លោក ជិន ចាន់ថននាយផ្នែករដ្ឋបាល ជលផល រាំងទិលបើកភ្លើងខៀវ ឲ្យមានការនេសាទខុសច្បាប់ លើបឹងទន្លេសាប ក្នុងស្រុកកណ្តៀង និង ស្រុកបាកាន

ប្រភព ៖ ដើមអម្ពិល

ពោធិ៍សាត់៖លោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផល រាំងទិលបើកភ្លើងខៀវឲ្យមាន ការនេសាទខុសច្បាប់ លើបឹងទន្លេសាប ក្នុងមូលដ្ឋានស្រុកកណ្តៀង និង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីប្រមូលលុយដាក់ ចូលហោប៉ៅផ្ទាល់ខ្លួនដោយ គ្មានខ្វល់ពីការបាត់បង់ ធនធានមច្ឆាជាតិអ្វីឡើយ។

សេចក្តីរាយការណ៍ពី ប្រជានេសាទក្នុងតំបន់បឹង ទន្លេសាបនាមូលដ្ឋាន ស្រុកកណ្តៀង និង ស្រុកបាកានបានឲ្យដឹងថា នៅតំបន់ភូមិសាស្រ្ត ចំណុចព្រែកក្រ ក្អមសំណ និង ចំនុចដីរនាតក្នុងស្រុកបាកាន និង ស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ មានឈ្មួញទុច្ចរិតជាច្រើន បាននិងកំពុងដាក់(ប) និង អួនក្រឡាញឹកដាក់ចាប់ត្រីនៅតាម មាត់បឹងទន្លេសាបយ៉ាងស្អេកស្កះ ហើយមិនឃើញលោកនាយសង្កាត់ និងនាយផ្នែករដ្ឋបាលជលផលរាំង ទិលមានវិធានការអ្វីនោះឡើយ។

សេចក្តីរាយការណ៍ ដដែលបានឲ្យដឹងបន្តថា រាល់បទល្មើសនេសាទទាំងអស់ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាប ក្នុងស្រុកបាកាននិងស្រុកកណ្តៀង នោះគឺសុទ្ធសឹងតែមានការបើកភ្លើងខៀវពី សំណាក់អាជ្ញាធរស្រុកជា ពិសេសលោក ជិន ចាន់ថននាយផ្នែករដ្ឋបាលជលផលរាំងទិល នៅទីនោះតែម្តង។ ការដែលមានបទល្មើសនេសាទកើតឡើង យ៉ាងពេញបន្ទុកនៅក្នុងដែនសមត្ថកិច្ច នៃផ្នែករដ្ឋបាលជលផលបែបនេះ ធ្វើឲ្យប្រជានេសាទជា លក្ខណៈគ្រួសារបានប្រតិកម្មថា ដោយសារការបើកដៃពីសំណាក់ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅទីនោះ ដើម្បីបានលុយដាក់ហោប៉ៅតែ ប៉ុណ្ណោះដោយមិនសូវខ្វាយខ្វល់ពី តួនាទីភារកិច្ចដែលថ្នាក់លើ ប្រគល់ជូននោះឡើយ ។

ពាក់ព័ន្ធករណីខាងលើនេះមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចស្វែងរកការ បកស្រាយបំភ្លឺពី សំណាក់លោក ជិន ចាន់ថននាយផ្នែករដ្ឋបាលជលផល រាំងទិលបាននៅឡើយទេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s