ADB ថា សេដ្ឋកិច្ច​កម្ពុជា ​នឹង​បន្ត​រក្សា​កំណើន​រឹង​មាំនៅឆ្នាំនេះ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

ទិដ្ឋភាព​នៅស្ថានីយ​កុងតឺន័រ​របស់កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ សេដ្ឋកិច្ច​របស់​​កម្ពុជា នឹង​បន្ត​រក្សា​កំណើន​រឹង​មាំ​ក្នុង​ឆ្នាំ ២០១៨ នេះ ដែល​ត្រូវ​បានជំរុញ​ដោយ​ការ​នាំចេញ វិស័យទេសចរណ៍ តម្រូវការ​ក្នុង​ស្រុក និងកំណើន​​ចំណាយ​របស់​រដ្ឋាភិបាល។ នេះ​បើ​យោង​​តាមរបាយការណ៍​​របស់​​​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ដែលបានចេញ​ផ្សាយនៅ​ថ្ងៃ​នេះ។

ក្នុង​របាយ​ការណ៍​ពិសេស​ដែល​ត្រូវ​បានធ្វើ​បច្ចុប្បន្នភាព​របស់​ខ្លួន​​ដែល​មាន​ឈ្មោះ​ថា ទស្សន​​វិស័យ​អភិវឌ្ឍន៍​អាស៊ី (ADO) ឆ្នាំ ២០១៨ ធនាការ​អភិវឌ្ឍន៍​មួយ​នេះបាន​ព្យាករណ៍​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧ ភាគ​រយ​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ ខណៈ​​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ភាគ​ច្រើន​នៅ​អាស៊ី នៅ​​បន្ត​កំណើន​ថេរ ហើយ​ប្រទេស​ឧស្សាហកម្ម​ធំៗ​មាន​ភាព​រឹងមាំ​កម្រិត​មធ្យម។

លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា ​បានឲ្យ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើន​ឡើង​ក្នុង​ល្បឿន​ដ៏​រឹង​មាំ ដោយ​សារ​ការ​ជំរុញ​ពី​កំណើន​ការ​នាំចេញ​​ដ៏​រឹង​មាំ ការ​កើន​ឡើង​​ចំនួន​ភ្ញៀវ​ទេសចរ តម្រូវ​ការ​ក្នុង​ស្រុក​​​ខ្លាំង​ និង​ការ​ពង្រីក​គោល​នយោបាយ​​សារពើពន្ធ។

ទោះ​ជា​យ៉ាង​ណា លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ «កំណើន​ប្រាក់​ឈ្នួល​ដ៏​ឆាប់​រហ័ស​ដោយ​ពុំ​មាន​កំណើន​ផលិត​ភាព អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​ស្រុក​ចម្បង​​មួយ ដែល​អាច​ប៉ះ​ពាល់​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​​ប្រទេស​កម្ពុជា​ជា​មួយ​នឹង​ប្រទេស​ដទៃ​ទៀត ដែល​បន្ត​ពឹង​អាស្រ័យ​លើក​កម្លាំង​ពលកម្ម​ដែល​មាន​ថ្លៃ​ឈ្នួល​ទាប»។

របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា ការ​នាំចេញ​ទំនិញ​បាន​កើន​ឡើង ១៣,៣% ហើយ​ការ​នាំចូល​ទំនិញ​កើន​ឡើង ២៥,៧% ដោយ​សារ​តម្រូវការ​ក្នុង​ស្រុក​ខ្ពស់​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០១៨ ខណៈ​ឱនភាព​គណនី​ចរន្ត​ដោយ​មិន​រាប់​បញ្ចូល​ជំនួយ​ឥតសំណង​ពី​បរទេស​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ដល់ ១២,១% នៃ ផ.ស.ស នៅ​ឆ្នាំ​នេះ​ពី ១០,៩% កាល​ពី​ឆ្នាំ ២០១៧ ដែល​ខ្ពស់​ជាង​ការ​ព្យាករ​ កាល​ពី​ខែ​មេសា។

ប៉ុន្តែ​ធនាគារ ADB ​រំពឹង​ថា ឱនភាព​នេះ​នឹង​ថយ​ចុះ​មក​វិញ​នៅ​ឆ្នាំ​ក្រោយ។

ធនាគារ ADB បាន​បន្ត​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​បាន​បន្ត​កើន​ឡើង​ដែល​មួយ​ផ្នែក​ធំ​ដោយ​សារ​កំណើន​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខណៈ​​ទិន្នន័យ​របស់​​ក្រសួង​ទេសចរណ៍​​បានបង្ហាញថា ​ភ្ញៀវ​ទេសចរ​បរទេស​​ជាង​ ៣ ​លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​​ក្នុង​អំឡុង​ពេល​​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ ដែល​​​​កើន​ឡើង​ ១២,៧ ​ភាគ​រយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

របាយការណ៍​នេះ​បានបន្ត​ថា ការកើនឡើង​ចំណាយរបស់រដ្ឋាភិបាល ដោយ​សារ​ការ​បង្កើន​ការ​វិនិយោគសាធារណៈ និងប្រាក់​បៀវត្សរ៍សម្រាប់វិស័យសាធារណៈ ក៏​បាន​ជួយ​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៨ ផង​ដែរ។

របាយការណ៍​ដដែលនេះ​ឲ្យ​ដឹង​ទៀត​ថា ជញ្ជីងទូទាត់ជារួម​នឹងនៅបន្តរក្សាអតិរេក ដោយ​សារ​លំហូរ​រឹងមាំ​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ដែលនាំឲ្យ​មាន​ការ​បន្ត​ការ​កើន​ឡើង​នូវ​ទុនបម្រុងបរទេសបន្ថែមទៀតដល់​ប្រមាណ ១០ ពាន់លានដុល្លារ នៅចុងឆ្នាំ ២០១៨ ធៀប​​នឹង​ ៩,១ ពាន់​លាន​ដុល្លារ​កាលពី​​ខែកក្កដា ដែល​អាច​រ៉ាប់​រង​ចំណាយ​សម្រាប់​ការ​នាំចូល​បាន​រយៈ​ពេល ៦ ខែ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s