Update៖​ សម្តេច ស ខេង ដាក់ចេញវិធានការ ជាបន្តបន្ទាប់​ បង្ក្រាបបទល្មើសព្រៃឈើ

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ ក្រោយពីការប្រកាសបង្ក្រាប រាល់បទល្មើសព្រៃឈើ នាពេលកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មីៗនេះ ក៏បានដាក់ចេញវិធានការ ជាបន្តបន្ទាប់ បង្ក្រាបសកម្មភាពពាក់ព័ន្ធ បទល្មើសព្រៃឈើ

តាមការសន្យា ជាក់ស្តែងសម្តេច បានដកហូតតួនាទី ប្រធានច្រកទ្វារ នៅខេត្តត្បូងឃ្មុំ ចំនួន៥រូប ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានស្នើអភិបាលខេត្ត ភាគឦសាន៣រូប ត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើឲ្យបាន ទាន់ពេលវេលាផងដែរ។

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅខេត្តបាត់ដំបង សម្ដេច ស ខេង មានប្រសាសន៍ថា បន្ទាប់ពីចាប់ផ្កាយរណប លើអាកាសរួចមក ឃើញខេត្តមណ្ឌលគីរី មានសកម្មភាពកាប់បំផ្លាញព្រៃឈើ យ៉ាងច្រើន ហើយសម្ដេចក្រឡាហោម ក៏បានបញ្ជាឲ្យអភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង ត្រូវដោះស្រាយ និងការពារព្រៃឈើ ដើម្បីកុំឲ្យកាប់បន្ដទៀត ហើយបើធ្វើមិនបានទេ ពិតជាមានរឿងធំកើតឡើង ជាមិនខានឡើយ។

សម្ដេច ស ខេង ក៏បានជំរុញ ឲ្យឆាប់ធ្វើវិសោនកម្មច្បាប់ គ្រប់គ្រងព្រៃឈើឡើងវិញ ដើម្បីផ្ដល់អំណាច ដល់អាជ្ញាធរដែនដី សមត្ថកិច្ចរួមគ្នាទប់ស្កាត់ ការពារព្រៃឈើ ។ សម្ដេចបានបញ្ជាក់ដែរថា បច្ចុប្បន្នច្បាប់ការពារព្រៃឈើ ពុំបានផ្ដល់អំណាចដល់អាជ្ញាធរ និងសមត្ថកិច្ចដែនដី ដែលបានធ្វើឲ្យជនខិលខូចមួយចំនួន កាប់ឈើខុសច្បាប់ នាំចេញជាបន្តបន្ទាប់ ធ្វើឲ្យមានផលប៉ះពាល់ ដល់បរិស្ថាន និងធនធានធម្មជាតិ។

សម្ដេចបានបញ្ជាក់បន្តថា “ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ សម្ដេចនឹងជំរុញ ការកែប្រែច្បាប់នេះជាចាំបាច់ ដើម្បីផ្ដល់អំណាច ដល់អាជ្ញាធរដែនដីសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ ការពារព្រៃឈើ របស់ប្រទេសកម្ពុជា”។

បើតាមប្រកាស របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បោះត្រានិងចុះហត្ថលេខា ដោយសម្តេច ស ខេង បានសម្រេចផ្លាស់ប្តូរ មន្រ្តីរាជការចំនួន៥រូប ជាប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន នៅខេត្តត្បូងឃ្មុំ ដូចជា ១៖ លោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារដារ ឲ្យទៅនៅកន្លែងដើមវិញ , ២ ៖ លោក សុន ស ប្រធានច្រកទ្វារចាន់មូល ឲ្យទៅនៅកន្លែងដើមវិញ , ៣៖ លោក ហ៊េង សុភី ប្រធានច្រកទ្វារដូនរត្ន័ ឲ្យទៅនៅអង្គភាពដើមវិញ , ៤៖លោ វ៉ា ចាន់នឿន ប្រធានច្រទ្វារទន្លេចាម ឲ្យទៅនៅកន្លែងដើមវិញ និង៥៖លោក កែវ សុខា ប្រធានច្រកទ្វារទន្លូងផ្ទេរ ទៅកាន់ប្រធាន ច្រកទ្វារទន្លេចាមវិញ។

ការដកដំណែងប្រធានច្រកទ្វារ ទាំងមិនទាន់ចប់អាណត្តិបែបនេះ ត្រូវបានគេកត់សម្គាល់ថា ដោយសារពួកគេ​គ្មានសមត្ថភាព គ្រប់គ្រងតាមច្រកនីមួយៗ ឲ្យមានប្រសិទ្ធភាព ព្រោះពួកគេតែងតែឃុបឃិត ជាមួយឈ្មួញទុច្ចរិត រកស៊ីឈើខុសច្បាប់ឲ្យដឹកឈើ ឆ្លងទៅប្រទេសវៀតណាម ស្ទើរៀងរាល់ថ្ងៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ រដ្ឋក្រសួងមហាផ្ទៃ ស្នើអភិបាលខេត្ត តំបន់ភូមិភាគឦសានចំនួន៣ ខេត្ត រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព រួចធ្វើរបាយការណ៍ អំពីលទ្ធផលដែលសម្រេច បានមកក្រសួង ។

បើយោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ លោក សក់សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដែលទើបបែកធ្លាយផ្លូវ ការនៅថ្ងៃទី១៤ តុលាបានឲ្យដឹងថា “វិធានការនេះបានធ្វើឡើង ក្រោយពីក្រសួងមហាផ្ទៃ បានទទួលលិខិត ពីប្រតិភូសហភាពអឺរ៉ុប អំពីរបាយការណ៍ស្ដីពី បទល្មើសជាប្រព័ន្ធ៖ ប្រទេសវៀតណាម បានបន្តនាំចូលឈើហុប ខុសច្បាប់ពីកម្ពុជា” ។

សូមរំលឹកថា ឆ្នាំ២០១៧ ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានចេញរបាយការណ៍មួយ មានចំណងជើងថា “ជនល្មើសមុខដដែល៖ ជំនួញឈើខុសច្បាប់របស់វៀតណាម”។ របាយការណ៍ឲ្យដឹងថា ឆ្នាំ២០១៦ដល់ឆ្នាំ២០១៧ ទំហំឈើប្រមាណ ៣០ម៉ឺនម៉ែត្រគូប ត្រូវបានលួចលាក់នាំចេញ និងធ្វើឲ្យស្របច្បាប់ ពីកម្ពុជាទៅវៀតណាម។ សកម្មភាពកាប់ឈើខុសច្បាប់ ក៏កើតឡើងខ្លាំងផងដែរ នៅតំបន់ការពារ ក្នុងខេត្តរតនគិរី ដូចជា តំបន់ការពារសហគមន៍ ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាវិញ ធ្លាប់បានអះអាងថា សម្តេច បានបញ្ជាឲ្យឧទ្ធម្ភាចក្រតាម ដានអ្នកដែលចូលលួចកាប់ព្រៃឈើ ហើយសម្តេចតេជោ ក៏ទទួលស្គាល់ពីការ បាត់បង់ព្រៃឈើ ដូចមនុស្សចំនួនលើកឡើងផងដែរ តែសម្តេចក៏បានចោទសំណួរថា តើបាត់ព្រៃឈើជំនួសឲ្យអ្វី? គឺជំនួសមកវិញ នូវចម្កាកៅស៊ូ ហើយក៏ដោយសារ ចំនួនប្រជាពលរដ្ឋ មានការកើនឡើងផងដែរ។

សម្តេចតេជោ “ខ្ញុំទទួលស្គាល់អាចោរ លួចកាប់ព្រៃឈើខុសច្បាស់ ខ្ញុំកំពុងឲ្យឧទ្ធម្ភាចក្រ បាញ់ពីលើផងឥឡូវហ្នឹង។ ខ្ញុំស្អប់អាចោរលួយចកាប់ឈើ ក៏ប៉ុន្តែករណីរាប់លានហិកតា ដែលប្រជាពលរដ្ឋ ទៅកាប់ដើម្បីធ្វើស្រែចំការ អាហ្នឹងវាជាការបាត់បង់ព្រៃឈើ ។ ដីហ្នឹងអាណាជីក យកទៅណា វានៅហ្នឹង រាប់ទាំងពួកប្រឆាំង ផងហ្នឹងវានៅនឹងបើចិត្ត សឿងឲ្យដីវិញមក”។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s