ដើមឈើធំមួយដើម រលំសង្កត់រថយន្ត ៣គ្រឿង

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ រថយន្ដ ៣ គ្រឿងបានរងការខូចខាត យ៉ាងដំណំ ដោយសារតែដើមគគីរធំ១ដើម រលំសង្កត់ទៅលើ នៅវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី ២៦ ខែវិច្ឆិកា

ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពី ប្រជាពលរដ្ឋបាន ឲ្យដឹងថា ខណៈមេឃកំពុងភ្លៀង លាយឡំខ្យល់កន្ត្រាក់ផងនោះ បានធ្វើឲ្យដើមគគី ដ៏ធំមួយដើម រលំទាំងឫសកាត់ទទឹងផ្លូវសង្កត់លើរថយន្តអ្នកដំណើរ ចំនួន៣គ្រឿង តែមិនបណ្តាល ឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន បានប្រញាប់ចាត់ចែង កម្លាំងអាជ្ញាធរ មូលដ្ឋានចុះកាត់ដើមគគីរ នោះចេញភ្លាមៗដើម្បីជួយសម្រួល ចរាចរណ៍ឲ្យបានឆាប់ដល់អ្នកដំណើរតាមផ្លូវនោះ ផងដែរ៕ដោយ៖ព្រឿង វិសាល

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s