អ្នកជំនួញ​ដីធ្លីស្វាគមន៍ការអំពាវនាវ​​​របស់​​ក្រសួងដែនដី តែ​សុំ​ឲ្យ​អនុវត្តដោយតម្លាភាព

ប្រភព  ៖ VOD 

អ្នកប្រកបអាជីវកម្មដីធ្លីជំរុញឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អនុវត្តប្រកាសប្រកបដោយតម្លាភាព បន្ទាប់ពីការផ្សព្វផ្សាយប្រកាសស្តីពីការអភិវឌ្ឍដីដោយតម្រូវឲ្យអ្នកពុះដីឡូតិ៍លក់ត្រូវមកសុំច្បាប់អនុញ្ញាត។

ប្រធាន​សមាគមអ្នកវាយតម្លៃនិងភា្នក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង គាំទ្រចំពោះវិធានការរបស់ក្រសួងប៉ុន្តែសុំឲ្យកំណត់ឲ្យបានច្បាស់លាស់ព្រោះបារម្ភថ្លៃចំណាយកើនច្រើនជាងមុន។

បាទ! ខ្ញុំគាំទ្រ ប៉ន្តែខ្ញុំបារម្ភថាខ្លាចការចំណាយរបស់ពួកគាត់កើនជាងមុន ហើយពេលដែលប្រកាសហ្នឹងសូមបញ្ជាក់ផងថាដើម្បីពុះដីឡូតិ៍ហ្នឹង តើដីឡូត៍ទំហំប៉ុន្មានទើបអាចពុះបាន។ ហើយក្នុងគម្រោងនីមួយៗតើគួរមានផ្លូវប៉ុន្មានម៉ែត្រ? ត្រូវមានភ្លើង ត្រូវមានទឹក ត្រូវមានប្លង់រឹងអីអាហ្នឹងបញ្ជាក់ឲ្យច្បាស់! ម៉ាត់ៗៗៗម៉ងអាហ្នឹងបានគេស្រួលធ្វើការ។ បើយើងអត់ច្បាស់ គ្នាអ្នករកស៊ីពិបាកដែរ!

ប្រធាន​សមាគមអ្នកវាយតម្លៃនិងភា្នក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង

សម្រាប់អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ង៉ែត ជូ មានប្រសាសន៍ថា លោកមិនមានការព្រួយបារម្ភចំពោះវិធានការដែលក្រសួងទើបតែចេញប្រកាសនេះទេ ដោយថា ដរាបណាការអនុវត្តប្រកបដោយតម្លាភាព។

មានន័យថាតម្រូវឲ្យសុំសុំ! អូខេអត់បញ្ហា ប៉ុន្តែការបង់ថ្លៃបង់កាក់អីហ្នឹងដូចថាយើងសុំហ្នឹងមាននីតិវិធីត្រឹមត្រូវ មានដំណើរការត្រឹមត្រូវ ដែលមិនចំណាយពេលយូរពេក មិនការិយាធិបតេយ្យពេក។ ហើយការបង់បង់វាមានតម្លាភាព មានន័យថាបើរដ្ឋតម្រូវឲ្យបង់មួយការសុំអស់ប៉ុន្មាន? ឧទាហរណ៍ថា ១០០ដុល្លារច្បាស់១០០ដុល្លារ កុំឲ្យអាស្រ័យលើមន្ត្រីគាត់អ្នកទារចឹងទៅណា បាទ!

សម្រាប់អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ង៉ែត ជូ

ចំណែកមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនពុះដីឡូតិ៍លក់មួយដែលសុំមិនប្រាប់ឈ្មោះក្រុមហ៊ុន លោក ពណ្ណរាយ យល់ថា លោកមិនមានបញ្ហាអីចំពោះវិធានការរបស់ក្រសួងដែនដីតាមរយៈប្រកាសនេះទេ ព្រោះក្រុមហ៊ុនលោកតែងតែធ្វើតាមច្បាប់កំណត់ ប៉ុន្តែលោកសំណូមពរឲ្យក្រុមហ៊ុនទាំងអស់គោរពច្បាប់ដូចគ្នា។

ចង់និយាយថាទីផ្សារសេរីយើងគោរពទាំងអស់គ្នាទៅ យើងប្រឡងប្រជែងគ្នាដោយយុត្តិធម៌ណាបង! អញ្ចឹងបើយើងធ្វើយើងធ្វើគោរពឲ្យទាំងអស់គ្នាទៅ កុំឲមានអ្នកគោរព អ្នកមិនគោរព។ អ្នកមិនគោរពនៅតែធ្វើបានអញ្ចឹងទៅងាប់តែអ្នកគោរព អ្នកណាគោរពគោរពកាន់តែខ្លាំងឆាប់រលាយក្រុមហ៊ុន។ អាគេមិនគោរពគេនៅតែមិនគោរពទៅ អញ្ចឹងគេលក់របស់បានធូរ ធម្មតាគេអ្នកទិញគេមិនចង់បានរបស់ថ្លៃទេ គេមិនចឹងបងណែស! ចង់បានរបស់ធូរថ្លៃ។ ខាងខ្ញុំរាលថ្ងៃនេះដូចជាមុននឹងលក់ចឹងខ្ញុំត្រូវបំបែកក្បាលដី បំបែកប្លង់បំបែកអីគឺត្រូវសុំច្បាប់គ្រប់សព្វបែបយ៉ាងដែរហ្នឹង!

មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនពុះដីឡូតិ៍លក់មួយដែលសុំមិនប្រាប់ឈ្មោះក្រុមហ៊ុន លោក ពណ្ណរាយ

VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យទាំងពីររូបរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និង លោក ឡោ រ៉ាវុធ បានទេនៅរសៀលនេះ។

កាលពីម្សិលមិញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជំរុញឲ្យក្រុមហ៊ុនឬអ្នកពុះដីឡូតិ៍លក់មកសុំច្បាប់អនុញ្ញាតតាមប្រកាសស្តីពីការអភិវឌ្ឍដី ដោយថា អាចនឹងត្រូវប្រឈមទណ្ឌកម្មរហូតដល់អាចបញ្ជូនសំណុំរឿងទៅតុលាការ។ យោងតាមប្រកាសថ្មីដែលបានចូលជាធរមានតាំងពីខែឧសភាកន្លងមក ក្រុមហ៊ុនឬអ្នកដែលពុះដីឡូតិ៍និងបានលើកស្លាកដាក់លក់មួយចំនួនៅមិនទាន់មានច្បាប់នៅឡើយទេ។ ក្រសួងជំរុញឲ្យអនុវត្តន៍ច្បាប់ដោយមានការសុំការអនុញ្ញាតជាមុនសិន។ ក្រសួងឲ្យដឹងដែរថា មានអ្នកមកសុំច្បាប់អនុញ្ញាតច្រើន ហើយក្រសួងកំពុងជំរុញបន្ថែមទៀតដើម្បីចៀសវាងបញ្ជូនសំណុំរឿងបន្តទៅតុលាការ៕​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s