៩ ​ខែ​ឆ្នាំ​នេះ​បទល្មើស​នេសាទ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​កន្លង​ទៅ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ថ្មីៗ​នេះ​។ រូបថត ក្រសួងកសិកម្ម

ភ្នំពេញៈ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៨ ​នេះ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បង្ក្រាប​បទល្មើស​នេសាទ​បាន​ ២២៤៨ ​ករណី​ដែល​ទិន្នន័យ​នេះ​បាន​ថយ​ចុះ​ចំនួន​ ៦២២ ​ករណី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៧​។ នេះ​បើ​តាម​ការអះអាង​របស់​លោក​ ហុង ហ៊ី មន្ត្រី​រដ្ឋបាល​ជលផល​។

លោក​ ហុង ហ៊ី ប្រធាន​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ម្សិលមិញ​ថា​ឆ្នាំ​ ២០១៨ ​នេះ​បទល្មើស​នេសាទ​មាន​ការ​ធ្លាក់ចុះ​ដោយសារ​មាន​ការ​សហការ​គ្នា​បាន​ល្អ​ទាំង​អាជ្ញាធរ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​រួមផ្សំ​នឹង​សម្ទុះ​ទឹក​បាន​កើនឡើង​ខ្លាំង​ជាង​ឆ្នាំ​មុន​។

លោក​បន្ដ​ថា​៖ «​ឆ្នាំ​នេះ​ទឹក​ឡើង​គំហុក ដូច្នេះ​អ្នក​ដាក់​ស្បៃមុង​នេសាទ​ដែល​អាច​ប៉ះពាល់​ដល់​ផល​នេសាទ​នោះ​មិន​អាច​ដាក់​ស្បៃ​នោះ​ទាន់​ទេ​។ កត្ដា​នេះ​ហើយ​ទើប​បទល្មើស​នេសាទ​មាន​ការ​ធ្លាក់ចុះ ហើយ​សម្ទុះ​ត្រី​ក៏​អាច​នឹង​កើនឡើង​ដែរ​»​។

លោក​លើក​ឡើង​ទៀត​ថា​កត្ដា​ដែល​ទឹកជំនន់​បន្ដ​ឡើង​ជាប់​រហូត​នេះ ទើប​អ្នក​នេសាទ​ដែល​ប្រើ​វិធី​នេសាទ​ខុសច្បាប់​មិន​អាច​បន្ដ​នេសាទ​បាន ព្រោះ​ទឹក​នៅ​កម្រិត​ជ្រៅ​រហូត ហើយ​ដល់​ពេល​ស្រក​ចុះ​គឺ​ស្រក​លឿន​តែ​ម្ដង​។

លោក​បន្ត​ថា​៖ «​ពេល​ទឹក​ឡើង​ចុះ​ជាប់​រហូត​បែប​នេះ​បាន​ជះឥទ្ធិពល​ល្អ​ដល់​ការ​បង្កាត់​ពូជ​ត្រី និង​អាច​ឲ្យ​ត្រី​បន្ដ​ពូជ​បាន​ច្រើន ហើយ​ទឹក​នៅ​តាម​បឹង និង​អូរ​បាន​ផ្លាស់ប្ដូរ​រហូត​ទឹក​មិន​ស្អុយ​»​។

លោក ម៉េង សុថៃ អនុប្រធាន​ការិយាល័យ​វិវាទកម្ម​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​ថ្លែង​ដែរ​ថា​តាមរយៈ​បទល្មើស​នេសាទ​ឆ្នាំ​ ២០១៨ ​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំ​រឿង​ដែល​សង្ស័យ​ចំពោះ​ករណី​បទល្មើស​នេសាទ​ទៅ​តុលាការ​ចំនួន​ ៦១ ​ករណី​បញ្ជូន​ជនសង្ស័យ​ចំនួន​ ២៧ ​នាក់​ទៅ​តុលាការ និង​ ២ ​នាក់​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ក្នុង​បទល្មើស​នេសាទ​។

លោក​បន្ដ​ថា​៖ «​ឆ្នាំ​នេះ​បទល្មើស​មាន​ការ​ធ្លាក់​ចុះ​ព្រោះ​ក្រុម​ការងារ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​បាន​សហការ​គ្នា​បាន​ល្អ និង​បាន​ចុះ​ទៅ​ធ្វើ​សិក្ខាសាលា​ដល់​មូលដ្ឋាន​នៅ​តាម​សហគមន៍​ និង​ផ្សព្វផ្សាយ​សេចក្ដី​ជូន​ដំណឹង​ផ្សេងៗ​ផង​ដែរ​»​។

កាលពី​ឆ្នាំ​ ២០១៧ បទល្មើស​នេសាទ​បាន​កើនឡើង​ចំនួន​ ២៨៧០ ​ករណី​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s