រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​កោះ​តា​ដា នា​ទឹកដី​ខេត្តកំពត

ប្រភព កោះសន្តិភាព

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែអស្សុជ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ កន្លង​មក​ថ្មី​ៗ​នេះ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ខេត្តកំពត និង​ជា​អភិបាល​នៃ​គណៈ​

អភិបាល​ខេត្តកំពត បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម ឧកញ៉ា​បណ្ឌិត ញឹ​ម វណ្ណ​ដា ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្នុង​កិច្ចប្រជុំ​បូក​សរុប និង​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​៩​ខែ ដើមឆ្នាំ​២០១៨ និង​ទិស​ដៅ​បន្ត និង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ រមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិ​កោះ​តា​ដា​។

កិច្ចប្រជុំ​នា​ព្រឹក​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ​ប្រតិភូ​អមដំណើរ ឯកឧត្តម ឧកញ៉ា​បណ្ឌិត ញឹ​ម វណ្ណ​ដា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​សកម្ម​ពិសេស និង​ជា​អនុប្រធាន ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះ​មហន្តរាយ គណៈ​អភិបាលរង​ខេត្ត នាយក នាយករង រដ្ឋបាល​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល អភិបាលរង​ក្រុង ស្រុក នាយក នាយករង​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត យុវជន​រួម​នឹង​កងកម្លាំងប្រដាប់អាវុធ ទាំង​បី​ប្រភេទ បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១.០៤៣ នាក់​។ ក្នុង​ឱកាស​នា​ពេល​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាលខេត្ត កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត កំពត បាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប និង​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​៩​ខែ ដើមឆ្នាំ​២០១៨ និង​ទិស​ដៅ​បន្ត ព្រមទាំង​រៀបចំ​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ រមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិ​កោះ​តា​ដា​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ថ្លែង​ថា គ្រប់​គម្រោងការ​អភិវឌ្ឍន៍​នានា​ដែល​ខេត្តកំពត អភិវឌ្ឍន៍​មានការ​រីក ចម្រើន​ក្លាយជា សម​ទ្ធិ​ផល​យ៉ាង​ធំធេង​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ខេត្ត​នា​ពេល​កន្លង​មក ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ គឺជា​សម​ទ្ធិ​ផល​ដែល​កើតឡើង ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​គណៈបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ធ្វើ​ឲ្យ ខេត្តកំពត​មានការ​ប្រែប្រួល មុខមាត់​ថ្មី មាន​សុខ សន្តិភាព សុវត្ថិភាព សោ​ភ័​ភាព និង​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍ ព្រមទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ឆាប់រហ័ស ។

ដោយ​ថ្ងៃនេះ​រមណីយដ្ឋាន​កោះ​តា​ដា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ញឹ​ម វណ្ណ​ដា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កម្ម​ពិសេស និង​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ គ្រោះ​មហន្តរាយ បាន​ផ្តួចផ្តើម​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន ធម្មជាតិ ដែល​បាន​ស្រូប​យក​កំណើន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​បាន​យ៉ាងច្រើន ដែល​ជា​អត្ថប្រយោជន៍ មួយ​ដ៏​សំខាន់​សម្រាប់​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​មួយ​កម្រិត​ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​រមណីយដ្ឋាន​កោះ​តា​ដា នា​ឱកាស​នោះ​ដែរ ឯ​ឧត្តម​បណ្ឌិត ញឹ​ម វណ្ណ​ដា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួល​បន្ទុក​បេស​កម្ម​ពិសេស និង​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​កោត​ស​សើរ​ដល់ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត ដែល​មាន​កំណើន​ខ្ពស់ ការងារ​សមធម៌ និង​ប្រសិទ្ធភាព ស្រប​តាម​គោលនយោបាយ​ចតុកោណ ដែល​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ការ​សហការ​សាមគ្គី​គ្នា​បាន​ល្អ ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​គ្រាំ​ទ្រ​គណបក្ស​ប្រជាជន ទទួល​បាន​ជោគជ័យ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ខេត្តកំពត​ដែល​មានការ​រំពឹង​ទុក​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បាន​ទទួល​អាសនៈ​រដ្ឋសភា​ទាំង ៦​អាសនៈ​ដូច​ការ​រំពឹង​ទុក​មែន​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s