វីឡា​មួយ​នេះ​សាងសង់​លី​ផ្លូវទឹក អាជ្ញាធរ​បាន​ហាមឃាត់​តែ​ម្ចាស់​នៅ​ធ្វើ

ប្រភព កោះសន្តិភាព

ខេត្តកំពត ៖ វីឡា​បែប​កូនកាត់​មួយ​នេះ​កំពុង​តែ​សាងសង់​ទាំង​បំពាន​ច្បាប់​នៅ​លើ​ប្រឡាយ​ទឹក មួយ​កន្លែង ជាប់​នឹង​ផ្លូវ​ទីប្រជុំជន ស្ថិត​ក្នុងភូមិ​កណ្ដាញ់​ក្នុង ឃុំ​

បន្ទាយមាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។ ប្រជាពលរដ្ឋ​នៅ​ភូមិ​កណ្ដាញ់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ កណ្ដាញ់ ធ្លាប់​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជា​ប្រចាំ លិច​តាំងពី​ផ្លូវលំ ចេញពីផ្ទះ រហូត​ដល់​ផ្លូវ​ធំ ដោយសារ​តែ​គេ​នាំ​គ្នា​ចាក់​ដី​លុប​ប្រឡាយ និង​ផ្លូវទឹក​នៅ​តាម​លូ និង​ស្ពាន​។

ជាក់ស្ដែង​ផ្លូវទឹក​មួយ​នេះ មាន​ស្ពាន​មួយ​សម្រាប់​ឲ្យ​ទឹក​ហូរ​បែរជា​គេ​សង់ផ្ទះ​បែប​វីឡា​កូនកាត់​មួយ​យ៉ាង​សង្ហា​ទៅ​វិញ​នៅ​លើ​ផ្លូវទឹក​របស់​អ្នក​ភូមិ​។ កន្លង​មក​ឃើញ​មាន​អាជ្ញាធរ​ខាង​មូលដ្ឋាន​មក​ហាម​ដែរ តែ​ក្រោយមក​ម្ចាស់​អ្នក​សាងសង់​នេះ នៅ​តែ​បន្ត​ធ្វើ​មក​ទល់​សព្វថ្ងៃ​។ លោក លី ងុ​ន ជំទប់​ទី​១ ឃុំ​បន្ទាយមាស បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ថា អ្នក​សាងសង់​ផ្ទះ​លើ​ផ្លូវទឹក​នេះ អាជ្ញាធរ​ឃុំ​ស្រុក​បាន​ទៅ​ធ្វើការ ហាមឃាត់​ដែរ តាំងពី​ចាប់ផ្ដើម​ចាក់​គ្រឹះ​សសរ​បេតុង​ក្នុង​ទឹក​។

ប៉ុន្តែ​រួច​ពី​ឃាត់​បាន​២ ទៅ​៣​ថ្ងៃ បន្ត​ធ្វើ​ទៀត​។ លោក លី ងុ​ន មិ​ហ៊ាន​ទៅ​ឃាត់​អី​ទៀត​ទេ ព្រោះ​ឃាត់​ហើយ​គេ​នៅ​តែ​បន្ត​សាងសង់​។ កាលពី​ពេល​ថ្មី​ៗ​នេះ អភិបាល​ខេត្តកំពត លោក ជាវ តា​យ មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​ស្រូវពូជ ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ថា ការ​ជន់​លិច​ផលដំណាំ និង​ផ្ទះ​ពលរដ្ឋ​នេះ​មិន​មាន​ទឹកជំនន់​ទេ មក​ពី​ជំនន់​ទឹកភ្លៀង ព្រោះ​អ្នក​សង់ផ្ទះ​លើ​ប្រឡាយ​ទឹក និង​អ្នក​ចាក់​ដី​លុប​ផ្លូវទឹក​។ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជំរុញ​ឲ្យ​មន្ត្រី​ពាក់​ព​ន្ធ័​ពិនិត្យ​ឡើង​វិញ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s