រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីសន្យាដោះស្រាយករណីទំនាស់ដីធ្លីនៅស្រុកស្នូលខេត្តក្រចេះ

ប្រភព ៈ ហង្សមាសពត៌មាន

ភ្នំពេញ៖ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើ្ទញទទួលជួបតំណាងប្រជាពលរដ្ឋ ដែលមកតវ៉ាករណីវិវាទដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅទីស្ដីការក្រសួង ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨។

ក្នុងជំនួបរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីជា សុផារ៉ា បានសន្យាដោះស្រាយករណីទំនាស់ដីធ្លីនៅស្រុកស្នូលខេត្តក្រចេះ។

កាលពីព្រឹកនេះនៅចំណុចក្រសួងរៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ដេីរដង្ហែជាក្បួនតាមផ្លូវនិងមកតវ៉ាកាន់បដារូបសម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាអោយជួយអន្តរាគមន៍ដល់ពួកគាត់ដែលបាត់បង់ដីប្រមាណ៦៦៥គ្រួសារដែលក្រុមហ៊ុនកៅស៊ូមេមត់។

ប្រជាពលរដ្ឋបានអោយដឹងថាគាត់មានវិវាទជាមួយក្រុមហ៊ុនមេមត់ជាច្រេីនឆ្នាំ​ហេីយដោយក្រុមហ៊ុនយកគ្រឿងចក្រនិងធ្វេីរបងព័ន្ធមិនអោយពួកគាត់ចូលស្នាក់នៅនិងដាំដុះដំណាំនោះទេហេីយក៏បានប្ដឹងទៅថ្នាក់ខេត្តមិនមានចំណត់ការក៏​បន្តរហូតមកដល់ក្រុងភ្នំពេញជាច្រេីនមកហេីយតែព្រឹកនាំគ្នាឈរនៅមុខក្រសួងដែនដីនិងស្រែកប្រធានក្រសួងដែនដីនិងអោយសម្តេចអគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជួយអន្តរា​គមន៍​យកដីធ្លីអោយពួកគាត់មកវិញយោងតាមមានឯកសារប័ណ្ណដីត្រឹមត្រូវសូម្បីតែអត្តសញ្ញាណប័ណក៏មាននៅភូមិឃុំស្រុកនិងដែរ ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s