សំរាម​គរ​ពេញ​លើ​ដងផ្លូវ​ស្ទើរ​ធ្វើ​ដំណើរ​លែង​កើត​ហើយ

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ ប្រវែង​ផ្លូវ​ប្រមាណ​ជាង​២០​ម៉ែត្រ​ជាប់​នឹង​អតីត​ទីលាន​ចាក់សំរាម​ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដែល​បច្ចុប្បន្ន​ប្រវែង​ផ្លូវ​ជាង​២០​ម៉ែត្រ​​កំពុង​ប្រែ​ក្លាយជា​កន្លែង​ប្រមូលផ្តុំ​​សំរាម​ពាសពេញ​នៅ​លើ​ដងផ្លូវ​ប៉េ​តុង បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ ។

ពិសេស​ប៉ះពាល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​បងប្អូន​ប្រជា​អ្នកដំណើរ ព្រោះ​សំរាម​នៅ​ទីតាំង​ខាងលើ គឺ​ច្រើន​រហូត​គរម​កលើ​ចំណែក​ផ្លូវ​ប៉េ​តុង​ស្ទើរតែ​១០០​ភាគរយ នៃ​ចំណែក​ផ្លូវ​ទាំងស្រុង​ទៅ​ហើយ ។

ប្រជាពលរដ្ឋ​ដែល​តែង​ជិះ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ខាងលើ​ញឹក​ញ៉ាប់​បាន​នាំ​គ្នា​សម្តែង​នូវ​អារម្មណ៍​មិន​ពេញចិត្ត និង​រិះគន់​ធ្ងន់​ៗ​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​អំពី​ការ​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ដោយ​បណ្តែតបណ្តោយ​ឲ្យ​សំរាម​ចេះ​តែ​មាន​ចំនួន​កើនឡើង​ច្រើន ជា​បន្តបន្ទាប់​ពាសពេញ​លើ​ដងផ្លូវ​ប៉េ​តុង​រហូត​កក​ណែនណាន់តាន់តាប់​ស្ទើរ​រក​ផ្លូវ​ជិះ​ធ្វើ​ដំណើរ​ទៅ​មក​លែង​បាន​ទៅ​ហើយ ។ ម្យ៉ាង​វិញ​ប្រសិនបើ​សំរាម​នៅ​បន្ត​គរ​ច្រើន​បែប​នេះ គឺ​មាន​ផល​ប្រឈម​ខ្ពស់​ណាស់​ដល់​បរិស្ថាន អនាម័យ​ក្នុង​សង្គម ។

ជុំវិញ​បាតុភាព​ខាងលើ​នេះ​ដែរ លោក​សេង ស៊ី​វ៉ា​ន់​ថា ចៅសង្កាត់​រង​ទី​១ នៃ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ បាន​ថ្លែងប្រាប់​ភ្នាក់ងារ កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨​នេះ​ឲ្យ​ដឹង​ថា បញ្ហា​ខាងលើ​នេះ​ក្នុង​នាម​លោក​ជា​មន្ត្រី​មូលដ្ឋាន​សង្កាត់ លោក​បាន​ធ្វើ​របាយការណ៍​រាយការណ៍​ទៅ​កាន់​ថ្នាក់លើ​រួច​ហើយ ហើយ​ថ្នាក់​ខណ្ឌ​ក៏​បាន​ធ្វើ​លិខិត​សំណើរ​ទៅ​កាន់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដើម្បី​ឲ្យ​ចុះ​មក​កាយ​ប្រមូល​សំរាម​ផង​ដែរ ដោយ​ក្នុង​លិខិត​នោះ គឺ​មាន​លោក​ឡុ​ង ង៉ែត អភិបាលរង​ខណ្ឌ ជា​អ្នក​ចុះហត្ថលេខា​ស្នើរ​សុំ​ទៀត​ផង ប៉ុន្តែ​ប្រមាណ​១០​ថ្ងៃ​មកនេះ​ពោល​តាំងពី​ថ្ងៃ​ទៅ​២១ ខែកញ្ញា ឆ្នាំ​២០១៨ គឺ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​មិន​បាន​ចុះ​មក​កាយ និង​ប្រមូល​សំរាម​ចេញ​ម្តងណា​ឡើយ ដោយ​ពួក​គេ​បាន​ត្រឹម​ចុះ​មក​ពិនិត្យ​មើល ហើយ​ប្រាប់​យ៉ាង​ខ្លី​ថា ចាំ​ឆ្លង​យោបល់​មេ​កើយ​សិន ។

លោក​ចៅសង្កាត់​រង​បន្ត​ថា លោក និង​មន្ត្រី​ការិយាល័យ​បរិស្ថាន​ខណ្ឌ​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​ខាង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​រហូត ក្នុង​គោលបំណង​ឲ្យ​ពួក​គេ​ចុះ​មក​កាយ​ប្រមូល ប៉ុន្តែ​ពួក​គេ​ត្រឹម​ឆ្លើយ​ថា ទទួល​បាន​រហូត តែ​មិន​ដែល​ឃើញ​មាន​កម្លាំង​ចុះ​មក​ប្រមូល​ទាល់តែ​សោះ ។

លោក​សេង ស៊ី​វ៉ា​ន់​ថា បញ្ជាក់​ថា សំរាម​ទាំងអស់​ដែល​មាននៅ​ចំណុច​ខាងលើ​នេះ គឺ​មិនមែន​ពលរដ្ឋ​ក្បែរ​ខាងលើ​យក​មក​បោះចោល​ឡើយ គឺ​អ្នក​ពី​ចម្ងាយ​ពោល គឺ​នៅ​មិន​ឆ្ងាយ​ពី​តំបន់​នោះ​ប៉ុន្មាន​ដែរ ដែល​ពួក​គេ​តែង​វេច​ខ្ចប់​ទាំង​បាវ​ៗ​ធំ​ៗ ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​យក​មក​ចោល​ជា​បន្តបន្ទាប់ ទើប​កក​កើត​ឲ្យ​មាន​សំរាម​បែប​នេះ​តែ​ម្តង​ទៅ ។ លោក​ថា កាលពី​ពេល​កន្លង​ទៅ លោក​ធ្លាប់​ដាក់​កម្លាំង​ឲ្យ​ចាប់​ក្រុម​អ្នក​ដែល​ដឹក​សំរាម​យក​ទៅ​ចោល​ដែរ តែ​ពេល​លោក​ដាក់​កម្លាំង​ចាំ​ចាប់​ពួក​គេ គឺ​ពួក​គេ​មិន​ចោល​ឡើយ គ្រាន់តែ​ដឹក​ជិះ​កាត់ លុះ​ពេល​មិន​មាន​កម្លាំង​ឈរ​ឃ្លាំមើល​ពួក​គេ​ក៏​បន្ត​បោះចោល​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​បន្ត​ទៀត នេះ​ហើយ គឺជា​ចំណុច​ពិបាក​សម្រាប់​អាជ្ញាធរ​ណាស់ ។

យ៉ាងណាមិញ ជុំវិញ​បាតុភាព​នេះ​មជ្ឈដ្ឋាន​ទូទៅ​ស្នើរ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ផង ដើម្បី​ធានា​បាន​បរិស្ថាន​អនាម័យ​ស្អាត ពិសេស​សោ​ភ័​ណ្ឌ​លើ​ដងផ្លូវ​សាធារណៈ ដងផ្លូវ​ពុំ​មែន​ជា​កន្លែង​សម្រាប់​ចោល​សំរាម​ឡើយ គឺជា​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ប៉ុណ្ណោះ ។ ទន្ទឹម​នឹង​នោះ អាជ្ញាធរ​មូលដ្ឋាន​ក៏​ធ្វើការ​សំណូមពរ​ខ្ពស់​ដល់​ពលរដ្ឋ​ទាំង​ដែល​ធ្លាប់​យក​សំរាម​មក​ចោល មេត្តា​បញ្ឈប់​សកម្មភាព​នេះ​បន្ត​ទៀត​ទៅ គួរ​ណាស់​បងប្អូន​ត្រូវ​ប្រមូល​វេច​ខ្ចប់​ទុក​នៅ​ខាង​មុខ​របស់​ខ្លួនឯង​នីមួយ​ៗ ដើម្បី​អាច​ឲ្យ​ក្រុម​រថយន្ត​ស៊ិ​ន​ទ្រី​បាន​ទៅ​ដឹក​ជ​ញ្ចូ​ន ជៀសវៀង​ការ​យក​សំរាម​ទៅ​ចោល​នៅ​លើ​ដី​ឡូ​តិ៍​ដែល​គេ​ទុក​ចោល យ៉ាង​អាណា​ធិ​ប​តេ​យ្យរ​ហូត​ច្រើន​ហៀរ​ទៅ​លើ​ដងផ្លូវ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ និង​សណ្តាប់ធ្នាប់​លើ​ដងផ្លូវ​សាធារណៈ​ផង​ដែរ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s