សហគមន៍គីរីឈូងរូងខ្លាទទួលបានផ្លូវមួយខ្សែសម្រាប់កិច្ចគាំពារព្រៃឈើនិងប្រើប្រាស់ក្នុងមូលដ្ឋាន

ប្រភព ៖ CNC

កំពង់ស្ពឺ: ប្រជាពលរដ្ឋចំនួន៨ភូមិនៅក្នុងឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានក្តីសប្បាយរីរាយដែលបានផ្លូវមួយខ្សែរនៅក្នុងសហគមន៍សំរាប់ប្រជាពលរដ្ឋទូទៅ ធ្វើដំណើរ ក៏ដូចជាការប្រកបរកទទួលទាន លែងលំបាក់ដូចមុន។

លោក ជៃ សាវឺន ប្រធានសហគមន៍គីរីឈូងរូងខ្លាមានប្រសាសន៍ឱ្យដឹងថា សហគមន៍នេះបានបង្កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ដែលមានប្រជាពលរដ្ឋចំនួន៣ភូមិ។ កាលពីបង្កើតសហគមន៍នេះមានការលំបាក់ក្នុងការធ្វើដំណើរនិងការពាព្រៃឈើនៅក្នុងសហគមន៍ ដោយមានការលំបាក់ការពារព្រៃឈើនៅក្នុងសហគមន៍ពេក លោកបានដាក់ពាក្យស្នើសុំទៅ ឃុំ ស្រុក ឱ្យស្ថាបនាផ្លូវ សម្រាប់សហគមន៍ ការពារព្រៃឈើនិងសម្រាប់ប្រជាពលរដ្ឋទូទៅនៅក្នុងឃុំព្រៃក្មេងទាំងមូលប្រើប្រាស់ទៅអាស្រ័យផលធ្វើស្រែ ចំការ នៅដំបន់នោះ។លោកបានបន្តទៀតថា នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋនៅក្នុងឃុំព្រៃក្មេង ស្រុកភ្នំស្រួច មានក្តីសប្បាយរីករាយចំពោះលោក កុយ ចំរ៉ុង ម្ចាស់កសិដ្ឋានជ្រោះជ្រៃព្រៃក្មេង បានកសាងផ្លូវមួយខ្សែនេះដែលមានទទឹង៨ម៉ែត្រនិងបណ្តោ៣ពាន់ម៉ែត្រជាប់ព្រំដីរបស់សហគមន៍ដើម្បីជួយដល់សហគមន៍ចេញល្បាតការពារផលអនុផលព្រៃឈើនិងប្រជាពលរដ្ឋទូទៅប្រើប្រាស់(សំលេងប្រជាពលរដ្ឋសារទចំពោះផ្លូវមួយខ្សែនេះ) ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ សហគមន៍គីរីឈូងរូងខ្លា មានការទទួលស្គាល់ត្រឹមតែថ្នាក់ ស្រុកប៉ុណ្ណោះ ហើយសហគមន៍សូមសំណូមពរ ទៅដល់មន្ទីរ ក្រសួងដែលពាក់ពន្ឋ័ សូមពន្លឿនច្បាប់សម្រាប់សហគមន៍ដើម្បីគ្រប់គ្រងការពារព្រៃឈើដែលសេសសល់នៅដំបន់នេះអោយបានយូរអង្វែងទុកជាប្រយោជន៍រួម៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s