មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​បង្ក្រាប ម៉ាស៊ីន​អារឈើ​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ស្រុក​រលាប្អៀរ

ប្រភព ៖ កោះសន្តិភាព

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​សហការ​ជាមួយ​កម្លាំង​

ចម្រុះ​ចុះ​បង្ក្រាប​សកម្មភាព​បទល្មើស ម៉ាស៊ីន​អារឈើ​ខុសច្បាប់​មួយ​កន្លែង​ដែល​កំពុង​អារ និង​ច្រៀក​ឈើ​យ៉ាង​អនាធិបតេយ្យ នៅ​ក្នុងភូមិ ត្រពាំង​ក្រ​វ៉ា​ន់ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ​។ យោង​តាម​សេចក្តីរាយការណ៍​ពី​ប្រពល​រដ្ឋ មូលដ្ឋាន​នៅ​ជិត​ទីតាំង​បទល្មើស ដាក់​ម៉ាស៊ីន​អា​ឈើរ​ខុសច្បាប់​ខាងលើ​បាន​ឲ្យ​ដឹង​ថា​៖

ម្ចាស់​ទីតាំង​អារឈើ​ខុសច្បាប់​ខាងលើ មានឈ្មោះ ភេ​ន ដែល​ជា​ប្រព្រឹត្ត​បទល្មើស​អារឈើ​ខុសច្បាប់​យូរ​ឆ្នាំ​ណាស់​មក​ហើយ មិន​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប ឡើយ ដែល​គេ​សង្ស័យ​ថា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ ហើយ​សម្ងំ​បំផ្លាញ​ព្រៃឈើ​ដោយ​រលូន​។ ប៉ុន្តែ​មិន​ដឹ​ល​មូលហេតុ​អី ស្រាប់តែ​សុខ​ៗ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ ឆ្មក់​ចុះ​បង្ក្រាប​យ៉ាង​តក់ក្រហល់​ទៅ​វិញ​ដែល​គេ​សង្ស័យ​ថា មន្ត្រី​ថ្នាក់​ក្រោម សម្ងំ​កើប​លុយ​ស្ងាត់​ៗ​តែឯង មិន​ចែក​ថ្នាក់លើ​។

ទោះជា​យ៉ាងនេះ​ក្តី វត្ថុ​តាង មាន​ឈើ​អារ​ហើយ និង​ឈើមូល​មិន​ទាន់​អារ រួម​ទាំង​ម៉ាស៊ីន​អារឈើ​ផង ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ដឹក​យក​មក​រក្សា​ទុក នៅ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ពាក់ព័ន្ធ​បញ្ហា​បង្ក្រាប​របស់​មន្ត្រី​ជំនាញ​ខាងលើ លោក ថោ​ង វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មិន​អាច​ប្រាប់​ពី​បរិមាណ នៃ​ការ​រឹបអូស​ឈើ​ខុសច្បាប់​នេះ​បាន​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា លោក​ឈឺ​ជាប់រវល់​ទៅ​ពេទ្យ ចាំ​មន្ត្រី​លោក​វាស់វែង​ហើយនឹង​ប្រាប់​នៅ​ពេល​ក្រោយ​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s