម្រើការងារនៅរោងចក្រ លីដា ផ្ទុះការតវ៉ាក្រោយដឹងថា ថៅកែរោងចក្ររត់ចោលមិនបើកប្រាក់ឈ្នួលឲ្យ

កម្មករបម្រើការងារនៅរោងចក្រ លីដា ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលថា ថៅកែរត់ចោលដោយមិនបើកប្រាក់ឈ្នួលឲ្យពួកគេនោះបាននាំគ្នាដេកយាមមុខរោងចក្ររង់ចាំដំណោះស្រាយពីក្រសួងការងារ។

ក្រុមកម្មករមួយចំនួនបម្រើការងារនៅរោងចក្រ លីដា ស្ថិតក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ បានផ្តុះការតវ៉ា និងដេកយាមមុខរោងចក្រតាំងពីថ្ងៃទីថ្ងៃទី១០កញ្ញា ក្រោយដឹងថា ថៅកែរត់ចោលដោយមិនទូទាត់ប្រាក់សំណងជូនពួកគេ។

កម្មករម្នាក់លោក លី សំណាង ប្រាប់វីអូឌី ថារហូតមកដល់ថ្ងៃនេះ ក្រុមកម្មករមិនទទួលបានសំណងនៅឡើយទេ ខណៈមន្រ្តីក្រសួងសន្យាពន្លឿនដំណោះ​ស្រាយ។

លោកបន្តថា ការអូសបន្លាយក្នុងការផ្តល់សំណងនេះបានធ្វើឲ្យរូបគាត់ និងកម្មករផ្សេងទៀតជួបការលំបាកច្រើនដូចជាគ្មាន លុយបន្ទប់​ជួល និងសម្រាប់ចាយវាយប្រចាំថ្ងៃជាដើម។

ក្រសួងគេបានចុះមកស្រង់​ឈ្មោះពួកយើងរួចហើយ។ គេសន្យាដោះស្រាយឲ្យបានមុនភ្ជុំ​។​ យើងកម្មករជួបផលលំបាកណាស់ ។ យើងធ្លាប់មានលុយដល់លុយអញ្ចឹងគឺមានផលលំបាកគ្រប់សព្វហ្នឹង

កម្មករម្នាក់លោក លី សំណាង

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធ WhatsApp ថា ក្រសួងការងារកំពុងដំណើរដោះស្រាយករណីនេះ ដោយ​សន្យាថា នឹងផ្តល់សំណងផ្ទាល់ឲ្យបានមុនពេលភ្ជំបិណ្ឌខាងមុខ។

ក្រសួងបានកំពុងចុះដោះស្រាយ និងពិនិត្យ ហើយបើកឲ្យផ្ទាល់គឺនឹងចប់មុនពេលភ្ជំបិណ្ឌនេះ

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ

ក្រុមកម្មករឲ្យដឹងថា រោងចក្រ លីដា មានកម្មករជាង២៥០នាក់ និងមានថៅកែជាជនជាតិចិន ហើយថា ថៅកែរោងចក្រនេះ     ជំពាក់ប្រាក់ឈ្នួលកម្មករ១ខែ១០ថ្ងៃដោយគិតជាទឹកប្រាក់ម្នាក់ចម្លោះ៣០០ដុល្លារទៅ៥០០ដុល្លារ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s