ទំនប់ធារាសាស្ត្រអាចាងខេត្តកំពង់ឆ្នាំងក្លាយជាតំបន់ទេសចរណ៍

ប្រភព ៖ ហង្សមាសព័ត៌មាន 

ខេត្តកំពង់ឆ្នាំង៖ ទំនប់ទឹកធារាសាស្ត្រអាចាង ស្ថិតនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ទំនប់អាចាងអាចស្រោចស្រពផ្ទៃដីស្រែប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌រាប់ម៉ឺនហិកតា និងឥឡូវនេះទំនប់អាចាងបានក្លាយទៅជាកន្លែងទេសចរណ៍មានពលរដ្ឋមកងូតទឹកលេងកំសាន្តយ៉ាងសប្បាយរីរាយ នៅរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ។


អ្នកស្រីពិន សំអាត ជាអាជីវករលក់ដូរម្នាក់នៅទំនប់អាចាំងបាននិយាយឲ្យដឹងថា៖ នៅរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យសព្វថ្ងៃនេះ មានភ្ញៀវនៅក្នុងខេត្តនិងក្រៅខេត្តមួយចំនួនធំរាប់រយនាក់បានមកងូតទឹកនិងសម្រាកលេងកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ធារាសាស្រ្តនេះ។

លោកស្រីបានបន្ដថា៖នៅរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យគាត់ដែលជាអ្នកលក់ដូរនំចំណីនិងអាហារហូបចុកសំរាប់ភ្ញៀវទេសចរណ៍ ក៏បានលក់ដាច់ជាបន្តបន្ទាប់ដែរដោយក្នុងមួយថ្ងៃៗលក់បានប្រាក់ពី៣០ម៉ឺនទៅ៥០ម៉ឺនរៀន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយឡែកនៅក្នុងតំបន់ទេសចរណ៍អាចាងនេះក៏មានអ្នកលក់ដូរនំចំណីភេសជ្ជៈប្រមាណជាង១០តូបទៀតផងដែរ ដើម្បីទទួលស្វាគមន៍ភ្ញៀវដែលមកលេងកំសាន្តនៅទីនេះ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរម្ហូបអាហារ នំចំណីនៅក្នុងតំបន់ទេសចរណ៍ ទំនប់ធារាសាស្ដ្រអាចាងនេះសូមមេត្តាជួយថែទាំអនាម័យបរិស្ថានឲ្យបានស្អាតល្អ ដូចជាសូមកុំបោះសំរាមចោលនៅក្នុងស្ទឹងដែលនាំអោយប៉ះពាល់ដល់សុខភាពយើងទាំងអស់គ្នា និងសូមរក្សាសុវត្ថិភាពម្ហូបចំណីអាហារ និងមានតម្លៃសមរម្យ ជូនចំពោះភ្ញៀវឲ្យបានល្អជៀសវាងភ្ញៀវទេសចរណ៍មានការរិះគន់មិនគាំទ្រដែលធ្វើអោយយើងលក់ដូរមិនដាច់។

ទន្ទឹមនឹងការអំពាវនាវខាងលើនេះ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌សំណូមពរវដល់ប្រ ជាពលរដ្ឋទាំងអស់ដែលមកលេងកំសាន្តនៅទីនេះសូមមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយកុំលេងទឹកនៅក្នុងតំបន់ដែលគេដាក់ផ្លាកសញ្ញាមានគ្រោះថ្នាក់ និងលោកសូមអំពាវនាវដល់ប្រជាការពារភូមិឃុំ។

សមត្ថកិច្ចអាជ្ញាធរនៅក្នុងភូមិឃុំមេត្តាជួយថែរក្សាសណ្តាប់ធ្នាប់សន្តិសុខ និងសុវត្តិភាព នៅក្នុងតំបន់ទេសចរណ៍ធារាសាស្ត្រអាចាងនេះឲ្យបានល្អដើម្បីទាក់ទាញភ្ញៀវទេសចរ នៅក្នុងស្រុកនិងក្រៅស្រុកក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ឲ្យមកចូលរួមលេងកម្សាន្តនៅតំបន់ខាងលើនេះ ដើម្បីរួមគ្នាបង្កើនចំណូលដឲ្យជីវភាពប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរចំណីអាហារនៅតំនប់នេះ៕ ( ឈៀង ថារិទ្ធ )

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s