ពលរដ្ឋ​ជា​ច្រើន​បាន​ត្អូញត្អែរ​ពី​ការ​ដាំ​ពន្លៃ​គ្រប់​គ្នា​ៗ

ប្រភព​​​ កោះសន្តិភាព

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយមាស​ខាតបង់​ថវិកា​ច្រើន​ដោយសារ​តែ​ពន្លៃ​ងាប់​ហើយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយមាស​ខាងលិច​ស្រុក​បន្ទាយមាស​បាន​ត្អូញត្អែរ​ពី​ការ​ដាំ​ពន្លៃ​ឆ្នាំ​នេះ មិន​ទទួល​បាន​ផល​ដូច​ឆ្នាំ​មុន​ៗ​ទេ ។

ដោយសារ​តែ​ពន្លៃ​ងាប់​ដើម និង​រលួយ​ដល់​មើម​របស់​វា​ដែល​ប្រជា​កសិក​គ្រោង និង​ប្រមូល​ផល​នៅ​រដូវប្រាំង​ខាង​មុខ​នេះ ។

បងប្រុស អិត កូវ អាយុ​៥១​ឆ្នាំ នៅ​ភូមិ​កណ្ដាញ់ ឃុំ​បន្ទាយមាស ខាងលិច​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​តុលា​ថា ប្រជាពលរដ្ឋ​ចាប់​មាន​របរ​ដាំ​ពន្លៃ​នេះ​រយៈពេល​យូ​ឆ្នាំ​ហើយ អ្នកខ្លះ​បាន​ចំណាយ​លុយ​ចាក់​ដី​លប់​ស្រែ​ធ្លាប់​ស្ទូងស្រូវ​មក​ដាំ​ពន្លៃ​យក​មើម​លក់​វិញ ប៉ុន្តែ​ឆ្នាំ​នេះ​មើលឃើញ​ជាក់ស្ដែង​ទាំងអស់​គ្នា អ្នក​ដាំ​ពន្លៃ​ម្នាក់​ៗ​សុទ្ធតែ​ទទួល​ខាតបង់​ថវិកា​ដោយសារ​តែ​ពន្លៃ​ដាំ​នៅ​ទួល​នីមួយ​បាន​ងាប់ ដោយ​មិន​បានដឹង​ពី​មូលហេតុ ។ បងប្រុស អិត​កូវ បាន​សំណូមពរ​ឲ្យ​ខាង​កសិកម្ម​ជួយ​បង្ហាញ​ហេតុផល​ពួក​អ្នកស្រុក​ដាំ​ពន្លៃ ហើយ​ទទួល​រង​ការ​ខូចខាត ។

បងស្រី ជ័យ ច​ន្នី អាយុ​៥២​ឆ្នាំ នៅ​ភូមិ​អង្គ​ម​ល្លី នៅ​ក្នុង​ឃុំ​បន្ទាយមាស​បាន​និយាយ​ច្រ​ដៀង​គ្នា​និង​បងប្រុស​អិត កូវ​ថា ប្រជាពលរដ្ឋ​ម្នាក់​ៗ​សុទ្ធតែ​ត្រូវ​បាន​ខាតបង់​ដូច​គ្នា ដោយសារ​តែ​អ្នក​ដាំ​ពន្លៃ​ឆ្នាំ​នេះ​មិន​ទទួល​បាន​ផល​ល្អ​ដូច​ឆ្នាំ​មុន​ៗ ។

លោក​លី ងុ​ន ស​ន្ទ​ប់​១ ឃុំ​បន្ទាយមាស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ក្នុង​ឃុំ​បន្ទាយមាស​ពិតជា មាន​ពលរដ្ឋ​ដាំ​ពន្លៃ ប៉ុន្តែ​ឆ្នាំ​នេះ​ពន្លៃ​មិន​ទទួល​បាន​ជោគជ័យ​ទេ ដោយសារ​តែ​ពន្លៃ​បាន​ងាប់ ។ លោក​លី ងុ​ន បាន​និយាយ​ប្រាប់​បន្ត​ថា ការ​ងាប់​ដើម​ពន្លៃ​របស់​អ្នក​ភូមិ​នេះ មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ តែបើ​ពិនិត្យ​ជាក់ស្ដែង​ប្រហែល​មក​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ពេក​ក៏​មិនដឹង ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s