ចាប់ផ្តើម​ដំណើរការ​ស្ថាបនា​ផ្លូវ​បេតុងប្រវែង​ជិត​១​ពាន់​ម៉ែត្រ​ក្នុង​ក្រុងប៉ៃលិន

ប្រភព ៖ កោះសន្តិភាព

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ ២០១៨ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញា​មូលដ្ឋាន និង​ក្រុមការងារ​ចាប់

ផ្តើម​ឈូស​ឆាយ រៀបចំ​សណ្តាប់ធ្នាប់ និង​ដី​ចំណី​ផ្លូវ ដើម្បី​ធ្វើការ​ស្ថាបនា​ផ្លូវ​បូ​តុង​១​ខ្សែ មាន​ប្រវែង​ជិត ១០០០​ម៉ែត្រ ក្នុង​ដៅ​បម្រើ​ដល់​ប្រយោជន៍​សាធារណៈ និង​បម្រើ​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ សែន គឺ​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នានា​ដូច​ជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម​។

លោក​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ផ្លូវថ្នល់ គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​គ្រួសារ ដូច្នេះ​មាន​ផ្លូវ គឺ​មាន​ក្តី​សង្ឃឹម ហើយ​ការ​ធ្វើ​ផ្លូវ​១​ខ្សែរ​នេះ គឺ​ពិតជា​បាន​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ជា​ពិសេស​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​សិ​ស្សា​សិស្ស​បាន​ធ្វើ​ដំណើរ​ទៅ​សាលារៀន​។

ក្នុង​ឱកាស​នោះ លោក ផា​ន់ ចាន់​ធុ​ល ក៏បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា ក្នុង​ការ​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​តាម​ផែនការ​គ្រោងទុក ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា​ឱ្យ​ការ​ប្រើប្រាស់​បាន​យូរអង្វែង ពីព្រោះ​ផ្លូវ​បេតុង ១​ខ្សែរ​នេះ មិន​ត្រឹមតែ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ គឺ​វា​បាន​ផ្តល់​សោភ័ណ​ភាព​សម្រាប់​ទីក្រុង​ផង​ដែរ​។

សូម​បញ្ជាក់​ថា ផ្លូវ​បេតុង​១​ខ្សែ ដែល​ចាប់ផ្តើម​មឈូស​ឆាយ រៀបចំ​សណ្តាប់ធ្នាប់ និង​ដី​ចំណី​ផ្លូវ នា​ពេល​នេះ គឺ​មាន ប្រវែង​៧៨០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ក្បែរ​វិមាន​ឯករាជ្យ ភូមិបរ​ឌិន​នៀវ មក​ទល់​ផ្លូវ​សាលា​បឋម​សិក្សា​រតន​សោភ័ណ ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា គម្រោង​អភិវឌ្ឍន៍​ខេត្ត​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s