ឈ្មួញ​រកស៊ី​ជីក​កាយ​យក​អាចម៍ដី​លក់ មួយ​ចំនួន​មិន​មានច្បាប់

ប្រភព​ កោះសន្តិភាព

ខេត្តកំពង់ស្ពឺ ៖ រណ្តៅ​ដី​ជា​ច្រើន​កន្លែង​របស់​ក្រុម​ឈ្មួញ​រកស៊ី​ជីក​កាយ​យក​អាចម៍ដី​លក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា រណ្តៅ​ដី​ទាំង​អស់នោះ មិន​មានច្បាប់​

អនុញ្ញាត​នោះ​ទេ គឺ​មានការ​ឃុបឃិត ជាមួយ​អាជ្ញាធរ ទើប​ក្រុម​ឈ្មួញ​បានដៃ​ជីក​កាយ​មិន​ញញើត មាន​រណ្តៅ​ខ្លះ​ជិត​ដល់​ក្បាល​ប្រេត ទៅ​ហើយ​។ បើ​ទោះបីជា​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល​ថ្នាក់លើ​ៗ​ចុះ​មក​ពិនិត្យ​ក៏​ដោយ ក៏​ជំនាញ​រ៉ែ និង​ថាមពល​ស្រុក​-​ខេត្ត នាំ​គ្នា​ពង្វាង​មិន​ឱ្យ​ចូល​ពិនិត្យ​មើល​រណ្តៅ​ដី​អត់​ច្បាប់​នោះ​ដែរ ពីព្រោះ​គឺជា​ឆ្នាំងបាយ​របស់​អស់លោក​។ គេ​នាំ​ឱ្យទៅ​ចុះ​ពិនិត្យ​មើល​តែ​រណ្តៅ​ដី​ណា​មានច្បាប់​ទម្លាប់ ត្រឹមត្រូវ និង​បាន​គោរព​ច្បាប់ ទៅ​ក្រសួង​ស្របច្បាប់​តែ​ប៉ុណ្ណោះ​។

ជាក់ស្តែង​រណ្តៅ​ដី​មួយ​កន្លែង​នៅ ខាងកើត​ភ្នំ​ជ្រៃ​ហូរ​ភ្នៅ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មិន​ត្រឹមតែ​ជីក​កាយ​ដី​នោះ​ទេ ថែម​ទាំង​ជីក កាយ​យក​ថ្មភ្នំ​ថែម​ទៀត​ផង​។ ដោយ​ម្ចាស់​ក្រុមហ៊ុន និង​គ្រឿងចក្រ​មិន​ខ្លាចញញើត​ច្បាប់​ឡើយ ដោយ​គេ​អាង​មន្ត្រី​ការិយាល័យ​រ៉ែ និង​ថាមពល​ស្រុក​គងពិសី​ម្នាក់​ជា​អ្នក​កាង​ផង​ដែរ​។ ដោយឡែក​រណ្តៅ​ដី​មួយ​កន្លែង​ដែល​អត់​ច្បាប់​ទៀត​នោះ នៅ​ម្តុំ​ខាងលិច​ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ដែល​ជីក​ជិត​ដល់​ក្បាល​ប្រេត​ដែរ​។ ជាង​នេះ​ទៅ​ទៀត​រណ្តៅ​ដី​មួយ​កន្លែង​នៅ​ភូមិ​ឫស្សី ឃុំ​រកា​កោះ ស្រុក​គងពិសី ដែល​មាន​ម្ចាស់​ឈ្មោះ ជុំ ដា​ណែ​ត បាន​ធ្វើ​សកម្មភាព​កាយ​ដី​ជិត​ដល់​ក្បាល​ប្រេត​ទៅ​ហើយ​នោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​អះអាង​ថា កំពុង​សុំ​ច្បាប់​ទៅ​ក្រសួង​។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​មាន​អធិការកិច្ច​របស់​ក្រសួង​មួយ​ក្រុម​ដែល​មាន​អនុប្រធាន​មន្ទីរ​មួយ​រូប ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​បាន​ចុះ​ត្រួតពិនិត្យ​តាម​រណ្តៅ​ដី​ទូ​ទាំង​ស្រុក​(​ខេត្ត​) មិន​ត្រូវ​បាន​ជំនាញ​នាំ​ចុះ​ទៅ ពិនិត្យ​រណ្តៅ​ដី​របស់​ឈ្មោះ ជុំ ដា​ណែ​ត ឡើយ​។ មិនដឹង​ថា តើ​អស់លោក​មន្ត្រី​ជំនាញ​ទាំងនោះ ត្រូវ​គ្នា​កម្រិត​ណា​ឡើយ ទើប​ប្រឹង​នាំ​គ្នា​បិទ​បាំង​ដូច្នេះ​។ បើ​តាម​សម្តី​របស់​ម្ចាស់​រណ្តៅ​ដី​មួយ​ចំនួន ដែល​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​នោះ​បាន​លើក​ឡើង​ថា ពួក​គាត់​មិនតូច​ចិត្ត​ទេ ការ​រកស៊ី​ស្របច្បាប់​បង់ពន្ធ ចូល​រដ្ឋ​អស់ហើយ ស្រាប់តែ​មាន​មន្ត្រី​មួយ​ចំនួន​មក​គោះ​ម្តងម្កាល​ៗ មិន​ថា​អី​ទេ ប៉ុន្តែ​គ្រាន់តែ​ថ្នាក់លើ ចុះ​ពិនិត្យ​នោះ គ្រាន់តែ​ថ្លៃ​ហូប​បាយ​មួយ​ពេល​២​ទៅ​៣​រយ​ដុល្លារ​ទៅ​ហើយ​។

ចុះ​រណ្តៅ​ដី​គេ​គ្មាន​ច្បាប់ ទម្លាប់​នោះ ម៉េច​ក៏​មិន​នាំ​ថ្នាក់លើ​ទៅ​ពិនិត្យ​ផង ? លើស​ពី​នេះ​ទៀត​នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ​អង្ក្រង ស្រុក​ប​សេដ្ឋ​ឯណោះ​វិញ ជាប់​ស្ទឹង​ស្លា​គូរ​ឈ្មួញ​ម្នាក់​ឈ្មោះ​សុខ ដែល​ជំនាញ​អះអាង​ថា មាន​អាជ្ញាប័ណ្ណ​ក្រសួង​នោះ​កំពុង​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​យ៉ាង​ខ្លាំង ដោយ​គេ​សុំ​ច្បាប់​បូម​ខ្សាច់ និង​កាយ​ដី​ស្ទឹង តែ​ខាង​ស្រុក​ត្រាំកក់ (​ស្ទឹង​ស្លា​គូរ​) ឯណោះ​ទេ តែ​ការ​កាយ និង​បូម​យូរ​ៗ​ទៅ​ដី​ស្ទឹង​កាន់តែ​បាក់​ធំ​ឡើង​ៗ​រហូត​ដល់​ស្រែ​ប្រជាពលរដ្ឋ បើ​ទោះជា​ពលរដ្ឋ​ម្ចាស់​ស្រែ​តវ៉ា​យ៉ាងណា ក៏​គេ​មិន​ញញើត​ឡើយ​។

ជាង​នេះ​ទៅ​ទៀត​មេការ​របស់​ថៅកែ​សុខ​ម្នាក់​ឈ្មោះ បេន បាន​និយាយ​ទៅ​កាន់​ម្ចាស់​ស្រែ​ថា បើ​ស្រែ​ណា​បាក់​ចូល​រណ្តៅ​ដី​គេ ហើយ​មិន​លក់​ក៏​គេ​មិន​ថា​ដែរ តែ​នៅ​ពេល​ដែល​ដី​បាក់​កុំ​បន្ទោស​គេ ហើយ​បើ​គេ​ទិញ​វិញ គឺ​វាស់​ជំហាន​ដើរ​មិនបាច់​វាស់​ដោយ​ម៉ែត្រ​នោះ​ទេ​។ ជា​ពិសេស​បើ​ម្ចាស់​ស្រែ​ណា មិន​លក់ ពេល​គេ​ទិញ​ស្រែ​ជុំវិញ​បាន ហើយ​គេ​នឹង​កាយ​ដី​ផ្តាច់​ផ្លូវ​មិន​ឱ្យ​ចូល​ទៅ​ស្រែ​បាន​ឡើយ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s